ជីវិតកម្សាន្ដ
រឿន ណាត ថា រឿងធំកើតឡើងដោយសារខ្វះការយកចិត្តទុកដាក់ មើលរំលងរឿងតូច
ក្រោយបានតំណែងក្លាយជាបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ ២០១៨ មក ឃើញថា ទីផ្សារសិល្បៈរបស់ស្រីស្អាត រឿន ណាត កាន់តែមានភាពលេចធ្លោ រហូតត្រូវបានម្ចាស់ក្រុមហ៊ុន និងផលិតករជាច្រើន សម្លឹងឃើញ ហើយអញ្ជើញទៅថតសម្ដែង ឬ ផ្សព្វផ្សាយពាណិជ្ជកម្មជាបន្តបន្ទាប់។

បើទោះបីយ៉ាងណា ស្រីស្អាត រឿន ណាត គ្រប់សកម្មភាពនាងតែងតែបង្ហាញនូវស្នាមញញឹមប្រកបដោយភាពជឿជាក់ទៅកាន់អ្នកគាំទ្ររបស់ខ្លួន។ ម្យ៉ាងទៀតកញ្ញា រឿន ណាត ថ្វីត្បិតពេលខ្លះនាងហាក់មានការហត់នឿយពីការងារសិល្បៈ ឬ ក្នុងអាជីពផ្ទាល់ខ្លួនខាងក្រៅក្ដី តែតារាស្រីរូបនេះ តែងឆ្លៀតទម្លាយសារមានប្រយោជន៍ទៅកាន់មហាជនជានិច្ច។

អ្វីដែលកត់សម្គាល់បវរកញ្ញាចក្រវាលកម្ពុជាកញ្ញា រឿន ណាត បានលើកឡើងពីខ្លឹមសារដោយអត្ថន័យមួយដូច្នេះថា «បញ្ហាធំមួយចំនួនកើតឡើងដោយសារតែការមើលរំលងនូវបញ្ហាតូចៗកើតឡើងនៅចំពោះមុខ»។ តារាស្រី រឿន ណាត បានបញ្ជាក់ថា «រឿងធំកើតឡើងដោយសារតែយើងខ្វះការយកចិត្តទុកដាក់ និងមើលរំលងលើរឿងតូចតាចជាច្រើន»។

ប្រាកដណាស់បវរកញ្ញាឯកចក្រវាលកម្ពុជា ឆ្នាំ ២០១៨ កញ្ញា រឿន ណាត បច្ចុប្បន្នត្រូវបានអ្នកគាំទ្រសង្កេតឃើញទាំងជីវិតរស់នៅបែបឯកជនខាងក្រៅ និងក្នុងវិថីសិល្បៈ នាងហាក់មានភាពលេចធ្លោ ហើយជោគជ័យព្រមគ្នាតែម្ដង។ កត្តានេះហើយ ទើបជំរុញឲ្យអ្នកគាំទ្រ តែងលួចសរសើរបវរកញ្ញារូបនេះ។

សូមជម្រាបដែរថា កញ្ញា រឿន ណាត មួយរយៈនេះ នាងហាក់លេចធ្លោខ្លាំងលើរូបសម្ផស្សដ៏ស្រស់សោភា។ មិនតែប៉ុណ្ណោះជារឿយៗ បវរកញ្ញារូបនេះ ក៏ផ្ដើមក្លាហានហ៊ានទម្លាយនូវរូបភាពសិចស៊ីរាងស្រឡូនសម្ញែងភ្នែកមហាជនឲ្យចាប់អារម្មណ៍លើនាងគ្រប់គ្នាផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


