ភាពយន្ត​ដែល​អាច​រកបាន​ចំណូល​ខ្ពស់​នា​ដើម​ឆ្នាំ​២០២១​ត្រៀម​បង្ហាញ​វត្តមាន​នៅក្នុង​រោងកុន​ឆាប់ៗ​នេះ​
Connect with us
Helistar Cambodia - Helicopter Charter Services

ជីវិតកម្សាន្ដ

ភាពយន្ត​ដែល​អាច​រកបាន​ចំណូល​ខ្ពស់​នា​ដើម​ឆ្នាំ​២០២១​ត្រៀម​បង្ហាញ​វត្តមាន​នៅក្នុង​រោងកុន​ឆាប់ៗ​នេះ​

Published

on

ពិតជា​ប្លែក​អារម្មណ៍​និង​បង្ក​សំណើច​សើច​ចុកពោះ​ទៀតហើយ​ជាមួយ​ភាពយន្ត​បែប​កំប្លែង​រឿង នាង​រាម វីរនារី​ជិះ​ក្របីដែល​ត្រៀម​នឹង​ចាក់​បញ្ចាំង​នៅតាម​បណ្តា​រោងកុន​នានា​ទូទាំងប្រទេស​កម្ពុជា។​

ស្នាដៃ​រឿង​ថ្មី​នេះ​គឺ​បន្ទាប់ពី​ជោគជ័យ​នៃ​រឿង ​ម៉ូតូ​ឌុប​បះសក់ BIKEMAN ទាំង​២​វគ្គ​របស់​ផលិតករ​ដ៏​ឆ្នើម​នៃ​រឿងនេះ​ក៏បាន​បង្ហាញ​ស្នាដៃ​ថ្មី​មួយទៀត​ដោយ​ប្ដូរ​ខ្លឹមសារ​រឿង​ឲ្យ​រឹតតែ​កំប្លុកកំប្លែង​លើស​មុន​តាមរយៈប្ដូរ​តួ​ជិះ​ម៉ូតូមក​ជិះ​ក្របី​ម្ដងវិញ​ដោយ​ច្នៃចេញ​ជា​អត្ថរស​ដ៏​អស្ចារ្យ​ដែល​អ្នកទស្សនា​ស្មាន​មិន ដល់​បូករួម​នឹង​សមត្ថភាព​សម្ដែង​តារា​លំដាប់​ជួរមុខ BELLA RANEE​ទៀតផង ។​

ចំពោះ​ការផលិត​ការដឹកនាំ រួមទាំង​ការសម្ដែង​ដ៏​ប៉ិន​ប្រសប់​របស់​តួ​សម្ដែង​គ្រប់រូប​ក្នុង​រឿងនេះ​បាន​ពាំ នាំមក​នូវ​ទាំង​គុណភាព សំណើច សើចក្អាកក្អាយបំបាត់​អស់​ទុក្ខ​កង្វល់​របស់​ទស្សនិកជន​ជា​ពិសេស​ភាព​ក្រមិចក្រមើម​ដែលជា​ចរិតលក្ខណៈ​ថ្មី​ដែល​កញ្ញា BELLA សម្ដែង​ក៏​ពិតជា​សម​ឥតខ្ចោះ​ដែលជា​ភាព​ទាក់ទាញ​ដ៏​ខ្លាំងសម្រាប់​អ្នកគាំទ្រ​ផ្ទាល់​របស់​នាង​។ ដូច្នេះហើយ​ទើប​ធ្វើ​ឲ្យ​ភាពយន្ដ​មួយ​នេះ​រកចំណូលបាន​ខ្ពស់​រហូត​២០០​លាន​បាត (​ប្រមាណ​ជិត​៧​លាន​ដុល្លារ​)​ក្នុង​រយៈពេល​២​ស​ប្ដាហ៍​នៃ​ការដាក់​បញ្ចាំង​តាម​រោងភាពយន្ដ​ក្នុងប្រទេស​ថៃ ហើយក៏​ជា​ភាពយន្ដ​ដំបូង​ដែល​រកបាន​ចំណូល​ដ៏​លើសលប់​បន្ទាប់ពី​ស្ថានភាព​ដ៏​តឹងតែង​នៃ​ការ​រាតត្បាត​ពី​វីរុស​កូ​វីដ​១៩​។​

សមិទ្ធិផល​ថ្មី​នេះ​ក៏​មិន​ចាញ់​ភាពយន្ដ​ចាស់​ដែរ គឺថា​ត្រូវបាន​ទស្សនិកជន​ថៃ​នាំគ្នា​ទៅ​ទស្សនា​ភ្លូក​ទឹក​ភ្លូកដី​ណែន​ពេញ​រោងភាពយន្ដ​ទូទាំងប្រទេស​ចាប់​តាំង​ពីថ្ងៃ​ចេញ​បញ្ចាំង​ដំបូង​។ ​កាន់តែ​ពិសេស​ទៅ ទៀត​នោះ ភាពយន្ដ​មួយ​នេះ​ក៏​នឹងធ្វើ​ការចាក់​បញ្ចាំង​នៅ​រោងភាពយន្ដ​នានា​ក្នុងប្រទេស​កម្ពុជា​ផង​ដែរ​ចាប់បី​ថ្ងៃ១២ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ​តទៅ​៕

អត្ថបទ ៖ ចាន់​រ៉ា​

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services