ជីវិតកម្សាន្ដ
ប៉ែន ចំរុង សួរយោបល់អ្នកគាំទ្រ គួរប្តឹងឬយ៉ាងណា ក្រោយមានអ្នកជេរប្រមាថដល់ម្តាយ
ពិធីករល្បីឈ្មោះលោក ប៉ែន ចំរុង បានបង្ហាញការហួសចិត្តជាខ្លាំង ខណ:ដែលសុខៗស្រាប់តែមានម្ចាស់គណនីហ្វេសប៊ុកម្នាក់ បានចូលទៅបញ្ចេញមតិជេរប្រមាថកាតទៀនដល់ម្តាយរបស់លោក នៅលើបណ្តាញទំនាក់ទំនងសង្គមជាសាធារណ:។ ត្រង់ចំណុចនេះ លោកលើកជាចំណោទសួរជាសាធារណៈដែរថា “អ្នកសិល្បៈចាំឱ្យតែគេធ្វើបាប មិនបាច់តបត ទោះគេជេឪពុកម្តាយ?“។

លោក ប៉ែន ចំរុង ដែលជាពិធីករសម្បូរវោហារស័ព្ទមិនចេះរីងស្ងួតនៅគ្រប់បណ្តាកម្មវិធីនានា ក៏បានលើកជាយោបល់សួរទៅកាន់មហាជនអ្នកគាំទ្រថា តើគួរប្តឹងឬមួយធ្វើយ៉ាងណាចំពោះមនុស្សបែបនេះ។ ប្រតិកម្មរបស់លោក ប៉ែន ចំរ៉ុង គឺបន្ទាប់ពីមានម្ចាស់គណនីហ្វេសប៊ុកមួយបានប្រើពាក្យពេចន៍យ៉ាងអសីលធម៌ជេរប្រមាថដល់ម្តាយរបស់លោក។
លោក ប៉ែន ចំរុង បានសួរសំនួរទៅកាន់អ្នកគាំទ្រខ្លួនថា “បើសុខៗគេ Comment ជេរយើងអ៊ីចឹង តើបងប្អូនគួរធ្វើម្តេច? សុំយោបល់ម្នាក់មួយមកបងប្អូន?“។ លោកបន្ថែមថា “១.ប្តឹង ( មិនទទួល ការសុំទោស ) ,២.សាកឱ្យគេជេរគាត់វិញ, ៣. Block ចោល, ៤. រកអត្តសញ្ញាណពិតពិនិត្យទឹកនោម និង ៥.ស្គាល់ឱ្យច្បាស់គាត់ឆ្កួតឬជា?“។
ពិធីករ ប៉ែន ចំរុង បន្តថា ចុះបើមានគេជេរឬប្រើពាក្យមិនល្អដល់ផ្ទះគាត់វិញតើគាត់ចេះឈឺអត់? ឬអ្នកសិល្បៈចាំឱ្យតែគេធ្វើបាបមិនបាច់តបត ទោះគេជេឪពុកម្តាយ?។
ទោះបីយ៉ាងណាលោក ប៉ែន ចំរុង មិនបានបញ្ជាក់ទេថាមូលហេតុដើមចមដែលបុគ្គលខាងលើឈានដល់ការជេរប្រមាថធ្ងន់ៗ ដល់ម្តាយលោកឡើយ ខណ:មានការលើកឡើងថា Facebook គេបង្កើតមកដើម្បីផ្សារភ្ជាប់ទំនាក់ទំនងនឹងចែករំលែកអ្វីដែរល្អៗ តែបុគ្គលអត់ខួរមួយចំនួនឱ្យតែមាន Facebook មួយ នឹងដើរជេគេជេឯងពេញហ្នឹង៕ អត្ថបទ៖ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


