ជីវិតកម្សាន្ដ
ជូរី ល្អហួស គ្រោងផ្សព្វផ្សាយឈុតស្បៃខ្មែរទូទាំងរាជធានី-ខេត្ត ខណៈប្រកាសរកសំអាងការតែងឈុតសម្រាប់ខ្លួន
ជូរី ល្អហួស ម្ចាស់ជ័យលាភីគ្រងមកុដ Miss Teen Cambodia ប្រចាំឆ្នាំ២០២៥ ខណ:ពេលកំពុងជោគជ័យលើអាជីពសិល្ប: និងទទួលបានការគាំទ្រច្រើនពីមហាជននោះ ស្រាប់តែចេញមុខប្រកាសនឹងចុះផ្សព្វផ្សាយឈុតស្បៃខ្មែរ ២៦ខេត្ត/ក្រុង ក្នុងពេលឆាប់ៗខាងមុខនេះ។

បវរកញ្ញាវ័យក្មេងកម្ពុជារូបនេះ តែងធ្វើឱ្យមហាជនអ្នកគាំទ្រនៅកម្ពុជាមានមោទកភាពចំពោះខ្លួនជារឿយៗ។ តួយ៉ាង ក្រោយការបង្ហាញខ្លួនលើឆាកជាតិ និងអន្តរជាតិកន្លងមក ពិសេសការរួមចំណែកក្នុងការផ្សព្វផ្សាយ និងលើកតម្កើងវប្បធម៌ជាតិលើឆាកអន្តរជាតិ។
នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៦ ជូរី ល្អហួស កាន់តែធ្វើឱ្យមហាជនអ្នកគាំទ្រកោតសរសើរឆន្ទ:របស់ខ្លួនជាថ្មី បន្ទាប់ពីការប្រកាសថាគ្រោងនឹងចុះផ្សព្វផ្សាយឈុតស្បៃខ្មែរទូទាំងរាជធានី-ខេត្ត នៃព្រះរាជណាចក្រកម្ពុជា។ ជាមួយគ្នានេះ ល្អហួស ក៏ប្រកាសស្វែងរកសំអាងការតាមបណ្តាខេត្តក្រុងនានា ដែលខ្លួននឹងចុះទៅផ្សព្វផ្សាយផងដែរ ដើម្បីតែងឈុតសម្រាប់ខ្លួន ក្នុងន័យផ្សព្វផ្សាយស្បៃរបស់ខ្មែរ។

គួររំលឹកថា បន្ទាប់ពីដណ្តើមបានមកុដ និងត្រៀមខ្លួនតំណាងឱ្យកម្ពុជា លើឆាកអន្តរជាតិក្នុងកម្មវិធី Miss Teen International 2026 នៅប្រទេសឥណ្ឌា ជូរី ល្អហួស ក៏បានតាំងចិត្តយ៉ាងមុតមាំដើម្បីយកឱកាសជួយផ្សព្វផ្សាយពីកម្ពុជាដែលរងនូវការឈ្លានពានតាមរយៈវេទិកាអន្តរជាតិនេះដើម្បីឱ្យពិភពលោកបានដឹងជួយរកយុត្តិធម៌ និងសន្តិភាពសម្រាប់ប្រទេសកម្ពុជា៕ ដោយ ៖ ចាន់រ៉ា


-
កីឡា៥ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


