ជីវិតកម្សាន្ដ
រ៉ូស ចេញសារ ក្រោយផ្ទុះរឿង កក្កដា សោភ័ណ្ឌ ត្រូវដកតំណែង
តារាសម្ដែងសិចស៊ីកញ្ញា រ៉ូស បានចេញសារបែបសើចចំអកឡកឡឺយ ក្រោយផ្ទុះរឿង កក្កដា សោភ័ណ្ឌ ត្រូវគេដកតំណែងពី Miss Fabulous Cambodia។

ជាការពិតចំពោះអ្នកគាំទ្រ និងនិយមតាមដានវិស័យបវរកញ្ញានៅកម្ពុជាមានការភ្ញាក់ផ្អើល ខណៈ កក្កដា សោភ័ណ្ឌ ដែលជាបេក្ខភាពក្នុងការប្រកួត Miss Fabulous Cambodia ត្រូវបានស្ថាប័ន Jack ProInternational Model ប្រកាសដកតំណែងពី Miss Fabulous Cambodia ជាផ្លូវការកាលពីថ្មីៗនេះ។

ចំណែកតារាសិចស៊ី រ៉ូស ដែលធ្លាប់ជាមិត្តភ័ក្ដិល្អនឹងគ្នានោះ បានចេញសារចំអក ដោយលើកថា «គេដកក្បាលចេញដោយសារបាបកម្ម ធ្វើអាក្រក់បានអាក្រក់ ទេវតាមានភ្នែក កម្មពៀរមិនចាំជាតិក្រោយ ជាតិនេះស្ដែងស្ដែង បើគេធ្លាប់ល្អមួយយើង បើមិនបានសងគុណគេវិញទេ សុំកុំបកខាំគេ លទ្ធផលស្ដែងស្ដែង ក្រពើរមិលគុណ ឲ្យលុយវាចាយ ឲ្យបាយវាស៊ី ចុងក្រោយវាទៅឡាយជេរឯង ដៀលក្បាលឯងទៀត ស្បថពីថ្ងៃនេះតទៅឈប់ធ្វើល្អជាមួយអ្នកណាទៀតហើយ»។

គួរបញ្ជាក់ថា ស្ថាប័ន Jack ProInternational Model បានបញ្ជាក់យ៉ាងច្បាស់នូវមូលហេតុដែលស្ថាប័ន សម្រេចដកតំណែង កក្កដា សោភ័ណ្ឌ ដោយសារតែមិនអាចបំពេញតាមគោលការណ៍របស់ក្រុមហ៊ុនបាន។ ក្រុមហ៊ុន ក៏តម្រូវឲ្យ កក្កដា សោភ័ណ្ឌ ត្រូវប្រគល់មកុដពាន និងឆៀង ជូនមកខាងក្រុមហ៊ុន។

យ៉ាងណាមិញ បន្ទាប់ពីមានការប្រកាសដូចខាងលើ ភ្លាមៗនោះ កក្កដា សោភ័ណ្ឌ បានប្រតិកម្មតបថា ខ្លួនជាអ្នកលាលែងតំណែងដោយខ្លួនឯង។ កក្កដា សោភ័ណ្ឌ បានបញ្ជាក់ថា «នាងខ្ញុំ Miss Fabulous Cambodia2023 សុំលាតំណែងដោយសារ…មិនមែនដក កុំមានដៃចេះតែសរសេរទេ»៕
អត្ថបទ ៖ ចាន់រ៉ា

-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


