ជីវិតកម្សាន្ដ
សាពូន ដារ៉ាភិមាន ពិបាកទទួលយកពេលលឺគេនិយាយពីឪពុករឿងប្រពន្ធ
ដូចអ្នកគាំទ្របានដឹងហើយថា អតីតតារាល្បីឈ្មោះលោក សាពូន មីដាដា កាលពីថ្មីៗនេះបានទម្លាយថាលោកនឹងបំពេញតាមកាស្នើសុំរបស់កូនស្រីដោយសន្យាថាមិនយកប្រពន្ធទៀតទេ។

គេចាំបានថាកាលនោះតារាជើងចាស់ល្បីឈ្មោះលោក សាពូន មីដាដា បានបញ្ជាក់ថា កូនសុំស្នើពុកកុំយកប្រពន្ធទៀតអីណាពុក ពុកសន្យាថាមិនយកប្រពន្ធទៀតទេកូន។ តាមរយ:ការលើកឡើងបែបនេះក៏មានអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនបានសរសើរទឹកចិត្តក្នុងនាមជាឪពុកពីសំណាក់លោក សាពូន មីដាដា។

យ៉ាងណាមិញទោះបីជាលោក សាពូន មីដាដា បានសន្យាជាមួយកូនស្រីថាមិនយកប្រពន្ធទៀតក៏ពិតមែន តែ ដារ៉ាភិមាន នៅតែមិនសប្បាយចិត្តដោយពិបាកទទួលយកពេលឮគេនិយាយពីឪពុករឿងប្រពន្ធនៅពីមុខ។ តាមរយ:សំណេរលោក សាពូន មីដាដា បានិយាយថា កូនស្រីផ្ញើរូបថតមកឲ្យពុកបង្ហោះ ហើយប្រាប់ថា ពុកត្រូវនឹកកូនឲ្យច្រើនៗម៉េចបានកូនប្រាប់ពុកអ៊ឹចឹង? ព្រោះពេលកូនទៅថតឭគេខ្សឹបខ្សៀវថា សាពូន ប្រហែលមានប្រពន្ធទៀតហើយ។

អតីតតារាចម្រៀងលោក សាពូន មីដាដា បាននិយាយទៀតថា “កូនដឹងថាពុកមិនមានប្រពន្ធឯណាទៀតទេតែពេលឭគេនិយាយពីពុកអ៊ីចឹង កូនចេះតែតឹងទ្រូងពិបាកទទួល,កូនត្រូវធ្វើធម្មតាៗទៅកូនរឿងមាត់មនុស្សវែងជាងមាត់សមុទ្រទៅទៀតវាស់មិនបានទេ”។

គួររម្លឹកថា តារាចម្រៀងលោល សាពូន មីដាដា បានរៀបការបញ្ចប់ភាពនៅលីវជាមួយអ្នកនាង សឿ សុធារ៉ា កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០០៩ដោយគិតរហូតមកដល់ពេលនេះមានរយៈពេលជាង១០ឆ្នាំហើយ។ ប៉ុន្តែក្រោយមកចំណងស្នេហារបស់អ្នកទាំងពីរក៏បានប្រកាសដំណឹងនៃការបែកបាក់គ្នាដោយបន្សល់ទុកនូវកូនប្រុសស្រីចំនួន២នាក់,ទី១ឈ្មោះ សាពូន ដារ៉ាភិមាន និងកូនទី២ឈ្មោះ សាពូន ដារ៉ាបុរស៕
អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?