ជីវិតកម្សាន្ដ
ភរិយា ប៉ែន ចំរុង ទម្លាយពាក្យក្នុងចិត្ត ក្រោយផ្ទុះរឿងស្វាមីតុលាការផ្តន្ទាទោស ១០ ខែ
អ្នកគាំទ្រនិងប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកថ្មីៗនេះបានផ្ទុះការភ្ញាក់ផ្អើលគ្រប់គ្នាបន្ទាប់ពីមានព័ត៌មានថា ពិធីករសម្បូរវោហារស័ព្ទលោក ប៉ែ ន ចំរុង ត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ព ន្ធនាគារកំណត់រយៈពេល១០ខែនិងពិន័យជាប្រាក់មួយចំនួនទៀតពីបទបរិហារបង្កាច់កេរ្តិ៍។

ក្រោយមានការទម្លាយព័ត៌មានដ៏សើបខាងលើនេះភ្លាមៗនោះបានធ្វើឲ្យអ្នកគាំទ្រជាច្រើនទន្ទឹងរង់ចាំមើលការបកស្រាយពីសំណាកើពិធីករលោក ប៉ែន ចំរុង ជុំវិញករណីនេះផងដែរ។ប៉ុន្តែគិតមកទល់ពេ លនេះនៅមិនទាន់ឃើញមានបញ្ចេញប្រតិកម្មណា មួយពីតារាប្រុសលោកប៉ែន ចំរុងជុំវិញដំណឹងដ៏ភ្ញា ក់ផ្អើលខាងលើនេះទេ។
បើងាកចាប់អារម្មណ៍ទៅមើលនៅលើទំព័រហ្វេសប៊ុកអ្នកនាង ហ៊ុន ម៉ាណេដែលត្រូវជាភរិយាបណ្តូល ចិត្តរបស់លោក ប៉ែន ចំរុង ឯណ្ណេះវិញគឺអ្នកនាងក៏ពុំបានបញ្ជាក់អ្វីនោះដែរតែគេឃើញត្រឹមបង្ហោះសា របែបលើកទឹកចិត្តដោយខ្លឹមសារថា«គិតល្អ ធ្វើល្អទទួលតែភាពវិជ្ជមានជីវិតនឹងជួបតែរឿងរីករាយ»។ចំណែកខ្លឹមសារដែលភ្ជាប់ជាមួយបានបញ្ជាក់ថា« គេនិយាយអ្វីជារឿងរបស់គេ បើយើងបើកបេះដូងទ ទួលពាក្យអាក្រក់ពីអ្នកដទៃមកគិតវាជាភាពល្ងង់ ខ្លៅរបស់យើង»។
គួរបញ្ជាក់ថានៅថ្ងៃទី០៩ខែធ្នូឆ្នាំ២០២២គឺមានកា រចែករំលែកព័ត៌មានដ៏ភ្ញាក់ផ្អើលថាពិធីករល្បីឈ្មោះលោក ប៉ែន ចំរុង និងឈ្មោះ ង៉ាន់ ពិសី ត្រូវបានសា លាដំបូងតុលាការរាជធានីភ្នំពេញបានសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារក្នុងម្នាក់ៗកំណត់រយៈពេល១ ០ខែនិងពិ ន័យជាប្រាក់ក្នុងម្នាក់ៗចំនួនមួយលានរៀលចូលជាថវិការដ្ឋពីបទបរិហារបង្កាច់កេរ្តិ៍ប្រព្រឹត្តនៅរាជធានីភ្នំពេញកាលពីអំឡុងឆ្នាំ២០២១តាមមា ត្រា៣១១និងមាត្រា៣១២ នៃក្រមព្រហ្មទណ្ឌ។
ប្រភពបានបន្តថាក្នុងនោះដែរតុលាការក៏បង្គាប់ឱ្យ ឈ្មោះ ប៉ែន ចំរុង និងឈ្មោះ ង៉ាន់ ពិសី រួមគ្នាសងសំណងទៅឲ្យដើមបណ្តឹងឈ្មោះ គាន ណារិត ចំ នួន៦០លានរៀលនៅពេលសាលក្រមនេះចូលស្ថា ពរ ។សាលក្រមនេះជំនុំជម្រះជាសាធារណៈកាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ ចំពោះមុខមេធាវីតំ ណាងឱ្យដើមបណ្តឹងរដ្ឋប្បវេណីកំបាំងមុខជនជាប់ ចោទឈ្មោះ ប៉ែន ចំរុង ,ឈ្មោះ ង៉ាន់ ពិសី និងប្រកា សជាសាធារណៈកាលពីថ្ងៃទី០៧ ខែកញ្ញាឆ្នាំ២០២ ២ដោយទុកសិទ្ធិឱ្យប្តឹងទាស់និងប្តឹងឧទ្ទរណ៍តាមកំណត់ច្បាប់ ។
តុលាការបានទទួលបណ្ដឹងតាមដីកាបញ្ជូនរឿងម កជម្រះផ្ទាល់ លេខ១០១ អ.យ.ចុះថ្ងៃទី០៤ខែកក្ក ដាឆ្នាំ២០២២របស់តំណាងអយ្យការអមសាលាដំ បូងរាជធានីភ្នំពេញដែលបានសម្រេចបញ្ជូនជនជា ប់ចោទឈ្មោះ ប៉ែន ចំរុង ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ និងឈ្មោះ ង៉ាន់ ពិសី ភេទប្រុសអាយុ ៣៤ឆ្នាំ ជនជាតិខ្មែរមកជំនុំជម្រះផ្ទាល់ពីបទបរិហា របង្កាច់កេរ្តិ៍ប្រព្រឹត្តនៅរាជធានីភ្នំពេញកាលពីអំឡុងឆ្នាំ២០២១បទល្មើសដែលមានចែងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៣១១ និងមាត្រា៣១២ នៃក្រមព្រហ្មទណ្ឌ។
ទាក់ទងព័ត៌មានខាងលើនេះកម្ពុជាថ្មីនៅមិនទាន់អាចទាក់ទងដើម្បីសូមការបកស្រាយពីតារាប្រុសលោកប៉ែន ចំរុង បាននៅឡើយទេជុំវិញព័ត៌មានដ៏រសើបនេះ។សង្ឃឹមថានឹងមានការចេញមុខបំភ្លឺពី សាមីខ្លួនលោក ប៉ែន ចំរ៉ុង ក្នុងពេលឆាប់ៗផងដែរ ៕ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


