Connect with us

ជីវិតកម្សាន្ដ

លោក មូន ម៉ារ៉ា ប្តេជ្ញាបម្រើជាតិមាតុភូមិឲ្យអស់ពីលទ្ធភាព ក្រោយទទួលបានមេដាយការងារ

បានផុស

នៅ

ម្ចាស់បទ “កាដូឥតន័យ” លោក មូន ម៉ារ៉ា និនាមជាអគ្គលេខាធិការសហព័ន្ធកីឡាប៊ីយ៉ាកម្ពុជា បានប្រកាសប្តេជ្ញាបម្រើជាតិមាតុភូមិឲ្យអស់ពីលទ្ធភាព ក្រោយទទួលបានមេដាយការងារថ្នាក់មាសពីរាជរដ្ឋាភិបាលកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារាចម្រៀងដែលមានឈ្មោះពិតលោក ម៉ារ៉ា សុជាតិហៅ មូន ម៉ារ៉ា បានសម្តែងក្តីរំភើបនិងមោទនភាពបន្ទាប់ពីលោកទើបទទួលបានប្រកាសនីយប័ត្រឥស្សរិយយសការងារ មេដាយការងារថ្នាក់មាសដែលមានស្នាដៃល្អក្នុងការបំពេញភារកិច្ចបម្រើជាតិ។ លោកអះអាងថា ខ្លួននឹងបន្តខិតខំបន្តទៀតក្នុងការបម្រើជាតិមាតុភូមិ។

លោក មូន ម៉ារ៉ាបានលើកឡើងថា “ខ្ញុំបាទសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រមុខរាជរដ្ឋាភិបាលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្រគល់នូវប្រកាសនីយប័ត្រឥស្សរិយយសការងារមេដាយការងារថ្នាក់មាស ដែលមានស្នាដៃល្អក្នុងការបំពេញភារកិច្ចបម្រើជាតិមាតុភូមិនាពេលកន្លងមក ដល់រូបខ្ញុំនាពេលនេះ”។

លោក មូន ម៉ារ៉ា បាបញ្ជាក់ថាលោកពិតជាមានសេច ក្តីរំភើបរីករាយនិងមានកិត្តិយសណាស់ ហើយលោកនឹង ប្តេជ្ញាបម្រើជាតិមាតុភូមិឲ្យអស់ពីលទ្ធភាពបន្តទៅមុខទៀត។ ទោះបីជាយ៉ាងណាលោក មូន ម៉ារ៉ាថ្មីៗនេះក៏មានព័ត៌មានលេចឭមិនល្អថាលោកបានកាត់ឬកិបកេងលុយកីឡាករ-កីឡាការិនីជម្រើសជាតិ ពិសេសលុយប្រាក់រង្វាន់កំឡុងពេលប្រកួតជាដើម។ ប៉ុន្តែដំណឹងនេះ មិនត្រូវបានបញ្ជាក់ឬបកស្រាយពីលោក មូន ម៉ារ៉ា នោះទេ។

គួរកត់សម្គាល់ថា ម្ចាស់បទ “កាដូគ្មានន័យ” លោក មួន ម៉ារ៉ា ត្រូវបានទស្សនិកជនមើលឃើញថា មកទល់ពេលនេះលោកបានឃ្លាតឆ្ងាយពីអាជីពសិល្បៈ មានរយៈពេលយូឆ្នាំមកហើយ ក្រោយតារាប្រុសរូបនេះ បានស​ម្ងំសា​ងសុខភមង្គ​ល​គ្រួ​សារយ៉ាងមានសេចក្តីសុខ និងក្តៅក្តៅបំផុតក្រោយពេលរៀបអាពាហ៍ពិពាហ៍ជាច្រើនឆ្នាំកន្លងទៅ៕ អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម