ជីវិតកម្សាន្ដ
ភរិយា ប៉ែន ចំរុង រ៉ាយរ៉ាប់អារម្មណ៍នៃសុភមង្គលគ្រួសារដែលស្វាមីតែងផ្តល់ឱ្យ ក្នុងថ្ងៃខួបអាពាហ៍ពិពាហ៍
គិតត្រឹមថ្ងៃទី២៩វិច្ឆិកានេះ ចំណងអាពាហ៍ពិពាហ៍តារាសម្តែង និងជាពិធីករកំពូលវោហោស័ព្ទ ប៉ែន ចំរុង និងភរិយា មានរយៈពេល ៧ឆ្នាំហើយ ខណៈទទួលបានកូនស្រីដ៏គួរឱ្យស្រលាញ់២នាក់ ជាចំណងដៃ។
ខណៈអ្វីដែលគួរឱ្យកត់សម្គាល់ ក្រោយចាប់ដៃគ្នាជាស្វាមីភរិយា អ្នកទាំងពីរបានបង្ហាញឱ្យមហាជនឃើញថា ជាក្តីស្នេហ៍ដ៏ផ្អែមល្ហែមយល់ចិត្តគ្នា និងជាម្លប់នៃសុភមង្គលសម្រាប់កូនស្រីទាំងពីរ។ ពិសេសលោក ប៉ែន ចំរុង ផ្ទាល់ តែងតែបំពេញតួនាទីជាស្វាមីល្អប្រពៃ និងជាលោកឪពុកពេញដោយព្រហ្មវិហារធម៌សម្រាប់កូនៗ។

ក្រោយសាងសុភមង្គលគ្រួសារបាន ៧ឆ្នាំ អ្នកនាង ហ៊ុន ម៉ាណេ ឆ្លៀតឱកាសក្នុងថ្ងៃខួបអាពាហ៍អាពាហ៍របស់ខ្លួន បានបង្ហាញអារម្មណ៍នៃក្តីសុខដែលតែងទទួលបានពីឧត្តមស្វាមីខ្លួនចំពោះគ្រួសារ។ អ្នកនាងបានសម្តែងការអរគុណចំពោះទង្វើរបស់លោក ប៉ែន ចំរុង កន្លងមក ក្នុងនាមជាប្តីល្អ ឪពុកល្អ ដែលពិតជាធ្វើឱ្យអ្នកនាងខ្លួនឯងផ្ទាល់ មានអារម្មណ៍កក់ក្ដៅ។

ជាមួយគ្នានេះ ភរិយាលោក ប៉ែន ចំរុង ក៏លើកឡើងពីចំណុចប្រសើរឡើងរបស់ស្វាមី ដោយមើលឃើញថា ស្វាមីកែប្រែច្រេីន ចាស់ទុំ ចិត្តធ្ងន់ជាងមុន ហើយព្រមធ្វេីគ្រប់យ៉ាងឱ្យតែគ្រួសារសុខសប្បាយ និងមានស្នាមញញឹមគ្រប់ពេល ពិសេសគឺឱ្យតម្លៃភរិយាគ្រប់ពេល។
ព្រោះតែអារម្មណ៍សុមង្គលគ្រួសារនេះ អ្នកនាង ហ៊ុន ម៉ាណេ ក៏ផ្សងសុំឱ្យពីមួយឆ្នាំទៅមួយឆ្នាំ គូជីវិតរបស់ខ្លួនកាន់តែស្រលាញ់គ្នាបែបនេះ យល់ពីគ្នាបន្តទៀត។

គួររម្លឹកថា ២៩វិច្ឆិកា កាលពីឆ្នាំ២០១៩ ជាវេលាថ្ងៃមង្គលដែលតារាសម្តែង និងជាពិធីករកំពូលវោហោស័ព្ទ ប៉ែន ចំរុង និងអ្នកនាង ហ៊ុន ម៉ាណេ រៀបការនឹងគ្នាដោយមានការចូលរួមពីសិល្បករសិល្បការិនីល្បីជាច្រើន ខណៈចំណងអាពាហ៍ពិពាហ៍ ៧ឆ្នាំ អ្នកទាំងពីរ ទទួលបានកូនស្រីដ៏គួរឱ្យស្រលាញ់២នាក់ ជាចំណងដៃ គឺកុមារី ចំរុង សោមា ម៉ានីណា និងកុមារី ចំរុង បេឡាជុតិម៉ា ៕

-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


