ជីវិតកម្សាន្ដ
អតីតតារាសម្តែង ចេញទៅអាមេរិកអះអាងមិនមែនគេចវេសបំណុលទេ
កាលពីថ្មីៗកន្លងទៅ មានការទម្លាយយ៉ាងភ្ញាក់ផ្អើលនូវរឿងរ៉ាអាស្រូវរបស់អតីតតារាសម្តែង និងជាចាងហ្វាងផលិតកម្មPR គឺអ្នកនាង ព្រំ រដ្ឋា ដែលជំពាក់លុយបុគ្គលក្នុងរង្វង់សិល្ប:ដូចគ្នាមិនព្រមសង។ ប៉ុន្តែយ៉ាងណាក្តីពុំមានការឆ្លើយតបណាមួយពីអ្នកនាង ព្រំ រដ្ឋា ពាក់ព័ន្ធដំណឹងដ៏រសើបនិងក្តៅគគុកនេះឡើយ។
បន្ទាប់ពីបញ្ហាទើបតែស្ងប់ស្ងាត់មួយរយ:ខ្លី ស្រាប់មុននេះបន្តិចផ្ទុះព័ត៌មានដ៏គួរចាប់អារម្មណ៍ថ្មីមកថា អតីតតារាសម្តែងអ្នកនាងព្រំ រដ្ឋា បានសម្ពាយបង្ខិចឡើងយន្តហោះចាក់ចេញពីកម្ពុជាទៅរស់នៅទឹកដីសហរដ្ឋអាមេរិក ដោយមិនខ្វល់ពីរឿងបំណុលទៀតឡើយ។ ត្រង់ហេតុផលនេះបានផ្ទុះការវែកញែកថា ព្រំ រដ្ឋា ប្រហែលជាលែងមកខ្មែរទៀតហើយដោយទំនងទៅរស់សប្បាយលើទឹកដីនៃប្រទេសឥទ្ធិពលដុល្លារមហាអំណាចមួយនេះ។

ជុំវិញរឿងរ៉ាវខាងលើនេះប កស្រាយពីទឹកដីអាមេរិកអ្នកនាង ព្រំ រដ្ឋាបានបញ្ជាក់ទៅមហាជនថា នាងមិនបានគេចវេសពីបញ្ហាបំណុលឬរត់មករស់នៅអាមេរិកទេ។ មូលហេតុដោយសារគ្រួសាររបស់នាងកំពុងមានទុក្ខធំទើបនាងត្រូវចេញមករស់នៅដើម្បីមើលថែកូនៗមួយរយ:ខ្លី។
នាងបន្តថា ចំពោះរូបនាងផ្ទាល់គឺនៅតែមានទំនូលខុសត្រូវក្នុងការដោះស្រាយបំណុលទាំងអស់។
អ្នកនាងព្រំ រដ្ឋាបាននិយាយទៀតថា កន្លងមកនាងមានបញ្ហាវិបត្តផ្លូវចិត្តខ្លាំងទើបពេលខ្លះនាងសម្ងំដើម្បីពង្រឹងស្មារតីឲ្យរឹងមាំដើម្បីដោះស្រាយបញ្ហា។ ចំណែកឯការចេញមករស់នៅអាមេរិកនេះគឺជាការមើលថែនិងផ្តល់កំលាំងចិត្តឲ្យកូនបន្ទាប់គ្រួសាររបស់នាងកំពុងមានទុក្ខ។ នាងថា រយ:ពេលនេះដែរនាងក៏អាចពង្រឹងខ្លួនជាថ្មីជាមួយការធ្វើការងារ រកប្រាក់ចំណូលដោះស្រាយបញ្ហាឲ្យបានឆាប់ចប់នាពេលខាងមុខ។

អ្នកនាង ព្រំ រដ្ឋា បាននិយាងថា “រឿងរបស់ខ្ញុំគឺខ្ញុំចេះដោះស្រាយហើយ ហើយក៏គ្មានអ្នកណាមករករឿងខ្ញុំទេដោយសារតែខ្ញុំបានឆ្លើយតបខ្ញុំក៏សុំគាត់បងប្អូនសិល្ប:ដែលខ្ញុំបានខ្វះពួកគាត់ ព្រោះពួកគាត់សុទ្ធធ្លាប់ធ្វើការងារជាមួយខ្ញុំច្រើនឆ្នាំមកហើយ។ ហើយក៏មិនមែនខ្ញុំជំពាក់រាប់ឆ្នាំដែរ។ មានពេលខ្លះគាត់ក៏អាណិតខ្ញុំអំឡុងពេលសម័យកាលកូវីដ-១៩ព្រោះខ្ញុំខកខានអត់បានធ្វើការងារ និងអត់មានចំណូលអ្វីឡើយ”។
បន្ថែមពីនេះ អតីតតារាសម្តែងអ្នកនាងព្រំ រដ្ឋា បានបញ្ជាក់ថា នាងពុំមានចេតនាគេចវេសពីបំណុលទេ។ ហើយនៅពេលដែលនាងរឹងមាំនាអំឡុងចុងឆ្នាំនេះនឹងវិលត្រឡប់មកប្រទេសកម្ពុជាវិញផងដែរ៕
អត្ថបទ៖ ចាន់រ៉ា
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


