ជីវិតកម្សាន្ដ
ភាពយន្តឯកសារលំហអាកាសកម្រិត 8Kដំបូងគេរបស់ប្រទេសចិនចាក់បញ្ចាំងនៅកម្ពុជា
ភាពយន្តឯកសារលំហអាកាសកម្រិត 8K Ultra HDដំបូងគេរបស់ប្រទេសចិន ដែលផលិតដោយ អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន មានចំណងជើងថា “ភពផែនដីពណ៌ខៀវនៅខាងក្រៅបង្អួច”ត្រូវបានចាក់បញ្ចាំងជាសាធារណៈហើយកាលពីរសៀលថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ នៅក្នុងសាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកម្ពុជា-ចិន ដោយមានអ្នកចូលរួមទស្សនាដោយផ្ទាល់ជាង៤០០នាក់ ភាគច្រើនជាសិស្ស និងនិស្សិតមកពីសាកលវិទ្យាល័យផ្សេងៗ។

លោក Feng hui (ហ្វេង ហ៊ុយ )អ្នកទទួលខុសត្រូវ វិទ្យុមិត្តភាពកម្ពុជាចិន នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនប្រចាំនៅរាជធានីភ្នំពេញបានមានប្រសាសន៍ថា អ្នកថតវីដេអូភាពយន្តឯកសារនេះ គឺជាអវកាសយាននិក Shenzhou 13 ដែលមានលោក Zhai Zhigang (ចាយ ជីកាំង), លោកស្រីWag Yaping (វ៉ាង យ៉ាភីង)និង លោកYe Guangfu ( យេ កាំងហ្វូ)។ ក្នុងអំឡុងពេលបេសកកម្មរយៈពេលប្រាំមួយខែរបស់ពួកគេនៅក្នុងលំហបំពាក់ដោយកាមេរ៉ាកម្រិតខ្ពស់កម្រិត 8K ពួកគេបាននាំយក នូវភាពអស្ចារ្យនៃចក្រវាឡ របៀបធ្វើការលើស្ថានីយអវកាស និងការរស់នៅរបស់អាកាសយាននិកក្នុងលំហដ៏ធំទូលាយ។

បន្ទាប់ពីបានចូលរួមទស្សនាភាពយន្តឯកសាររបស់ចិននេះរួចមក លោក ហាក់ ស៊ីដែត នាយកវិទ្យាស្ថានខុងជឺភាគីកម្ពុជា នៃសាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកម្ពុជា-ចិន បានវាយតម្លៃខ្ពស់ចំពោះភាពយន្តនេះដែលមានរូបភាពច្បាស់ និងបង្ហាញពីភាពរីកចម្រើនផ្នែកបច្ចេកវិទ្យារបស់ចិន។ «តាមរយៈភាពយន្តឯកសារនេះ ធ្វើឱ្យយុវជនកម្ពុជាដែលរៀនផ្នែកបច្ចេកវិទ្យាពួកគាត់បានយល់ច្បាស់ពីភាពអស្ចារ្យនៃបច្ចេកវិទ្យារបស់ចិន ជាពិសេសយាន្តអវកាសតែម្ដង។ ខ្ញុំសង្ឃឹមថា កម្ពុជា និងចិននឹងបន្តកិច្ចសហការគ្នាបន្ថែមទៀត ជាពិសេសលើបច្ចេកវិទ្យា និងវិស័យអប់រំ »។

លោកស្រី Du Zenghui (ទូ ចឹងហ៊ុយ )នាយកវិទ្យាស្ថានខុងជឺភាគីចិន នៃសកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកម្ពុជា-ចិន បានបង្ហាញនូវមោទនភាពខ្ពស់ ចំពោះភាពយន្តរបស់ចិននេះ ព្រោះវាបាន ជំរុញដល់និស្សិតកម្ពុជាកាន់តែច្រើនឱ្យខិតខំរៀនសូត្រពី បច្ចេកវិទ្យា និងវិទ្យាសាស្រ្តថ្មីៗដើម្បីចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងបច្ចេកវិទ្យានៅកម្ពុជាឱ្យកាន់តែរីកចម្រើន។

ក្រុមសិស្សនិស្សិតដែលបានចូលរួមទស្សនាភាពយន្តរបស់ចិននេះ សុទ្ធតែបង្ហាញការពេញចិត្ត និងកោតសរសើរយ៉ាងខ្លាំងចំពោះបច្ចេកវិទ្យាថតរូប និងការការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្រ្តចិននៅលើភពផ្សេងៗ ហើយអាចយកមកចែករំលែកដល់មនុស្សទូទាំងពិភពលោកបានឃើញ ៕


-
កីឡា៧ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១០ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១០ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ៩ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
សេដ្ឋកិច្ច១៤ ម៉ោង agoក្រុមហ៊ុនរបស់ចិន SF Holding ចាប់អារម្មណ៍ ពង្រីកការវិនិយោគវិស័យដឹកជញ្ជូន នៅកម្ពុជា


