Connect with us

ជីវិតកម្សាន្ដ

តារាថៃ ៧ ដួង ក្រោយប្រេះឆាជាមួយមិត្តប្រុស សម្រស់កាន់តែស្អាត និងលេងខ្លួនសិចស៊ីចាស់ដៃ

បានផុស

នៅ

វិស័យ​កម្សាន្ត​មិនត្រឹមតែជានិយាយពីសមត្ថភាពសម្ដែង ក្នុងនោះសូម្បីតែស្នេហា​របស់​គូស្នេហ៍​តារា​ល្បី​ៗជាច្រើនក៏ត្រូវបានមហាជនលើកមកជជែកគ្នាលើបណ្ដាញសង្គម​ រហូត​ដល់​គូស្នេហ៍ខ្លះ ស្រលាញ់គ្នាសុខៗ​បែរ​ចេញ​មក​​ប្រកាស​ថាពួកគេបែកគ្នា ដល់ថ្នាក់ផ្អើលប្រទេសថៃ។

យ៉ាងណាមិញ​គិតមកដល់ពេលនេះមាន​គូស្នេហ៍​តារា​ស្រី ៧គូហើយ​ដែលបានបែកបាក់គ្នា​ ខណៈសព្វថ្ងៃនេះពួកគេស្ថិតក្នុងឈ្មោះនៅលីវគ្មានគូគាប់ទ្រនាប់ចិត្ត ហើយក្នុង​នោះ​ម្នាក់ៗ​មាន​សម្រស់​កាន់​តែ​លេចធ្លោ​ខ្លាំង​ ខុស​ឆ្ងាយ​ពី​កាលមានដៃគូថែមទៀត។

១ Aum Patchrapa

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជីវិតស្នេហារបស់ ​តារា​សម្ដែង Aum Patchrapa ត្រូវអ្នក​លេង​អ៊ីនធឺណិត​តាមដាន​យ៉ាងខ្លាំង ក្រោយមកបែកគ្នា​ជាមួយ​កំពូល​អ្នក​ជំនួញ​ហៃសូ Pok ។ ដែល​នេះ​ជា​រឿងមួយសឹងមិននឹកស្មាន​ដល់​នោះទេ​ក្នុង​ពិភព​កម្សាន្ត។ បន្ទាប់ពីបែកគ្នាជាមួយមិត្តប្រុស Aum មិនបានទុកខ្លួនឲ្យទំនេរឡើយ នាងតែងតែបង្អួតរាងស៊ិចស៊ីតាមរយៈការធ្វើដំណើរកម្សាន្តផ្ទាល់ខ្លួន។

២ Matt Peeranee

បន្ទាប់ពី​លេច​ឮ​នៅ​ពាក្យចចាមអារ៉ាម​រវាងគូស្នេហ៍​តារា​សម្ដែង Matt Peeranee និងមិត្តប្រុស Songkran Techanarong រហូត​ធ្វើឲ្យ​មហាជន​ជាច្រើន​មាន​តែ​ការ​ងឿងឆ្ងល់។​ នៅទីបំផុតក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នាង​បញ្ជាក់​ច្បាស់ៗថា ​ពិតជាបែកគ្នា​ជាមួយមិត្តប្រុស​ហើយក៏គ្មាន​ជនទី៣ដែរ។ ក្រោយបែកគ្នាតួឯកស្រីក្នុងរឿង “កូនក្រមុំរីករាយ” ហាក់ស្លៀកពាក់មិនព្រលែងដៃនិងកាន់តែសិចស៊ីផងដែរ។

៣ Maprang Alrisa Kunkwaeng

ការបែកគ្នាជាមួយមិត្តប្រុសមិនបានធ្វើឲ្យតារាស្រីវវ័យក្មេងរូបនេះមានការតក់ស្លុត ឬសោកសង្រេងសូម្បីតែបន្តិចណា។នៅលើបណ្ដាញសង្គម ទស្សនិកជនសង្កេតឃើញថា Maprang តែងតែបង្ហោះរូបភាពពីដំណើរកម្សាន្តនិងបង្ហាញតែភាពរីករាយមួយមុខប៉ុណ្ណោះ។ លើសពីនេះ នាងកាន់តែស្អាតជាងមុន ក្រោយប្រកាសថានៅលីវពេញលេញ។

៤ Grand Kornpassorn Duaysienklao

ស្នេហា៤ឆ្នាំរបស់ Grand និងមិត្តប្រុសបានបញ្ចប់ជាស្ថាពរ​ ដោយសារតែមូលហេតុពួកគេ​មាន​គំនិត​ខុស​គ្នា​ ហើយខាងភាគីខាងប្រុស​ចង់​រៀប​ការ ប៉ុន្តែ​ខាង​ស្រី​មិន​ទាន់​គិត​ពី​រឿង​នេះ​ទេ។ ក្រោយបែកគ្នា Grand មិនបានខ្វល់ចិត្តឡើយ នាងមានតែខិតខំវាយលុកក្នុងអាជីព ហើយបង្ហោះរូបភាពលើបណ្ដាញសង្គមធម្មតា។

៥ Best Rakwanee Kamsing

តារាស្រីវ័យក្មេងស្រករក្រោយរូបនេះបានប្រកាសផ្ដាច់ទំនាក់ទំនងជាមួយគូស្នេហ៍តារាប្រុស TongTong បន្ទាប់ពីពួកគេជួបគ្នាក្នុងរឿង “បេះដូងអ្នកសង្រ្គោះ”។ ទោះយ៉ាងណាក៏ដោយ ក្រោយបែកមិនបានប៉ុន្មាន Best ហាក់មិនបានសំងំទុក្ខសោកនោះទេ នាងតែងតែបង្ហាញដងខ្លួនសិចស៊ីឥតញញើតដៃលើសមុនទៀត។

៦ Bow Benjawan Artner

គូស្នេហ៍តារាប្រុស Got Jirayu និង Bow Benjawan ត្រូវបានទស្សនិកជនសញ្ចឹងគិតថានឹងឈានដល់ថ្ងៃមង្គលឆាប់ៗ។ ប៉ុន្តែមិនបានប៉ុន្មានផង ក្រោយស្រលាញ់គ្នាអស់រយៈពេលជិត១០ឆ្នាំ នៅទីបំផុតពួកគេបានប្រកាសបែកគ្នាយ៉ាងឈឺចាប់បំផុត។ ​ក្រោយមកតារាសម្ដែង Bow បានសម្រេចចិត្តស្លៀកពាក់សរៀនធម៌នៅវត្តអារាមមួយរយៈធំ។

៧ Green Asadaporn Siriwatthanakun

Green Asadaporn ​បានបង្ហោះរឿងបែកមុននឹងការប្រកាសពី Status របស់មិត្តប្រុស Thanwa Suriyajak តាមរយៈ Instagram​ ផ្ទាល់ខ្លួន ធ្វើឲ្យមហាជនជាច្រើនស្រងាកចិត្តយ៉ាងខ្លាំង។ ទោះយ៉ាងណានេះគឺ​ជាការសម្រេចចិត្តរបស់អ្នកទាំងពីរ ក្រោយទាក់ទងគ្នាជាង៨ឆ្នាំ ប៉ុន្តែទោះ​ជាបាត់បង់ស្នេហា ក៏ពួកគេទទួលបាន​មិត្តល្អ​ត្រឡប់មកវិញដូចគ្នាខណៈម្នាក់ៗគិតតែរឿងការងារមួយមុខប៉ុណ្ណោះ។

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖មហាជនទម្លាយមន្ទីរពេទ្យដែល Patricia សម្រាលកូនថា ជាកន្លែងថ្លៃលេខមួយក្នុងប្រទេសថៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

សហភាព​សហជីព​រក្សា​សិទ្ធិ​កម្មករ​កម្ពុជា​ ប្តឹង​មន្ត្រី​អង្គការ​សង់​ត្រា​ល់​ទៅ​តុលាការ​ទាមទារ​សំណង​ជំងឺ​ចិត្ត​១០០​លាន​រៀល

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេចធិបតី ប្រាប់លោក គង់ វិបុល ឱ្យប្រើប្រាស់ប្រព័ន្ធឌីជីថលក្នុងការងារពន្ធដារ ដើម្បីកាត់បន្ថយភាពស៊ាំញ៉ាំ

ព័ត៌មានជាតិ៣ ម៉ោង មុន

ការងារ​ស្ថិតិ និង​អត្រានុកូលដ្ឋាន ជា​កិច្ចការ​ដ៏​មាន​សារៈសំខាន់ និង​ជា​សេវា​ដែល​ប្រជាពលរដ្ឋ​ត្រូវការ​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​

ព័ត៌មានជាតិ៤ ម៉ោង មុន

ប្រឡាយ​ធម្មជាតិ​ចំនួន​៣ ​ដែល​ប្រឈម​នឹង​កកស្ទះ​ចរន្តទឹក​ហូរ​ចេញ​ត្រូវ​បាន​ជីក​ស្តារ

ព័ត៌មានជាតិ៤ ម៉ោង មុន

លោកស្រី មិថុនា ភូ​ថង​ ៖ អាជ្ញាធរ​មូលដ្ឋាន​គប្បី​ចូលរួម​ឱ្យ​សកម្ម​លើ​ការគ្រប់គ្រង​គ្រោះមហន្តរាយ​

Sokha Hotels

ព័ត៌មានពេញនិយម