ជីវិតកម្សាន្ដ
ល្អហួស រំលេចប្រណីតភាពនៃឈុតបុរាណខ្មែរ ឱ្យពិភពលោកបានឃើញតម្លៃវប្បធម៌-អរិយធម៌ជាតិដ៏យូរលង់
បវរកញ្ញាវ័យក្មេង ជូរី ល្អហួស បានរំលេចសម្រស់ដ៏លេចធ្លោក្បែរជញ្ជាំងប្រាង្គប្រាសាទបុរាណខ្មែរ បង្ហាញប្រណីតភាពនៃឈុតបុរាណខ្មែរ ផ្ញើសារទៅកាន់ពិភពលោកឱ្យបានស្គាល់ច្បាស់នូវ ជាតិសាសន៍ដែលមានដើមកំណើតវប្បធម៌-អរិយធម៌ដ៏យូរលង់ និងពិតប្រាកដ។

តាមរយៈទំព័រហ្វេសប៊ុកនៅថ្ងៃទី៣១ ខែមីនានេះ ជូរី ល្អហួស បានលើកឡើងដែរថា ធ្វើឱ្យសាធារណជនកោតសរសើរជាថ្មី ជាមួយនឹងសកម្មភាពនៃការលើកតម្កើងតម្លៃវប្បធម៌ជាតិ តាមរយៈឈុតបុរាណខ្មែរដែលជាការច្នៃដំឡើងលំនាំតាមរចនាបទខ្មែរពិតៗ។ បវរកញ្ញាវ័យក្មេងរូបនេះ លើកឡើងដែរថា “នេះជាប្រទេសដែលមានវប្បធម៌ និងអរិយធម៌ពិតប្រាកដ មិនមែន AI”។

ការបង្ហាញខ្លួនជាមួយឈុតបុរាណខ្មែរ ដែលបានច្នៃដំឡើងយ៉ាងល្អវិចិត្រនេះ គឺស្របពេលដែល ជូរី ល្អហួស ម្ចាស់មកុដ Miss Teen Cambodia 2025 បាននិងកំពុងផ្តួចផ្តើមគម្រោង នៃការចុះផ្សព្វផ្សាយឈុតស្បៃខ្មែរទូទាំងប្រទេស។
តាមរយៈគម្រោងនេះ មិនត្រឹមតែជាការបង្ហាញស្បៃខ្មែរ តែក៏ជាវេទិកាសំខាន់ក្នុងគោលបំណងថែរក្សាសិល្បៈ និងវប្បធម៌ខ្មែរ ឱ្យរស់រវើកក្នុងបរិបទសម័យថ្មី។ លើសពីនេះ គឺផ្ដល់ឱកាសសាធារណជន បានចូលរួមជាសកម្មភាពផ្ទាល់ក្នុងការលើកតម្កើងវប្បធម៌ខ្មែរ និងទាក់ទាញមហាជនទាំងក្នុង និងក្រៅប្រទេសចងចាំ និងរួមថែរក្សា៕ ដោយ៖ ចាន់រ៉ា




-
កីឡា១០ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


