ជីវិតកម្សាន្ដ
គ្រាន់តែរូបភាព Prang ឈរញ៉ាំការ៉េមបញ្ចេញស្នាមសាកលើដើមទ្រូង មានអ្នកចុច Like ជាង ៣ ម៉ឺននាក់
ទស្សនិកជនជាច្រើនឲ្យតែនិយាយពីឈ្មោះរបស់តារាសម្ដែងស្រី Prang Kannarun មិនមានអ្នកណាម្នាក់ថាមិនស្គាល់នោះទេ។ បើទោះបីជារឿងរ៉ាវទាក់ទងនឹងមិត្តប្រុសទើបបែកគ្នាក្ដី ប៉ុន្តែនិន្នាការនៃភាពល្បីល្បាញមិនចេះសាបរបស់នាង តែងលេចលើអ៊ីនធឺណិតជារឿយ។

កាលពីពេលថ្មីៗនេះ តាមរយៈបណ្ដាញសង្គម Instagram តារាស្រី Prang បានស្លៀកខោជើងធំនិងពាក់អាវពណ៌ស បង្ហាញស្បែកសរលោង និងស្នាមសាក់លើដើមទ្រូង និងដើមដៃ។ អ្វីដែលជាទីកត់សំគាល់នោះគឺមហាជនជាច្រើន មិនថាប្រុសឬស្រី ក្រោយបានទស្សនារូបភាពប៉ុន្មានសន្លឹកនេះរួច ពិតជាទប់អារម្មណ៍សរសើរសម្រស់នាងគ្រប់ៗគ្នា។ ព្រោះទំហំនៃចំនួនអ្នកចូលចិត្តលើរូបភាពរបស់នាង នៅតែមានការវាយតម្លៃរហូតដល់ជាង ៣ម៉ឺន Like មិនធ្លាប់មានពីមុនមកទេ។
យ៉ាងណាមិញសម្រាប់ការចុច Like និងស៊ែរច្រើនភ្ល្លូកទឹកភ្លូកដីដីពីសំណាកអ្នកគាំទ្រ មិនមែនជាលើកទីមួយទេសម្រាប់ តួស្រីក្នុងរឿង ”បុព្វេសន្និវាស” ជាធម្មតា Prang តែងតែបង្ហោះនៅរូបភាពស្អាតៗនិងសិចស៊ីអួតលើបណ្ដាញសង្គមដោយទទួលការសរសើរព្រោងព្រាតពីហ្វេន។ ជាពិសេសវីដេអូឃ្លិបនៃចម្រៀងដែលនាងច្រៀង មានតែអ្នកសរសើរថាព្រមៗគ្នា មិនត្រឹមមិនសម្រស់ស្រស់សោភាមួយមុខ ប៉ុន្តែបើងាកទៅមើលសំឡេងវិញក៏ពីរោះមិនចាញ់តារាចម្រៀងអាជីពដែរ៕
សូមទស្សនារូបភាពខាងលក្រោម៖






ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖តារាថៃ ៧ ដួង ក្រោយប្រេះឆាជាមួយមិត្តប្រុស សម្រស់កាន់តែស្អាត និងលេងខ្លួនសិចស៊ីចាស់ដៃ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


