Connect with us

ជីវិតកម្សាន្ដ

Lisa បង្ហោះរូបថតជាមួយ Rihanna ជាលើកដំបូង

បានផុស

នៅ

Lisa សមាជិកក្រុម BLACKPINK បានបង្ហោះរូបថតជាមួយតារាចម្រៀងស្រី Rihanna បន្ទាប់ពីចូលរួមកម្មវិធី Gala Des Pièces Jaunes ក្នុងទីក្រុងប៉ារីស ខណៈអ្នកគាំទ្រទាំងសងខាងបានសម្រុកចែករំលែកនៅលើបណ្តាញសង្គមដោយថា រូបភាពនេះកំពុង​ពេញ​និយម​លើ​វេទិកា X យ៉ាងព្រោងព្រេាត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈគណនី IG ផ្ទាល់ខ្លួន នាថ្ងៃ២៩ ខែមករា ឆ្នាំ២០២៤ សមាជិកក្រុម BLACKPINK រូបនេះ បាន​បង្ហោះនូវរូបភាពជាច្រើន ក្រោយសម្តែងក្នុងកម្មវិធីសប្បុរសធម៌មួយនៅ កីឡដ្ឋាន Accor Arena ក្នុងការប្រគំតន្រ្តី Gala des pieces jaunes កាលពីថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២៤ (ម៉ោងក្នុងស្រុក) ប្រទេសបារាំង​។ មួយក្នុងចំណោមនោះគឺជារូបភាពរវាង Lisa និង​ Rihanna ថតកៀកគ្នាយ៉ាងស្និតស្នាលបំផុត។

យ៉ាងណាក៏ដោយ​ រូបភាពឈរញញឹមកៀកគ្នារបស់ Lisa និង​ Rihanna បានធ្វើឲ្យបណ្ដាញសង្គមអ៉ិនធើណេតកក្រើកសារជាថ្មីម្ដងទៀត តាមរយៈការបញ្ចេញមតិរបស់អ្នកគាំទ្រទូទាំងពិភពលោក។ ស្របពេលដែលមហាជនជាច្រើនបានដឹងហើយថា កន្លង​មក​តារា​ស្រី​អាមេរិក​ Rihanna ក៏​បាន​ចូល​រួម​ការ​សម្ដែង​បទ​ចម្រៀង LALISA និង Money របស់ Lisa ផង​ដែរ។

លើសពីនេះទៀតដែរ ផ្អែកតាមតាម​របាយការណ៍​បញ្ជាក់​ថា​ នេះប្រហែលជាមិនមែនជាលើកទីមួយទេដែលអ្នកទាំងពីរបានជួបគ្នាឡើយ។ ដោយសារតែនៅក្នុងខែធ្នូ ឆ្នាំ ២០២៣ Lisa ក៏បានធ្វើដំណើរទៅចូលរួមកម្មវិធីខួបកំណើតរបស់តារាចម្រៀងរ៉េប និងផលិតករដ៏ល្បីល្បាញ Jay-Z ​ ដែលជាពិធីជប់លៀងចូលរួមដោយ Rihanna។

បន្ថែមពីនេះទៀត ការប្រគុំតន្ត្រី Gala Des Pièces Jaunes 2024 ដែលប្រារព្ធឡើងនៅ Accor Arena ទីក្រុងប៉ារីស ប្រទេសបារាំង នាថ្ងៃទី២៧ ខែមករា ឆ្នាំ ២០២៤ ក៏មានវត្តមានសិល្បករជាច្រើនបានចូលរួមក្នុងព្រឹត្តិការណ៍នេះ ដូចជា Rihanna, Marou Five, Farre. Bill Williams, J. Balvin, Stray Kids និងតារាប្រុសស្រីល្បីៗច្រើនទៀត៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖អ្នកគាំទ្រ​ចិន ចាប់ផ្ដើមចូលចិត្ត Lisa​ វិញ​ ក្រោយ​ទស្សនា​ការ​សម្ដែង​ទោល​ដំបូងនៅបារាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២០ នាទីutes មុន

លោក ម៉ប់ សារិន៖ ផ្លូវថ្មើរជើងទទួលបានការគាំទ្រ​ពីប្រជាពលរដ្ឋ បើទោះបីការបើកសាកល្បងមិនទាន់គ្រប់ជ្រុងជ្រោយ

ព័ត៌មានអន្ដរជាតិ៥០ នាទីutes មុន

គីមឈីជិត១១តោន​ត្រូវ​បាន​មន្ត្រី​កូរ៉េ​​រឹបអូស​​ពីអ្នកដំណើរ​តាមយន្តហោះ​ក្នុងឆ្នាំ២០២៤

សេដ្ឋកិច្ច៥៦ នាទីutes មុន

ក្រសួងប្រៃសណីយ៍ ចង់បង្កើតសួនឌីជីថល គាំទ្រដល់ធុរកិច្ចថ្មី និងការកសាងសហគមន៍ឌីជីថល

ព័ត៌មានជាតិ៥៦ នាទីutes មុន

មន្ទីរព័ត៌មាន ស្នើឱ្យរាយការណ៍បើជួបអ្នកកាសែតក្លែងក្លាយ ដែលគំរាមកំហែង និងជំរិតទារប្រាក់

កំពង់ផែឥណ្ឌូណេស៊ី
ព័ត៌មានអន្ដរជាតិ៥៧ នាទីutes មុន

ឥណ្ឌូណេស៊ីជំរុញពិពិធកម្មផលិតផល ដើម្បីទប់ទល់ផលប៉ះពាល់ពន្ធអាមេរិក

Sokha Hotels

ព័ត៌មានពេញនិយម