Connect with us

ជីវិតកម្សាន្ដ

អ្នកជំនាញផ្នែកបច្ចេកវិទ្យា ប្រកាសរកអ្នកខ្លាំងជួយក្នុងព្រឹត្តិការណ៍កែផែនទីជាច្រើននាក់ ខណៈតម្រូវលក្ខខណមួយចំនួន

បានផុស

នៅ

លោក ជី សុផាត អ្នកជំនាញផ្នែកបច្ចេកវិទ្យា និងជាអ្នកផលិតមាតិកាល្បីឈ្មោះមួយរូបរបស់កម្ពុជា ប្រកាសថា បច្ចុបន្នលោកកំពុងស្វែងរកអ្នកគាំទ្រព្រឹត្តការណ៍កែផែនទីទូទាំងប្រទេស ដោយត្រូវការអ្នកចូលរួមជាច្រើននាក់ និងទាមទារលក្ខខណ្ឌមួយចំនួនផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈសំណេរលើទំព័រហ្វេសប៊ុកផ្លូវការលោកព្រឹកថ្ងៃទី២៩ កក្កដានេះ មានខ្លឹមសារដូច្នេះថា “សម្រាប់អ្នកចង់ជួយលើការកែផែនទី ខ្ញុំនឹងរៀបចំព្រឹត្តិការណ៍ជួបគ្នាផ្ទាល់ ដើម្បីជួយកែផែនទីទូទាំងប្រទេស តែមានលក្ខខណមួយចំនួនសម្រាប់ការចូលរួម ពោលគឺអ្នកមាន level 8 ឡើងទៅ ហើយមានពេលចូលរួមពេញ។

បើតាមការគូសបញ្ជាក់ ព្រឹត្តិការណ៍នេះ គ្រោងរៀបចំធ្វើនៅថ្ងៃអាទិត្យ ទី០៣ ខែសីហាខាងមុខនេះ វេលាម៉ោង ១០ព្រឹក-៣រសៀល ខណៈទីតាំងជួបជុំមិនទាន់មាននៅឡើយ ដោយកំពុងស្នើសុំឱ្យមានការឧបត្ថម្ភទីតាំងជួបជុំ សម្រាប់គ្នាច្រើនប្រហែលជា ១០-៣០នាក់ ឬអាចលើសនេះ ទៅតាមសន្ទុះនៃការចូលរួមជាក់ស្តែង។

លោកបានឱ្យដឹងថា ក្នុងការរៀបចំព្រឹត្តិការណ៍ខាងលើនេះ រៀបចំដោយ Cambodia Local Guides បែប Marathon អាចអង្គុយ ឈរ ដេក ធ្វើការបាន។ ក្នុងនោះ ក៏មានអាហារសម្រន់ ( កាហ្វេ ទឹក នំចំនី ) និងអាហារបែបរហ័ស ( Pizza …)។ តួយ៉ាង ការរៀបចំបែបបន្ទាន់នេះ មិនមាន Proposal ទេ ដូច្នេះលោកស្នើឱ្យអ្នកដែលចង់ឧបត្ថម្ភគាំទ្រ សូមទាក់ទងឆាតលោកផ្ទាល់តាមរយៈ Telegram t.me/SophatCHY

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម