Connect with us

ជីវិតកម្សាន្ដ

តារាកំប្លែងនាយ ស្វិត ធ្លាក់ខ្លួនឈឺធ្ងន់ដោយសារជំងឺទឹកនោមផ្អែម និងខូចក្រលៀន

បានផុស

នៅ

បន្ទាប់ពីស្ងប់ស្ងាត់បាត់មុខសិល្បមួយរយៈ ថ្មីៗនេះតារាកំប្លែងនាយ ស្វិត ស្រាប់តែមានដំណឹងដ៏ភ្ញាក់ផ្អើលថា តារាកំប្លែងរូបនេះបាននឹងកំពុងធ្លាក់ខ្លួនឈឺធ្ងន់ ខណ:មានជំងឺប្រចាំកាយជាច្រើនមុខកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

បើតាមប្រភពពីមិត្តភក្តិរួមអាជីពសិល្ប លោក ជុំ ផានិត ហៅឌីជេ កណ្តុរ បានបង្ហោះរូបភាពភ្ជាប់ខ្លឹមសារថា អាណិតពួកម៉ាកណាស់តារាកំប្លែងនាយ ស្វិត ឈឺធ្ងន់កំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ម្តងម្នាក់ទេសម្លាញ់ឆាប់ជាសម្លាញ់។នាយ​ ស្វិត បច្ចុប្បន្នបានសម្រាកព្យាបាលនៅមន្ទីរពេទ្យលោកសង្ឃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយឡែកតារាកំប្លែងលោក អ៊ុក ប៉ុណ្ណារ៉ាត់ ហៅនាយ ក្រឹម បានបញ្ជាក់ដែរថា តារាកំប្លែងនាយ ស្វិត ធ្លាក់ខ្លួនដោយ​សារគាត់មានជំងឺទឹកនោមផ្អែម ខូចក្រលៀន​ ត្រូវលាងឈាមជាប្រចាំ ខណ:បច្ចុប្បន្ននាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យលោកសង្ឃដោយទទួលបានការយកចិត្តទុកដាក់បំផុតពីក្រុមគ្រូពេទ្យTYDA ។

នាយ ក្រឹម លើកឡើងថា “ខ្ញុំនាយ ក្រឹម ជាប្រធានក្រុមកំប្លែងប្រចាំក្រុមគ្រូពេទ្យស្មគ្រ័ចិត្តយុវជនសម្តេចតេជោសូមគោរពថ្លែងអំណរគុណ​យ៉ាងជ្រាលជ្រៅជូនចំពោះ​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមន្នីព្រមទាំងក្រុមគ្រូពេទ្យ TY DAទាំងអស់ដែលបានយកចិត្ត​ទុកដាក់​ព្យាបាលជំងឺប្រកបដោយវិជ្ជាជីវ:ដល់តារាកំប្លែងនាយ ស្វិត ដែលមានជំងឺប្រចាំកាយ​សម្រាកនៅមន្ទីរពេទ្យ​ដោយមិនគិ តថវិកា​ និងបានឧបត្ថមការចំណាយបន្ថែមផ្សេងៗជា ច្រេីនទៀត ដល់តារាកំប្លែងនាយ ស្វិត “

នាយ ក្រឹម បន្តថា ពេលនេះនាយ ស្វិត បានសម្រាកព្យាបាលនៅមន្ទីរពេទ្យហេីយ ស្ថានភាពជំងឺបានធូរបន្តិចហេីយ ដោយគាត់មានជំងឺទឹកនោមផ្អែមខូចក្រលៀន​ ត្រូវលាងឈាមជាប្រចាំ។ ក្នុងនាមខ្ញុំជា្របធានក្រុម​កំប្លែងប្រចាំក្រុមគ្រូពេទ្យស្មគ្រ័ចិត្តយុវជនសម្តេចតេជោ ក៏ដូចជាក្រុមកំប្លែងរួមអាជីព​សូមជូនពរតារាកំប្លែងនាយ ស្វិត​ ឆាប់ជាសះស្បេីយពីជំងឺទាំងឡាយទាំងពួង​ និងសូមគោរពថ្លែងអំណរគុណ​យ៉ាងជ្រាលជ្រៅបំផុត​ចំពោះ​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមន្នី ព្រមទាំងក្រុមគ្រូពេទ្យ TYDA ទាំងអស់៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម