ជីវិតកម្សាន្ដ
លោក ឆាយ បូរ៉ា យល់ថា ឈប់ផ្សាយភាពយន្តថៃ ជាឱកាសល្អសម្រាប់ផលិតករខ្មែរ ត្រូវគិតពីយុទ្ធសាស្ត្រដើម្បទ្រទ្រង់វិស័យភាពយន្តខ្មែរ
ក្រសួងព័ត៌មាន និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញការប្រកាសមួយ ជម្រាបជាដំណឹងដល់ម្ចាស់ស្ថានីយទូរទស្សន៍ទាំងអស់ ចូលរួមបញ្ឈប់ការចាក់ផ្សាយខ្សែភាពយន្តថៃគ្រប់ប្រភេទ លើកញ្ចក់ទូរទស្សន៍របស់ខ្លួន។ ចំណែកឯម្ចាស់ក្រុមហ៊ុនចែកចាយភាពយន្ត និងម្ចាស់រោងភាពយន្តទាំងអស់ ត្រូវចូលរួមបញ្ឈប់ការនាំចូល និងបញ្ឈប់ការចាក់បញ្ចាំងភាពយន្តថៃ នៅតាមរោងភាពយន្តរបស់ខ្លួន និងនៅតាមទីតាំងផ្សេងទៀតជាកំហិត ចាប់ពីម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៣មិថុនា នេះតទៅ ។
ការប្រកាសនេះ គឺក្រោយពេលប្រមុខរាជរដ្ឋាភិបាលកម្ពុជាឯកភាពលើការជូនយោបល់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា កាលពីរាត្រីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ ក្រោយក្រុមជ្រុលនិយមថៃនៅតែបន្តប្រមាថកម្ពុជា។ ខណៈដំណឹងនេះ ត្រូវបានមហាជនទូទាំងប្រទេសសម្តែងការសាទរនិងគាំទ្រ ពិសេសអ្នកស្ថិតក្នុងវិស័យភាពយន្តតែម្តង។

ទាក់ទងនឹងរឿងរ៉ាវនេះ លោក ឆាយ បូរ៉ា ផលិតករភាពយន្តដ៏មានកេរ្តិ៍ឈ្មោះបោះសំឡេងរបស់កម្ពុជា បានបង្ហាញការគាំទ្រយ៉ាងខ្លាំងដល់ការគិតគូររបស់ថ្នាក់ដឹកនាំកម្ពុជាគ្រប់ជាន់ថ្នាក់ ពិសេសយោបល់របស់សម្តេចតេជោ ក្នុងការឆ្លើយតបទៅកាន់ថៃវិញ។
សង្កត់ធ្ងន់លើវិស័យភាពយន្ត លោកថា នេះជាដំណឹងល្អសម្រាប់ផលិតករខ្មែរក្នុងដំណាក់កាលដំបូង។ ប៉ុន្តែទន្ទឹមនឹងការលើកឡើង លោកក៏ចោទជាសំណួរដែរថា “តើយើងត្រូវធ្វើកិច្ចការអ្វីទៀតសម្រាប់ភាពយន្តខ្មែរ? នេះជាសំណួរដែលផលិតករទាំងអស់ត្រៀមគិតត្រៀមធ្វើ”។
បើតាមការកត់សម្គាល់របស់លោក ឆាយ បូរ៉ា ចំពោះប្រភេទរឿងដែលដាក់បញ្ចាំងតាមរោងភាពយន្ត ភាគច្រើនសុទ្ឋសឹងតែប្រភេទរឿងរន្ឋត់ (ខ្មោច) ដែលទីផ្សារចំពោះរឿងប្រភេទនេះស្ទើរតែនៅទ្រឹង និងថមថយចំនួនទស្សនិកជន ដែលជាហេតុនាំឱ្យទំហំសេដ្ឋកិច្ចភាពយន្តមានការធ្លាក់ចុះ។
តួយ៉ាង បើតាមការសិក្សាស្រាវជ្រាវរបស់លោកលើប្រទេសជិតខាងកន្លងមក ដូចជា ប្រទេសចិន វៀតណាម និងម៉ាឡេស៊ី ជាដើម។ល។ ភាពរីកចម្រើនក្នុងវិស័យភាពយន្តរបស់ប្រទេសទាំងនោះ គឺអាស្រ័យតាមប្រភេទផ្សេងៗ។ ជាក់ស្តែង ក្រៅពីប្រភេទរឿងខ្មោច គឺគេផ្តោតលើប្រភេទភាពយន្តដូចជា Thriller, Drama, Comedy, Romance, និង Action ។ ឯប្រភេទរឿងរន្ឋត់បច្ចុប្បន្ន ហាក់ដូចជាច្រើនលើសលប់លើសពីសេចក្តីត្រូវការ និងមានភាពច្រំដែល តែវាជាសេរីភាពរបស់ផលិតករទេ។
តែទោះជាបែបនេះ លោកលើកជាយោបល់បន្ថែមដែរថា ការគិតផលិតប្រភេទរឿងផ្សេងៗ អាចប្រឈមហានិភ័យច្រើន ដោយប្រឈមនឹងទីផ្សារថ្មី ទស្សនិកជនថ្មី និងការមិនសូវគាំទ្រពីរោងភាពយន្តលើកាលវិភាគបញ្ចាំងជាដើម។ល។ ហេតុនេះ ក្នុងនាមជាផលិតករ អ្វីដែលត្រូវគិតគឺយុទ្ឋសាស្ត្រដើម្បទ្រទ្រង់វិស័យភាពយន្តខ្មែរ ខណៈនេះជាចំណោទដដែលៗរាប់ឆ្នាំមកហើយក្នុងវិស័យភាពយន្ត៕



-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានជាតិ៥ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
កីឡា៣ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ៧ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!


