ជីវិតកម្សាន្ដ
លោក គួច ខេវិន ប្រតិកម្មចំពោះទង្វើកញ្ញា An Na Rose ថាកំពុងបង្ខូចកិត្តិនាមតារាខ្មែរ
នៅក្នុងភាសាខ្មែរ ពាក្យថា តារា (តារាករ ឬតារានិករ) គឺគេសំដៅទៅលើផ្កាយដែលរះចិញ្ចែងចិញ្ចាចនៅលើមេឃា។ នៅក្នុងវិស័យសិល្បៈវប្បធម៌ខ្មែរយើង គេក៏បានផ្តល់ពាក្យថាតារានេះសំដៅទៅលើសិល្បករ សិល្បការិនីណា ដែលមានទេពកោសល្យ មានស្នាដៃឆ្នើម មានភាពល្បីល្បាញគ្មានអ្នកប្រៀប ប្រដូចបានទាំងលើការសម្តែង និងច្រៀងជាដើម។
គេពុំដែលហៅពពួកមនុស្សឆើតឆាយចាយឫក ចាយរាងហើយយកទូរស័ព្ទមកថតខ្លួនឯងសម្ញែងទាក់ប្រុស ទាញស្រី ដើម្បីបានការចាប់អារម្មណ៍ពីគេឯងដើម្បីផលតែផលប្រយោជន៍បុគ្គលនោះ ថាជាតារាឡើយ។
លោក គួច ខេវិន បានសម្តែងការមិនពេញចិត្តបែបនេះ ចំពោះកញ្ញា An Na Rose តាមរយៈសារមួយនៅលើបណ្តាញ ទំនាក់ទំនងហ្វេសប៊ុករបស់លោក ភ្ជាប់ជាមួយនឹងរូបភាពសិល្បករ-សិល្បការិនីជើងចាស់ប៉ុន្មានសន្លឹក។

តាមរយៈសារនេះ សាធារណជនប្រាកដជាបានជ្រាបហើយថា កាលពីពេលថ្មីៗនេះ កញ្ញា An Na Rose បានធ្វើឱ្យ សង្គមខ្មែរ ចាប់អារម្មណ៍សារជាថ្មីចំពោះខ្លួន បន្ទាប់ពីបានផុសរូបភាពខ្លួនឯង និងបុរសម្នាក់ ដែលកំពុងសម្រាកលក់មិន ដឹងខ្លួន ថាជាករណីដាក់ថ្នាំបៀតបៀនរាងកាយ និងបានបង្ហោះវីដេអូនិយាយពីបុរសម្នាក់នោះជាបន្តបន្ទាប់។
មុននេះ រៀមច្បងក្នុងវិស័យសិល្បៈ ដែលគេស្គាល់ថា លោក គួច ខេវិន ទើបបានចេញមកប្រតិកម្ម ពាក់ព័ន្ធនឹងករណី កញ្ញា An Na Rose ធ្ងន់ៗ ក្នុងន័យមិនពេញចិត្តចំពោះកញ្ញា ដែលតាំងខ្លួនជាតារា ធ្វើឱ្យខូចខាតដល់កិត្តិនាមតារាខ្មែរ ដែលពាក្យតារានេះ គឺប្រើតែចំពោះបុគ្គលមានទេពកោសល្យ មានសមត្ថភាព គួរជាទីគោរពស្រឡាញ់ប៉ុណ្ណោះ។

លោកថា “បច្ចុប្បន្នប្រភេទមនុស្សបែបនេះ ហាក់មានច្រើននៅក្នុងបណ្តាញទំនាក់ទំនងសង្គម youtube; facebook; tiktok online ជាដើម។ ក៏មានប្រភេទមនុស្សច្រើនគួរសមដែរ ដូចពួកប្រុសព្រាន ស្រីញៀននឹងភាពបង្អួតកេរ្តិ៍ម៉ែ តែងតែច្រឡំតាំងខ្លួនជាតារា និងយល់ច្រឡំចំពោះតារា ដែលនាំឱ្យអាប់អោនកិត្តិយស ខូចខាតតម្លៃនៃវប្បធ៌មសិល្បៈខ្មែរ យ៉ាងធ្ងន់ធ្ងរ ជាពិសេសធ្វើឱ្យប៉ះពាល់ចំពោះអ្នកសិល្បៈពិតប្រាកដនោះតែម្តង។”
លោកបន្តទៀតថា លោកចង់ឱ្យបុគ្គលដែលចូលចិត្តធ្វើរឿងមិនសមរម្យទាំងនោះ ឈប់ហៅខ្លួនឯងថាតារា និងប្រព្រឹត្តិ អំពើអសីលធម៌នាំឱ្យខូចពាក្យ “តារា” ក៏ដូចជាអាប់អោនទៅដល់តម្លៃនៃសិល្បៈវប្បធ៌មខ្មែរតទៅទៀត។
លោក គួច ខេវិន សំណូមពរថា “យើងជាកូនខ្មែរគ្រប់រូប មិនថាកំពុងរស់នៅលើមាតុភូមិកំណើត ឬនៅក្រៅប្រទេស គប្បីខំសិក្សារៀនសូត្រអក្សរសាស្ត្រជាតិឱ្យបានជ្រៅជ្រះ និយាយភាសាខ្មែរឱ្យបានច្បាស់ និងត្រឹមត្រូវ ទើបជាតិសាសន៍ ដទៃមិនប្រមាថមាក់ងាយ៕
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


