ជីវិតកម្សាន្ដ
នាយ ក្រឹម ពោលពាក្យយ៉ាងក្ដុកក្ដួល ពេលចូលរួមបុណ្យសព នាយ ស្វិត
តារាកំប្លែងលោក អ៊ូ ប៉ុណ្ណារ៉ាត់ ហៅនាយ ក្រឹម បានបង្ហាញអារម្មណ៍សោកស្តាយជាពន់ពេក ខណៈបាត់បង់សមាជិកកំប្លែងមួយរូបគឺនាយស្វិត ដោយគ្មានថ្ងៃវិលត្រឡប់វិញឡើយ។ ក្នុងនោះដែរនាយ ក្រឹម ក៏បានពោលពាក្យយ៉ាងក្ដុកក្ដួលថ្ងៃទៅចូលរួមបុណ្យសពនាយ ស្វិត លាជាលើកចុងក្រោយ។

តារាកំប្លែងនាយ ក្រឹម បានរៀបរាប់អារម្មណ៍របស់ខ្លួនថា ពួកយើងបានមកលានាយ ជាលើកចុងក្រោយហើយបន្ទាប់ពីបេសកកម្មត្រូវបានបញ្ចប់គ្មានអ្វីត្រូវនិយាយក្រៅពីពាក្យថាសោកស្តាយ និង ក្តីអាឡោះអាល័យជាពន់ពេក សូមវិញ្ញាណក្ខន្ធរបស់នាយបានទៅកាន់ឋានសុគតិភព។
នាយ ក្រឹម បន្តថាក្នុងនាមជាមិត្តរួមអាជីព សូមគោរពថ្លែងអំណរគុណសម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវប ណ្ឌិត ពេជ្រ ចន្ទមុនី ដែលជានិច្ចកាលតែងតែគិតគូរដល់សិល្ប:និយាយជារួម និងនិយាយដោយឡែកលោកបានយកចិត្តទុក្ខដាក់ជួយដល់តារាកំប្លែងនាយ ស្វិត ក្នុងការព្យាបាលនៅមន្ទីរពេទ្យតែដោយអកុសលជំងឺរបស់នាយ ស្វិត គឺឈានដល់ដំណាក់កាលចុងក្រោយពុំអាចជួយជីវិតនាយចេញបានពីជំងឺដ៏កាចសាហាវនេះបាន។

តារាកំប្លែងនាយ ក្រឹម បានបញ្ជាក់បន្ថែមថា «អ្វីដែលមិនអាចកាត់ថ្លៃបានលោកម្ចាស់ទានក៏បានជួយជាថវិកាសម្រួលទុក្ខលំបាករបស់នាយ ស្វិត ផងដែរ នេះគឺជាគុណបំណាច់ដែលមិនអាចកាត់ថ្លៃបានរបស់សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចធិបតី និងលោកជំទាវ ខ្ញុំបាទ និងសិល្បករ-សិល្បការិនី ជាមិត្តរួមអាជីពជាមួយនាយ ស្វិត សូមគោរពជូនពរសម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ សូមជួបប្រទះតែនឹងពុទ្ធពរទាំង ៥ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ បដិភានៈ កុំឃ្លៀងឃ្លាតឡើយ»។

សូមបញ្ជាក់ថា តារាកំប្លែងនាយស្វិតបានទទួលមរណភាពកាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ បន្ទាប់ពីធ្លាក់ ខ្លួនឈឺដោយសារជំងឺទឹកនោមផ្អែមខូចក្រលៀនធ្ងន់ធ្ងរ ។ ជាមួយដំណឹងមរណភាពរបស់តារាកំប្លែងនាយ ស្វិត បានធ្វើឲ្យមហាជន និងអ្នកគាំទ្រព្រមទាំងសិល្បករ-សិល្បការិនីជាច្រើនបានសម្តែងការសោកស្តាយ និងមានក្តីរន្ធត់ចិត្តជាពន់ពេក ខណៈមានខ្លះទៀតក៏ បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារនៃសពផងដែរ៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


