ជីវិតកម្សាន្ដ
ប៊ី សុធារី ទម្លាយមុខគូស្នេហ៍ជាកីឡាករបាល់ទាត់យ៉ាងផ្អែមល្ហែម
បវរកញ្ញា ប៊ី សុធារី ថ្មីៗនេះ បានធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍គ្រប់គ្នា បន្ទាប់ពីធ្លាយដំណឹងថា បច្ចុប្បន្នស្រីស្អាតរូបនេះ កំពុងមានទំនាក់ទំនងស្នេហាជាមួយបុរសសង្ហាដែលគេស្គាល់ជាកីឡាករបាល់ទាត់ផងនោះ។

គេចាំបានថា កញ្ញា ប៊ី សុធារី Miss Charm Cambodia 2023 កន្លងមកធ្លាប់បានបង្ហើបឲ្យដឹងថា ក្រៅតែវិស័យដើរម៉ូដ នាងក៏ជាមនុស្សម្នាក់ចូលចិត្ត និងស្រលាញ់វិស័យកីឡាមួយរូបផងដែរ ពោល បវរកញ្ញារូបនេះ ចូលហាត់តាំងតែនៅរៀនវិទ្យាល័យឯណោះ។ ទោះបីយ៉ាងណា ស្រាប់តែពេលនេះ មានព័ត៌មានជុំវិញទំនាក់ទំនងស្នេហារវាងនាង និងកីឡាករបាល់ទាត់ម្នាក់ យ៉ាងភ្ញាក់ផ្អើល។

ប្រភពបានឲ្យដឹងដែរថា គូស្នេហ៍របស់ ប៊ី សុធារី ដែលជាកីឡាករបាល់ទាត់រូបនោះត្រូវបានគេស្គាល់ឈ្មោះ គឹម ចាន់វាសនា ស្ថិតក្នុងក្រុមបាល់ទាត់ Prey Veng Football Club។ ហើយចំពោះទំនាក់ទំនងស្នេហារបស់ពួកគេវិញ កាន់តែមានភាពផ្អែមល្ហែម និងយល់ចិត្តគ្នាទៀតផង។ ពាក់ព័ន្ធរឿងនេះ នៅមិនទាន់អាចទាក់ទងដើម្បីសូមការបញ្ជាក់បន្ថែមពី កញ្ញា ប៊ី សុធារី បានទេ។

គួររម្លឹកថា បវរកញ្ញាតំណាងកម្ពុជា ប៊ី សុធារី ដែលជា Miss Charm Cambodia 2023 កាលពីអំឡុងដើមខែកុម្ភៈ ឆ្នាំ ២០២៣ កន្លងទៅ ក៏បានធ្វើដំណើរចេញទៅប្រកួតសម្រស់លំដាប់ថ្នាក់អន្តរជាតិMiss Charm២០២៣ នាទីក្រុងហូជីមិញ ប្រទេសវៀតណាម ផងដែរ។ ហើយការចេញទៅប្រកួតនេះ នាងបាននាំយកទង់ជាតិកម្ពុជា វប្បធម៌ និងអរិយធម៌ដ៏ស្រស់ផូរផង់របស់កម្ពុជា ទៅបង្ហាញនៅលើឆាកអន្តរជាតិ។ បើទោះបីពុំអាចចូលទៅដល់ក្នុង Top កំពូលណាមួយ នៃការប្រកួត Miss Charm២០២៣ នៅប្រទេសវៀតណាម ក៏ពិតមែន សម្រាប់ កញ្ញា ប៊ី សុធារី កាលណោះ នៅតែរក្សាបានការគាំទ្រ និងលើកទឹកចិត្តខ្លាំងពីសំណាក់ប្រជាជនកម្ពុជា ដែលនាងបាននាំយកឈុតតំណាងជាតិទៅបង្ហាញនៅលើឆាកអន្តរជាតិ ដើម្បីឲ្យពិភពលោកបានស្គាល់កាន់តែច្បាស់នូវអរិយធម៌ វប្បធម៌ពីបុព្វកាលរបស់ដូនតាបានបន្សល់ទុក៕
អត្ថបទ ៖ ចាន់រ៉ា



-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


