ជីវិតកម្សាន្ដ
ជេស៊ីកា ប្រកាសលែងយកលុយដែល ព្រំ រដ្ឋា ជំពាក់ តែបញ្ចេញសារចាក់ដោត
កាលពីថ្មីៗកន្លងមកនេះបានធ្វើឲ្យអ្នកគាំទ្រ និងមហាជន មានការភ្ញាក់ផ្អើល បន្ទាប់ពីតារាស្រីរូបស្រស់ កញ្ញា ជេស៊ីកា ទម្លាយរឿងរ៉ាវដែលអតីតតារាសម្ដែង និងជាចាងហ្វាងផលិតកម្ម PR គឺ អ្នកនាង ព្រំ រដ្ឋា ជំពាក់លុយមិនព្រមសង។ ក្នុងនោះ ស្រាប់តែថ្មីៗនេះដែរ ជេស៊ីកា ក៏បានបន្តទម្លាយជាថ្មីទៀត។

បើយោងតាមសំណេររបស់តារាស្រីកញ្ញា ជេស៊ីកា បានលើកឡើងជាថ្មីដូច្នេះថា «បងកុហកខ្ញុំ ក៏ជិត២ ឆ្នាំ ដែលបងមកខ្ចីលុយខ្ញុំ ហើយឲ្យខ្ញុំចាំចាំ មកដល់ពេលនេះបងបានធ្វើកិច្ចសន្យាមុខច្បាប់ហើយនៅតែបំពាន»។

តារាសម្ដែងវ័យក្មេងកញ្ញា ជេស៊ីកា បាននិយាយទៀតថា «បងដឹងហើយថា តាមច្បាប់បងត្រូវជួបនឹង អ្វីខ្លះ តាំងពីបងធ្វើកិច្ចសន្យាជាមួយខ្ញុំមក ៥ ខែ ដែរហើយ បងដឹងខ្លួនឯងហើយថាមនុស្សដូចខ្ញុំគឺស្រួលណាស់»។ យ៉ាងណាមិញទំនងប្រហែលជាអស់លទ្ធភាពក្នុងការទារលុយ ស្រាប់តែតារាសម្ដែង ជេស៊ីកា ប្រកាសលែងយកលុយដែលអ្នកនាង ព្រំ រដ្ឋា ជំពាក់។ បន្ថែមនោះ នាង ក៏បានបោះពាក្យសម្ដីធ្ងន់ៗ ផ្ដាំទៅអ្នកនាង ព្រំ រដ្ឋា ដែរ។

តារាវ័យក្មេងកញ្ញា ជេស៊ីកា បានបន្ថែមទៀតថា «អ្នកឯងមិនសងលុយគេ កុំគិតថាជាតិនេះអ្នកឯងងើបមុខរួចឲ្យសោះ លុយដែលអ្នកនៅជំពាក់ ខ្ញុំលែងយកហើយ តែខ្ញុំសុំ share មុខមនុស្សដែលបោកគេម្នាក់នេះដល់ជាតិក្រោយ»។ នាងនិយាយដែរថា ធ្វើបុណ្យជាមួយមនុស្សដើរបោកគេ មួយជាតិនេះអ្នកឯងងើបមុខមិនរួចទេ បើមិនសងលុយគេនោះ៕
អត្ថបទ ៖ ចាន់រ៉ា



-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


