ជីវិតកម្សាន្ដ
ជូរី ល្អហួស បង្ហាញក្តីស្រមៃចង់រាំរបាំអប្សរានៅប្រាសាទអង្គរវត្ត ផ្សព្វផ្សាយវប្បធម៌អរិយធម៌ខ្មែរ
ក្រោយពីទទួលបានជោគជ័យនៅក្នុងការគ្រងមកុដ Miss Preteen Junior Idol 2024 នៅឆាកអន្តរជាតិ កាលពីថ្មីៗ នេះ ជូរី ល្អហួស បានបង្ហើបពីក្តីស្រមៃរបស់ខ្លួន ដោយចង់រាំរបាំអប្សរានៅប្រាសាទអង្គរវត្ត ដើម្បីផ្សព្វផ្សាយអំពីវប្បធម៌អរិយធម៌ខ្មែរទៅកាន់ពិភពលោក។

ជាការពិតណាស់ ម្ចាស់មកុដបវរកញ្ញាវ័យក្មេង ជូរី ល្អហួស កាលពីកន្លងទៅ ពោលគឺអំឡុងពេលនាងចេញទៅប្រកួតនៅប្រទេសថៃ យុវតីរូបនេះ ក៏បាននាំយកនូវរបាំអប្សរារបស់ដូនតាខ្មែរទៅបង្ហាញនៅលើឆាកអន្តរជាតិឲ្យពិភពលោកកាន់តែបានស្គាល់ច្បាស់ថែមទៀតផងដែរ។ សកម្មភាពនេះ ត្រូវបានមហាជនមួយចំនួនធំសម្តែងការគាំទ្រ និងសរសើរគ្រប់ៗ គ្នា។
ដោយឡែកបន្ទាប់ទទួលបានជ័យជំនះដោយគ្រងមកុដ Miss Preteen Junior Idol 2024 ស្រាប់តែ ល្អហួស បានបង្ហាញឆន្ទៈ និងក្តីស្រមៃរបស់ខ្លួន ចង់រាំរបាំអប្សរានៅប្រាសាទអង្គរវត្ត។ ល្អហួស បានបញ្ជាក់ថា “ក្តីស្រមៃរបស់នាងខ្ញុំ គឺចង់រាំរបាំអប្សរានៅប្រាសាទអង្គរវត្ត ដើម្បីផ្សព្វផ្សាយអំពីវប្បធម៌អរិយធម៌ខ្មែរ ដែលបញ្ជាក់ថា នៅទីនេះជាម្ចាស់ដើម ជារបស់ពិត «មាសសុទ្ធ»”។ ស្របពេលជាមួយគ្នានេះ មានអ្នកគាំទ្រមួយចំនួន បានជូនពរដល់ ល្អហួស ឲ្យសម្រេចតាមបំណងរបស់នាងផងដែរ។

តាមការកត់សម្គាល់ មហាជន និងអ្នកគាំទ្រ បានបង្ហាញមោទនភាពជាមួយការចូលរួមអបអរសាទរ ខណៈដែលបវរកញ្ញាវ័យក្មេងកម្ពុជាយុវតី ជូរី ល្អហួស ដណ្តើមឈ្នះមកុដពីការប្រកួតលើឆាកអន្តរជាតិក្នុងវគ្គផ្ដាច់ព្រ័ត្រ កាលពីយប់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៤ នៅលើទឹកដីប្រទេសថៃ។
យ៉ាងណាមិញ បវរកញ្ញាវ័យក្មេង ជូរី ល្អហួស ក៏ធ្លាប់បានសន្យាក្នុងការចូលរួមការងារសង្គមជាតិ និងធ្វើជាគំរូល្អសម្រាប់យុវតីកម្ពុជា ដើម្បីលើកតម្លៃស្ត្រីទូទាំងសកលលោកផងដែរ។ ការសន្យានេះ ស្របពេលដែល ល្អហួស ជោគជ័យក្នុងការប្រកួតកាលពីថ្មីៗ កន្លងទៅ៕
អត្ថបទ ៖ ចាន់រ៉ា








-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


