ជីវិតកម្សាន្ដ
ប៊ី សុធារី ប្រតិកម្ម ក្រោយលោកឧកញ៉ា ជិន សំណាង ថា Miss Universe កម្ពុជាឆ្នាំដំបូង ទៅប្រកួតអមឆាក
តារាសម្ដែង និងម៉ូដែល កញ្ញា ប៊ី សុធារី បានបញ្ចេញប្រតិកម្មឆ្លើយតប បន្ទាប់ពីលោកឧកញ៉ា ជិន សំណាង ថ្លែងបែបរិះគន់ថា Miss Universe កម្ពុជា ឆ្នាំដំបូង ទៅប្រកួតដូចអមឆាក។

ឆ្លើយតបការលើកឡើងនេះ តារាស្រីកញ្ញា ប៊ី សុធារី បានបញ្ជាក់ថា «ឆ្នាំដំបូងគេអមឆាក? និយាយពីបុគ្គល ឬ ក៏និយាយពីស្ថាប័ន? សូមនិយាយឲ្យស្រួលបួលបង ខ្ញុំក៏ស្គាល់បងឯងយូរដែរហើយ ហើយកុំនិយាយដៀមដាម ព្រោះកាលខ្ញុំទៅប្រកួតក៏ស្ថិតក្រោមស្ថាប័នតែមួយជាមួយអ្នកទាំង ៥ នាក់ ផ្សេងទៀតដែរ»។

កញ្ញា ប៊ី សុធារី និយាយទៀតថា «ស្ថិតក្រោមស្ថាប័នតែមួយ ៦ ឆ្នាំហើយ អត់ទាន់មានអ្នកណាចូល Top ទេ អ៊ីចឹងហើយកុំ mention តែឆ្នាំដំបូង ទោះបីខ្ញុំចេញមកហើយក៏ពិតមែន តែកាលប្រកួតគឺនៅក្រោមស្ថាប័នចាស់ អ៊ីចឹងហើយកុំនិយាយផ្ដោតលើបុគ្គល ព្រោះកាលដែលខ្ញុំទៅប្រកួត គឺខ្ញុំប្រឹងប្រែងណាស់ សូម្បីឈុតប្រចាំថ្ងៃមួយចំនួនក៏ខ្ញុំទិញ និងរក sponsor ដោយខ្លួនឯងដែរ»។

បន្ថែមពីនេះ បវរកញ្ញា ប៊ី សុធារី បានលើកឡើងដែរថា «តែខ្ញុំយល់ ព្រោះពេលនោះនៅខ្មែរមិនទាន់ល្បីវិស័យបវរកញ្ញា ទើបមិនសូវមានអ្នកគាំទ្រ ហើយបើទោះបីជាអមឆាក តែខ្ញុំអមដោយមោទកភាព ឈរដោយស្នាមញញឹមតំណាងឲ្យប្រជាជនខ្មែរ និងប្រទេសខ្មែរទាំងមូល មិនបានគ្រាន់តែនិយាយ តែមានទង្វើជាក់ស្ដែង និងជាការចងចាំជាប្រវត្តិសាស្ត្រ»។

តារាស្រី ប៊ី សុធារី និយាយបន្តថា «ចេញមក ៥ ឆ្នាំ មិនដែលរំលឹក មិនដែលនិយាយប៉ះពាល់សោះ តែថាលើកនេះទ្រាំអត់បាន mention ចំៗ ពេក ភ្លេចគិត ឬក៏មិនដឹងពិតមែនថាខ្ញុំមកពីស្ថាប័នតែមួយ?៕
អត្ថបទ ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


