ជីវិតកម្សាន្ដ
ស្នងការនគរបាលខេត្តកំពត បដិសេធ បន្ទាប់ពីជនអនាមិកលួចបង្កើត Telegram ឆាតទៅតារាស្រីម្នាក់
លោក ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានចេញមកបដិសេធភ្លាមៗ ក្រោយមានជនខិលខូចលួចយករូបភាពរបស់លោកទៅបង្កើត Telegram និងបានឆាតទៅតារាស្រីសិចស៊ីកញ្ញា អាណារ៉ូស ហៅចែ រ៉ូស ដោយការប្រើពាក្យសម្ដីប្រមាថមិនសមរម្យចំពោះតារាស្រីរូបនេះ។

ការចេញមុខបដិសេធរបស់ស្នងការនគរបាលខេត្តកំពតនាពេលនេះ បន្ទាប់ពីមានការចែករំលែក និងបង្ហោះនៅលើគណនីហ្វេសប៊ុករបស់តារាស្រីកញ្ញា អាណារ៉ូស ដោយភ្ជាប់ជាមួយរូបភាពរបស់លោក(រូបថតដែលជនខិលខូចយកទៅបង្កើតជា Telegram ក្លែងក្លាយ) ក្នុងគោលបំណងមិនល្អធ្វើឲ្យប៉ះពាល់កិត្តិយស និងសេចក្ដីថ្លៃថ្នូរ។

យោងតាមខ្លឹមសារបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោក ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត នៅព្រឹកថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២២ នេះ បានចេញការបដិសេធទាំងស្រុងចំពោះករណីខាងលើ។ ក្នុងនោះ លោកក៏បានបញ្ជាក់ថា លោកបានបន្តស្រាវជ្រាវលើករណីនេះបន្ថែមទៀត។

“សូមជម្រាបទៅកញ្ញា An na Rose ខ្ញុំមិនដែលស្គាល់កញ្ញាពីមុនមកទេ ហើយក៏មិនបានឆាតទៅកញ្ញា តាម telegram ដែរ ហើយលេខខាងលើនោះមិនមែនជាលេខទូរស័ព្ទរបស់ខ្ញុំដែរ។ លោកបញ្ជាក់ថា មានជនអនាមិកបានយករូបខ្ញុំទៅបង្កើតជា Telegram ដើម្បីឆាតទៅកញ្ញា ឬទៅអ្នកដទៃផ្សេងទៀត ក្នុងគោលបំណងអាក្រក់ណាមួយ”។ ការលើកឡើងរបស់លោក ម៉ៅ ច័ន្ទមធុរិទ្ធ។

លោក ម៉ៅ ច័ន្ទមធុរិទ្ធ បានបន្តទៀតថា ខ្ញុំសូមបដិសេធទាំងស្រុងចំពោះបញ្ហាអ្វីមួយដែលបានកើត ឡើងចំពោះលេខទូរស័ព្ទខាងលើដែលយករូបថតខ្ញុំទៅបង្កើតជា Telegram និងសូមឲ្យកញ្ញា An na Rose លុបសារដែលកញ្ញាបានសរសេរនៅក្នុង Facebook របស់កញ្ញាចេញ ជៀសវាងការយល់ច្រឡំណាមួយមកលើរូបខ្ញុំ និងធ្វើឲ្យប៉ះពាល់មកលើកិត្តិយសរបស់ខ្ញុំ។

ដោយឡែកសម្រាប់តារាស្រី អាណារ៉ូស ក្រោយមានការបញ្ជាក់ និងឆ្លើយបដិសេធរបស់លោកស្នងការនគរបាលខេត្តកំពតខាងលើ ភ្លាមៗនេះ នាងក៏បានចេញមកសុំទោសលោកស្នងការខេត្តកំពតផងដែរ។

កញ្ញា រ៉ូស បានលើកឡើងថា នាងខ្ញុំសូមលុបរូបដែលខ្ញុំបានបង្ហោះពីម្សិលមិញ ដោយសារតែនាងខ្ញុំមិនដឹងថារូបហ្នឹងជារូបរបស់ស្នងការខេត្តកំពត ហើយមានជនខិលខូចយករូបគាត់ដាក់ក្នុង Profile Telegram ហើយឆាតមកនិយាយពាក្យមិនសមរម្យលើនាងខ្ញុំ ទើបនាងខ្ញុំយកឆាតហ្នឹងទៅផុស។

នាងបន្ថែមថា នាងខ្ញុំសូមអភ័យទោសចំពោះលោកស្នងការខេត្តកំពតផង ដែលបានយករូបលោកទៅបង្ហោះ ដោយសារតែខ្ញុំមិនដែលស្គាល់លោក។ នាងខ្ញុំសង្ឃឹមថា លោកស្នងការអភ័យទោសដល់នាងខ្ញុំ។ នាងខ្ញុំសូមគោរពជូនពរលោកស្នងការ ព្រមទាំងក្រុមគ្រួសារឲ្យទទួលបានសុខភាពល្អបរិបូណ៌ កម្លាំងខ្លាំងក្លា ប្រាជ្ញាវាងវៃ និងទទួលបានជោគជ័យគ្រប់ភារកិច្ច៕
អត្ថបទ ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


