ជីវិតកម្សាន្ដ
ចេន ថា មិនមែនជាពេលត្រូវខ្វល់ Credit តារា ហើយស្ងៀមស្ងាត់ឡើយ ព្រោះសៀមផ្ទុះអាវុធមកលើទឹកដីកម្ពុជាមុន
តារាចម្រៀង Original Song លោកចេន បានបង្ហោះខ្លឹមសារដ៏មានអត្ថន័យពាក់ព័ន្ធចោរឈ្លានពានសៀមមកលើអធិបតេយ្យភាពរបស់ប្រទេសកម្ពុជាដោយលោកបំផុសឱ្យកូនខ្មែរទាំងអស់គ្នាត្រូវរួបរួមគ្នា បង្ហាញពីអំពើអាក្រក់របស់ទង្វើថោកទាបរបស់ពួកសៀម។

ក្នុងន័យនេះ តារាចម្រៀងប្រុសលោក ចេន បានបញ្ជាក់ច្បាស់ៗដែរថា ពេលវេលានេះមិនមែនចាំតែបារម្ភអំពី Credit អ្វីទេ យើងជាកូនខ្មែរឈាមខ្មែរត្រូវតែរួមគ្នាបញ្ចេញសារទៅពិភពលោកអំពីអំពើរអាក្រក់នៃការឈ្លាពានរបស់សៀមមកលើប្រទេសជាតិ។ លោកថា “ចោរផ្ទុះអាវុធមកលើទឹកដីខ្ញុំមុនប៉ុណ្ណេះហើយ ឱ្យខ្ញុំនៅសំងំស្ងៀមមិនផុសមិននិយាយអ្វីសោះអាល័យតែបារម្ភ Credit ស្អី”។
លោក ចេន បាននិយាយទៀតថា ពេលនេះម៉ោងនេះ សម្រាប់លោកគ្មានតារាគ្មានអ្នកណាល្បីអី្វទាំងអស់ តំណែងពួកយើងគឺជាកូនខ្មែរស្មើរៗគ្នាទាំងអស់គ្នាត្រូវរួបរួមគ្នា តួឯកសំខាន់គឺថ្នាក់ដឹកនាំរបស់យើងនិងបងៗលោកពូលោកអ៊ុំវីរៈកងទ័ពរបស់យើងពួកគាត់ប្តូរជីវិតចាកឆ្ងាយពីគ្រួសារពួកគាត់គ្មានរអាសត្រូវផង ចុះយើងខ្លាចខាតបង់អី្វគ្រាន់នាំគ្នាចេញមកនិយាយទប់ស្កាត់ពួកចោរបំភ្លៃរឿង មិនអាចឱ្យគេមកលាបពណ៌យើងងាយៗបានឡើយសុំដាច់ខាត។
កត់សម្គាល់ថា ចាប់តាំងពីកាផ្ទុះអាវុធឈ្លានពានពីសំណាក់ទាហានសៀមមកលើកងទ័ពកម្ពុជា គឺមានសិល្បករសិល្បការិនីល្បីៗរបស់ខ្មែរបានបង្ហោះសារថោលទោសអំពើរអាកក្រក់របស់សៀម និងរួមគ្នាផ្តល់កម្លាំងចិត្តនិងនាំគ្នាបួងសួងដល់បារមីវត្ថុស័ក្កិសិទ្ធិសូមតាមជួយថែរក្សារការពារដល់បងប្អូនវីរកងទ័ពខ្មែរនៅជួរមុខឲ្យទទួលបានជ័យជំនះ និងមានសុវត្ថិភាពផងដែរ៕ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១៩ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


