ជីវិតកម្សាន្ដ
មាន សូនីតា សម្រេចក្តីស្រមៃគ្រងឈុតបុរាណ “នារីសម័យនគរភ្នំ” អបអរពិធីបុណ្យអុំទូក
តារាសម្ដែងកញ្ញា មាន សូនីតា មុននេះបានបញ្ចេញរូបភាពជាច្រើនសន្លឹកក្នុងទម្រង់ប្រពៃណីបុរាណខ្មែរយ៉ាងស្រស់ស្អាត ដើម្បីត្រៀមអបអរព្រះរាជពិធីបុណ្យអុំទូក អកអំបុកដែលនឹងចូលមកដល់នាពេលឆាប់ៗខាងមុខនេះ។ មាន សូនីតា បានបញ្ជាក់ដែរថា ទីបំផុត ក្តីស្រមៃរបស់នាងបានសម្រេចហើយ។

រូបភាពដែលត្រូវបានបង្ហោះចែករំលែកនៅលើបណ្ដាញសង្គមហ្វេសប៊ុកនេះ គឺបង្ហាញសម្រស់យ៉ាងស្រស់ផូរផង់របស់ស្រីស្អាត មាន សូនីតា ខណៈនាងគ្រងនូវឈុតសំលៀកបំពាក់ទម្រង់បុរាណដែលមានរំលេចរាងយ៉ាងស្រស់ស្អាត។ តាមរយៈរូបភាពជាច្រើនសន្លឹកនេះ ក៏ត្រូវបានអ្នកគាំទ្រសរសើរ និងចែករំលែកជាបន្តបន្ទាប់នៅលើបណ្ដាញសង្គមយក្សមួយនេះផងដែរ។
ស្ថិតក្នុងឈុតសម័យបុរាណកញ្ញា មាន សូនីតា បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនថា«ឈុតនារីក្នុងក្តីស្រមៃក្នុងពិធីបុណ្យអុំទូក សូមរីករាយពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ”ឈុតនារីក្នុងក្តីស្រមៃក្នុងរឿងព្រេងនិទានខ្មែរនាសម័យនគរភ្នំ “»។

រូបភាពនេះដែរក៏មានអ្នកគាំទ្រខ្លះសរសើរថា ថ្វីត្បិតតែពេលនេះនាងមានវ័យជ្រេបន្តិចក៏ពិតមែនតែរូបសម្រស់របស់នាងនៅតែស្រស់ស្អាតដដែល ចំណែកខ្លះទៀតបាននិយាយដែរថាមាន សូនីតា ជានារីមានទំនុកចិត្តលើខ្លួនឯង។

ប្រាកដណាស់ បើតាមការកត់សម្គាល់ ទោះបីជាពេលនេះ មាន សូនីតា មានវ័យច្រើនបន្តិចមែនក្តី ប៉ុន្តែបើសង្កេតឃើញពីរូបសម្ផស្សរបស់តារាស្រីរូបនេះគឺនៅតែរក្សាបានភាពស្រស់ស្អាតមិនចាញ់តារាៗជំនាន់ក្រោយឡើយ។ ចាប់អារម្មណ៍នៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់នាងជារឿយៗតែងតែបង្ហោះរូបភាពជាបន្តបន្ទាប់ ដោយមានភាពទាក់ទាញខុសប្លែកពីគ្នា តាមរយៈការតុបតែងខ្លួន និងសំលៀកបំពាក់ជាដើម៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


