ជីវិតកម្សាន្ដ
Taylor Swift ដើរកាត់មុខអតីតមិត្តប្រុស Harris យ៉ាងរំភើយ ក្នុងកម្មវិធី Grammys
Taylor Swift បានដើរកាត់មុខអតីតមិត្តប្រុសរបស់នាងគឺតារាចម្រៀងនិងផលិតករ លោក Calvin Harris នៅឯពិធីប្រគល់ពានរង្វាន់ Grammy ឆ្នាំ ២០២៤ ខណៈដែលពួកគេទាំងពីរបានម្លឹងមើលមុខគ្នាយ៉ាងស្ងៀមស្ងាត់ ដោយគ្មានប្រតិកម្មខឹង ឬបង្ហាញសញ្ញានៃការមិនពេញចិត្តណាមួយឡើយ។
តាមរយៈរូបភាពនិងឃ្លិបក្នុងពិធី បានធ្វើឲ្យអ្នកគាំទ្រតាមដានយ៉ាងជិតស្និទ្ធចំពោះ Taylor Swift ដែលជាតារាចម្រៀងស្រីដែលមានប្រជាប្រិយភាពបំផុត ដោយនាងឈ្នះពានរង្វាន់ Grammy ៤ ដង ច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ ក្នុងពេលដែលនាងដើរឆ្លងកាត់អតីតមិត្តប្រុស Calvin Harris ក្នុងពិធីប្រគល់ពានរង្វាន់ Grammy ឆ្នាំ ២០២៤ កាលពីថ្ងៃចន្ទ ទី ០៥ ខែកុម្ភៈ ឆ្នាំ២០២៤ ថ្មីៗនេះ។

ទោះបីជាយ៉ាងណាក៏ដោយ អតីតគូស្នេហ៍របស់នាង Harris គ្រាន់តែចាប់ភ្នែកក្រឡេកមើល Taylor Swift ហើយបានចូលរួមអបអរសាទរជាមួយអ្នករួមតុនៅក្នុងព្រឹត្តិការណ៍នេះតែប៉ុណ្ណោះ។ លោកមិនបង្ហាញសញ្ញាណាមួយនៃការមិនពេញចិត្តគ្នារវាងអតីតដែលធ្លាប់មានឲ្យគ្នាឡើយ។
យ៉ាងណាមិញ ទោះបីទើបតែជួបគ្នាមួយរយៈពេលខ្លី ប៉ុន្តែអ្នកទាំងពីរមានបញ្ហាទំនាក់ទំនងរហូតឈានដល់បែកបាក់គ្នាជាច្រើនដង និងបញ្ហារឿងភាគផ្សេងៗរាប់មិនអស់។ ថ្វីបើពួកគេមិនបានបង្ហាញការខឹងស្អប់គ្នា ក្រោយសល់ត្រឹមអតិតក៏ពិតមែន ប៉ុន្តែនៅក្រៅឆាកឯណោះអតីតគូស្នេហ៍នេះត្រូវបានគេកោតសរសើរពីភាពស្ងប់ស្ងាត់របស់ពួកគេបែបវិជ្ជាជីវៈ និងមានចិត្តគំនិតជ្រះស្រឡះ ទោះមិនអាចរួមរស់ជាមួយគ្នាដូចមុន។
បន្ថែមពីលើនិន្នាការនៃការណែនាំមិត្តប្រុសថ្មីរបស់ Taylor Swift ដែលជាកីឡាករបាល់ទាត់ជនជាតិអាមេរិកដែលមានឈ្មោះថា Travis Kelce ធ្វើឲ្យតារាចម្រៀងដែលទទួលបានពានរង្វាន់នេះ ក៏ទទួលបានការចាប់អារម្មណ៍ពីប្រព័ន្ធផ្សព្វផ្សាយ និងអ្នកគាំទ្រជុំវិញពិភពលោកផងដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ឈ្នះពានរង្វាន់ Grammy លើកទី ១៣ ភ្លាម Taylor Swift ឆ្លៀតប្រកាសអាល់ប៊ុមថ្មីភ្លែត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


