ជីវិតកម្សាន្ដ
លោក គឹមហេង ធ្លាប់ត្រូវឧកញ៉ាម្នាក់បោកប្រើគ្មានបានប្រាក់ខែសូម្បី ១ រយខ្មែរ
អតីតថៅកែផលិតកម្ម KH Promotion លោក តាំង គឹមហេង បានទម្លាយរឿងដ៏រសើបមួយ គឺលោកធ្លាប់ត្រូវបានឧកញ៉ាម្នាក់បោកប្រើរយៈពេលមួយខែពេញ ប៉ុន្តែលទ្ធផលចុងក្រោយប្រាក់ខែសូម្បីតែ ១០០រៀលលុយខ្មែរមិនទទួលបាន។ លោក តាំង គឹមហេង បានបញ្ជាក់ថា ជីវិតរបស់លោកក្រោយធ្លាក់ខ្លួនដល់ចំណុចសូន្យ គឺបានឆ្លងកាត់រឿងរ៉ាវជីវិតលំបាកច្រើនមកហើយ។

ក្នុងនោះ លោក តាំង គឹមហេង បានរម្លឹកថា ភាពជាអ្នកដឹកនាំ ត្រូវយកឈ្នះខ្លួនឯង របៀបរបបរស់នៅ ៥ឆ្នាំ ចុងក្រោយនៃសេដ្ឋី គឹម ហេង ធ្លាក់ខ្លួនក្រដល់សូន្យ ត្រូវរៀនស្គាល់ការពិត។ លោក គឹម ហេង បានលើកយកបញ្ហាជាច្រើននៅជុំវិញខ្លួនឯងជារឿយៗបង្ហាញដល់មហាជន។
អតីតថៅកែផលិតកម្ម KH Promotion រូបនេះបានបន្តថា «លោកនូវមានរឿងរសើបមួយមិនទាន់បរិយាយ គឺលោកធ្លាប់ត្រូវបានឧកញ៉ាម្នាក់បោកប្រើមួយខែពេញដែល (ថាឱ្យប្រាក់ ខែ ៦០០ដុល្លារ និងមានប្រាក់ប្រចាំថ្ងៃទៀត) ធ្វើការមិនទៀងទាត់ម៉ោងពេលវេលាពេញមួយខែគត់ពេលដល់ខែ លោកឧកញ៉ាថា…គេចមុខរហូតទូរស័ព្ទក៏មិនលើក ……»។


លោក តាំង គឹមហេង បន្ថែមដែរថា ជាចុងក្រោយនេះ លោកសូមផ្ដាំទៅលោកឧកញ៉ាផងថា«គឹម ហេង មិនដែលចង់បានប្រាក់ខែទេ គឺចង់បានតែមិត្តភាពល្អមួយតែប៉ុណ្ណោះ លុយរបស់អ្នកមិនអាចទិញទឹកចិត្ត និងបេះដូងខ្ញុំបានឡើយ សូមបងប្អូនល្អទាំងអស់គ្នាជួយពិចារណាតាម ការគួរ(រសជាតិសេដ្ឋីធ្លាក់ខ្លួនក្រ)»។

គេចាំបានថា អតីតម្ចាស់ផលិតកម្ម KH Promotion គឺ លោក តាំង គឹមហេង ក្រោយពេលលោកឃ្លាតឆ្ងាយពីសិល្បៈអស់មួយរយៈធំកន្លងមក កាលពីថ្មីៗនេះបានបង្កការចាប់ អារម្មណ៍ និងភ្ញាក់ផ្អើលសម្រាប់មហាជនទូទៅ។ រឿងរ៉ាវដែលធ្វើឱ្យមហាជន និងអ្នកគាំទ្រ ផ្ទុះការចាប់អារម្មណ៍ជាថ្មីនោះ គឺពាក់ព័ន្ធជីវិតរស់នៅរបស់លោក គឹម ហេង បច្ចុប្បន្នពិសេស គឺបញ្ហាកូនៗរបស់លោកដែលបានឃ្លាតឆ្ងាយពីរូបលោកដោយពុំមានការនឹកនា ឬមកលេងដើម្បីសួរសុខទុក្ខរូបលោកឡើយ៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា៩ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


