ជីវិតកម្សាន្ដ
តារាចម្រៀងល្បីៗ ចេញមុខគាំទ្រពេញទំហឹងការលើកឡើងរបស់ លោកឧកញ៉ា ខេមរៈ សិរីមន្ត
បន្ទាប់ពីផ្ទុះការវែកញែកពាក់ព័ន្ធ MV បទចម្រៀងរបស់កំពូលតារាចម្រៀងលោកឧកញ៉ា ខេមរៈ សិរីមន្ត នាពេលថ្មីៗនេះ គេកត់សម្គាល់ឃើញថា តារាចម្រៀងល្បីៗ មកពីផលិតកម្មធំៗ ខុសៗ គ្នា បង្ហាញឆន្ទៈគាំទ្រពេញទំហឹងការលើកឡើងរបស់លោកឧកញ៉ា ខេមរៈ សិរីមន្ត។

តារាចម្រៀងល្បីៗ ទាំងនោះ មានដូចជា លោក ចេន បានលើកឡើងថា «ពួកយើងម្នាក់ៗ សុទ្ធសឹងតែខំតស៊ូនៅវិស័យដែលខ្លួនស្រលាញ់ពេញចិត្តរៀងៗខ្លួន បានលះបង់ពេញមួយជីវិត ដើម្បីមុខមាត់ខ្លួនយើង ក៏ដូចជាប្រទេសជាតិរបស់យើងទាំងមូល ដូច្នេះពេលដែលវិស័យនោះមានសញ្ញារីកចម្រើន យើងគួរគប្បីខិតខំតទៅមុខទៀត និងភ្ជាប់ក្តីស្រលាញ់ជាមួយវិស័យផ្សេងៗ រួបរួមគ្នា»https://www.facebook.com/share/p/VFQE7GMKqTbTsVMk/?mibextid=WC7FNe។

តារាចម្រៀង ចេន បានបន្តថា «សូមកុំបែងចែករើសអើង ឬ មោទនភាពនៅផ្នែករបស់ខ្លួនឯងខ្លាំងពេក ហើយសូមកុំនិយាយប៉ះពាល់នរណាម្នាក់ វាអាចធ្វើឲ្យវិស័យយើងធ្លាក់ខ្លះដែរ ព្រោះយើងនិយាយតែម្នាក់ អ្នកផ្សេងទៀតដែលកំពុងខិតខំដែរ គ្នាអត់ដឹងអីទេ យើងល្អប៉ុណ្ណាក៏ដោយ យើងមានឈ្មោះប៉ុណ្ណាក៏ដោយ បើយើងមិនប៉ះពាល់អ្នកដទៃ នោះយើងជោគជ័យមួយដ៏ធំហើយ ក្នុងនាមខ្ញុំជាអ្នកគាំទ្រម្នាក់»។

លោកនិយាយទៀតថា «សូមសំណូមពរឲ្យមានភាពជាអាជីពឲ្យបានឋិតថេរឲ្យអ្នកគាំទ្រស្រលាញ់យើងមិនត្រឹមបទចម្រៀងឲ្យពួកគាត់ស្រលាញ់នៅអត្តចរិតយើងដូចគ្នា សាងស្នាដៃបន្តទៀតឲ្យបរទេសបានស្គាល់ពួកយើងជាកូនខ្មែរទើបជារឿងល្អ»។

ចំណែកឯលោក អ៊ីណូ តារាចម្រៀងផលិតកម្មសាន់ដេ បានលើកឡើងដែរថា «Eno ហៅ ណូណូ សុំគាំទ្រនូវសម្តីឧកញ៉ា Idol បង ខេមរៈ សិរីមន្ត …គឺលោកគ្មានសិទ្ធិអីមកចាត់ចែង មកប្រកាន់ មិនឲ្យច្រៀងចង្វាក់នេះ ឬ Rhythm នោះឬទេ ទីផ្សារសេរី បើមានសមត្ថភាពគឺដើរឲ្យទាន់សម័យ ហើយមួយទៀត យើងរួបរួមគ្នាទៅថី ខំប្រឹងទាំងអស់គ្នាទៅថី មិនល្អ ដើម្បីឲ្យសិល្បៈប្រទេសយើងកាន់តែរីកចម្រើនវាមិនចំណេញ សូមទានជ្រាបក្នុងនាម Eno ក៏ជាអ្នកនិពន្ធម្នាក់»។

រីឯតារាងារកំពូលទើសលោក ម៉ៃ សុគន្ធ ក៏បានបញ្ចេញមតិគាំទ្រលោកឧកញ៉ា ខេមរៈ សិរីមន្ត ដែរថា «តារាជើងចាស់មិនគួររ៉េបទេ គួរដាក់សារមន្ទីរឲ្យដាច់បាយមែន? អាខ្មោ.ចមួយជីវិត ទើបងើបពីស្ទូង»។
សូមបញ្ជាក់ដែរថា កំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ដ ម្ចាស់បទ «CALL ME PAPA» ថ្មីៗនេះ បានធ្វើការឆ្លើយតបទៅកាន់អ្នកចម្រៀងរ៉េបម្នាក់ ឈ្មោះ «ខ្មែរមួយជីវិត» ដោយដាក់ចំៗ ថា «ប្អូន គ្មានសិទ្ធិមកចាត់ចែងបងឲ្យច្រៀង ឬ មិនច្រៀងចង្វាក់នេះ ឬ ចង្វាក់នោះទេ»។
ឧកញ៉ា ខេមរៈ សិរីមន្ត បានលើកឡើងថា «បើតាំងខ្លួនជាអ្នកសិល្បៈហើយ កុំចង្អៀតចង្អល់ពេក ២០ ឆ្នាំមកនេះ តើចង្វាក់អ្វីដែល ខេមរៈ សិរីមន្ត មិនធ្លាប់ច្រៀង ហើយច្រៀងតាំងពីបងប្អូនសិល្បៈខ្លះមិន ទាន់ចេះស្លៀកខោផង សូមទានជ្រាប»។
ឧកញ៉ា ខេមរៈ សិរីមន្ត បានបន្ថែមថា «ប្អូនត្រូវចាំថា ប្អូនគ្មានសិទ្ធិមកចាត់ចែងមិនឲ្យបងច្រៀងចង្វាក់នេះ មិនឲ្យបងច្រៀងចង្វាក់នោះនោះទេ។ ទីផ្សារសេរី អ្នកណាធ្វើអីបានធ្វើទៅ តាមសមត្ថភាព និងលទ្ធភាពរៀងៗ ខ្លួន ប្អូនចង់ច្រៀងចង្វាក់អ្វីបងក៏មិនហាមដែរ ហើយចង្វាក់អស់ទាំងនោះបងបានច្រៀង ៣.៤ VOL កាលជាង ១០ ឆ្នាំមុនរួចទៅហើយ គឺតាមទីផ្សារ សូមទានជ្រាប»៕
អត្ថបទ ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


