ជីវិតកម្សាន្ដ
(មានវីដេអូ) លីវ ជីលី ហាត់និយាយភាសាប៉ូឡូញ ត្រៀមប្រកួតលើឆាកអន្តរជាតិ លើកចុងក្រោយ
កញ្ញា លីវ ជីលី ម្ចាស់មកុដ Miss Grand Cambodia២០២០ កំពុងហ្វឹកហាត់ត្រៀមប្រកួតលើឆាកអន្តរជាតិលើកចុងក្រោយ ដោយពង្រឹងទាំងការដើរ និងសមត្ថភាពផ្សេងៗ ពិសេសថ្មីៗនេះ នាង ហាត់រៀននិយាយភាសាប៉ូឡូញយ៉ាងស្វាហាប់ទៀតផង។

ការប្រកួតតំណាងឲ្យកម្ពុជាក្នុងកម្មវិធី Miss Supranational Cambodia២០២៣ នៅឯប្រទេសប៉ូឡូញខាងមុខនេះ កញ្ញា លីវ ជីលី បញ្ជាក់ឲ្យដឹងថា ជាការប្រកួតលើកចុងក្រោយរបស់នាងហើយ លើវិស័យបវរកញ្ញានេះ។

អ្នកគាំទ្របានដឹងហើយថា កន្លងទៅ បវរកញ្ញា លីវ ជីលី ប្រកាសចូលរួមប្រកួតកម្មវិធី Miss Supranational Cambodia២០២៣ ដោយនាងដណ្ដើមបានជ័យជំនះឈ្នះមកុដនៅក្នុងការប្រកួតមួយនេះ។

ក្រោយដណ្ដើមបានមកុដថ្មីបន្ថែមនេះ ម្ចាស់មកុដ Miss Grand Cambodia២០២០ កញ្ញា លីវ ជីលី ក៏បានសម្ដែងក្ដីរំភើប និងត្រេកអរចំពោះអ្វីដែលខ្លួនកំពុងទទួលបាននាពេលនោះ។ បន្ថែមនោះ កញ្ញា លីវ ជីលី ក៏បានធ្វើការអរគុណទៅកាន់អ្នកគាំទ្រផងដែរ ដែលតែងផ្ដល់ការលើកទឹកចិត្ត គាំទ្រនាងតាំងពីដើមមក។

ទន្ទឹមក្ដីរំភើប បវរកញ្ញា លីវ ជីលី ហាក់មានអារម្មណ៍មិនសប្បាយចិត្តចំពោះរឿងខ្លះៗ រហូតនាងចេញមកត្អូញត្អែរថា ហត់ចិត្ត និងចង់បាក់ទឹកចិត្តម្តងៗ ទៅហើយ។ បវរកញ្ញារូបនេះ បញ្ជាក់ថា នាងប្រកួតតែម្ដងនេះទៀតទេ មានន័យថា នេះជាការត្រៀមប្រកួតលើឆាកអន្តរជាតិលើកចុងក្រោយហើយ។

យ៉ាងណាមិញម្ចាស់មកុដ Miss Grand Cambodia២០២០ កញ្ញា លីវ ជីលី បាននិងកំពុងហ្វឹកហាត់ត្រៀមខ្លួនយ៉ាងមុតមាំប្រកួតលើឆាកអន្តរជាតិលើកចុងក្រោយនៅឯប្រទេសប៉ូឡូញ ដោយពង្រឹងទាំងការដើរ និងសមត្ថភាពផ្សេងៗ ពិសេសថ្មីៗនេះ នាង ហាត់រៀននិយាយភាសាប៉ូឡូញយ៉ាងស្វាហាប់ទៀតផង ដើម្បីងាយស្រួលប្រកួត៕
អត្ថបទ ៖ ពិសី
ខាងក្រោមនេះជាវីដេអូការហ្វឹកហាត់និយាយភាសាប៉ូឡូញរបស់ បវរកញ្ញា លីវ ជីលី ៖













-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សន្តិសុខសង្គម១ សប្តាហ៍ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


