ជីវិតកម្សាន្ដ
សឿ សុធារ៉ា ជ្រះថ្លាចិត្តរាប់បាត្រព្រះសង្ឃ ១០០ អង្គ ឧទ្ទិសបុណ្យកុសលដល់ម្ចាស់កម្មពៀរ
កាលពីថ្មីៗនេះ មហាជនបានដឹងហើយថា តារាសម្តែងអ្នកនាង សឿ សុធារ៉ា បានប្រកាសសម្រេចកោរសក់ចូលសាងផ្នួសរយៈពេលកន្លះខែ ដោយភាពស្ងប់សុខជូនម្តាយ និងឧទ្ទិសបុណ្យកុសលទាំងអស់ដល់ម្ចាស់កម្មពៀរ មិនថាជាតិមុន ជាតិនេះ ឬក៏ជាតិណាក្តី។

ទន្ទឹមគ្នានេះដែរ សឿ សុធារ៉ា បានបញ្ជាក់ថា កំឡុងនេះ នាងបានធ្វើចិត្តដោយជ្រះថ្លាតាមរយៈការរាប់បាត្រព្រះសង្ឃចំនួន ១០០ អង្គ ដើម្បីឧទ្ទិសបុណ្យកុសលនោះដល់ម្ចាស់កម្មពៀរវេរា ក្នុងភពផែនដីនេះដោយស្មោះត្រង់។ អ្នកនាង សឿ សុធារ៉ា លើកឡើងថា «ម្សិលមិញ នាងខ្ញុំ រាប់បាត្រព្រះសង្ឃនៅវត្តវិហារបិទមាស ចំនួន ១០០ អង្គ ខ្ញុំសុំឧទ្ទិសបុណ្យទាំងអស់នេះដល់ម្ចាស់កម្មពៀរវេរាទាំងអស់ មិនថាជាតិមុន ជាតិនេះ ឬក៏ជាតិណានោះឡើយ»។
តារាសម្តែងអ្នកនាង សឿ សុធារ៉ា និយាយបន្តថា «ខ្ញុំសូមឧទ្ទិសដល់គ្រប់វិញ្ញាណក្ខន្ធដែលនៅវិលៗក្នុងភពផែនដីនេះដោយស្មោះត្រង់ សូមបងប្អូនទាំងអស់គ្នាកុំបីអភ័ព្វដូចនាងខ្ញុំគ្រប់ៗជាតិ»។

ប្រាកដណាស់ក្នុងពិធីបុណ្យភ្ជុំបិណ្ឌថ្មីៗនេះ នៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់ សឿ សុធារ៉ា ក៏បានសម្រេចបួសជាដូនជីរយៈពេលកន្លះខែដោយភាពស្ងប់សុខ ដើម្បីឧទ្ទិសដល់គ្រប់វិញ្ញាណក្ខន្ធដែលឋិតក្នុងភពផែនដីនេះ ពិសេសដួងវិញ្ញាណក្ខន្ធម្តាយរបស់នាងតែម្ដង។ តាមរយៈនេះឃើញមានអ្នកគាំទ្រជាច្រើនបានលើកទឹកចិត្ត និងសរសើរសម្រាប់ទឹកចិត្តរបស់ សឿសុធារ៉ា ដែលមានសទ្ធាក្នុងព្រះពុទ្ធសាសនាបួសជាដូនជី។

គួរជម្រាបថា កន្លងទៅ អ្នកគាំទ្រសង្កេតឃើញស្ថានភាពផ្លូវចិត្តរបស់តារាសម្តែងអ្នកនាង សឿ សុធារ៉ា បានជួបរឿងរ៉ាវចាក់ស្រេះជាច្រើន រហូតធ្វើឲ្យកើតវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ ពោលចាប់តាំងពីធ្លាយដំណឹងជំពាក់បំណុលរឿងលេងតុងទីន និងក្រោយមកទៀតដំណឹងបែកបាក់ស្វាមី ខណៈថ្មីៗនេះ អ្នកម្តាយក៏បានចែកឋានទៅចោល។ បន្ទាប់ពីធ្លាក់ខ្លួនកម្សត់បែបនេះ តារាស្រី សឿ សុធារ៉ា នាងតែងបង្ហាញអារម្មណ៍សោកសៅមិនសប្បាយចិត្តដល់ថ្នាក់ធ្លាក់ខ្លួនឈឺត្រូវចូលសង្គ្រោះនៅមន្ទីរពេទ្យទាំងយប់កាលពីប៉ុន្មានខែមុន។ យ៉ាងណាមិញ ក្រោយអាការជំងឺជាសះស្បើយមួយរយៈខ្លីនេះដែរ សឿ សុធារ៉ា ក៏ចាប់ផ្ដើមសាងជីវិតថ្មី ដើម្បីរស់នៅផ្តល់ក្តីសង្ឃឹមចំពោះកូនៗទាំងពីរ៕
អត្ថបទ ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


