ជីវិតកម្សាន្ដ
ញ៉ែម សុគន្ធ យល់ថា កម្លាំងសាមគ្គីខ្មែរ ជាការការរួបរួមដ៏សំខាន់ជាមួយកងទ័ពកម្ពុជា ក្នុងកិច្ចការការពារដែនអធិបតេយ្យ
ទោះបីពេលនេះ កំពុងរស់នៅលើទឹកដីប្រទេសអូស្រ្តាលី តែតារាសម្តែងប្រុស ញ៉ែម សុគន្ធ នៅតែបង្ហាញឆន្ទៈរួបរួមជាមួយពលរដ្ឋខ្មែរដទៃទៀត ដើម្បីជាកម្លាំងចិត្តជូនវីរៈកងទ័ព ដែលកំពុងឈរជើងតាមបន្ទាត់ព្រំដែន ការពារដែនអធិបតេយ្យជូនជាតិ។

ជាក់ស្តែង លោក ញ៉ែម សុគន្ធ ថ្មីៗនេះ បានចូលរួមជាមួយពលរដ្ឋខ្មែរនៅអូស្រ្តាលីរាប់រយនាក់ ដោយបានប្រមូលផ្តុំគ្នាធ្វើបាតុកម្មសន្តិភាព ដើម្បីសុំឱ្យមានការដោះលែងវីរ:កងទ័ពខ្មែរទាំង ១៨នាក់ និងដើម្បីប្រើសំឡេងដ៏មានឥទ្ធិពលប្រកាសប្រាប់ទៅកាន់ពិភពលោក ពាក់ព័ន្ធជម្លោះឈ្លានពានរបស់ចោរសៀមមកលេីប្រទេសកម្ពុជា។

តារាសម្តែងលោកញ៉ែមសុគន្ធបានលើកឡើងជាឆន្ទ: ថា “បេះដូងខ្មែរ ខ្មែររួបរួម ខ្មែរសាមគ្គី ខ្មែរតែមួយ ខ្មែរទាំងក្នុងស្រុកនិងក្រៅប្រទេស រួមសាមគ្គីគ្នា ព្រោះមានឈាមជ័រខ្មែរតែមួយការពារដែនអធិបតេយ្យ ដើម្បីជាកំលាំងចិត្តដ៏មហិមារជូនវីរៈកងទ័ពនិងរាជរដ្ឋាភិបាលថ្នាក់ដឹកនាំ ខ្មែរសាមគ្គីខ្មែរខ្លាំងក្តីស្រលាញ់ និងកំលាំងចិត្តពីមហាគ្រួសារខ្មែរ នៅអាត់ឡែតប្រទេសអូស្ត្រាលី “។
សូមជម្រាបថា កាលពីថ្ងៃទី១៧ ខែសីហានេះ ពលរដ្ឋខ្មែរជាច្រើនបានជួបជុំគ្នា នៅមុខអគារដ្ឋសភាអូស្រ្តាលី រដ្ឋខាងត្បូងទីក្រុង Adelaide ដើម្បីធ្វើបាតុកម្មសន្តិភាព សុំឱ្យដោះលែងទាហានទាំង១៨នាក់ និងបញ្ឈប់ការបន្ថែមវិវាទមកលើប្រទេសកម្ពុជា ខណៈក្នុងនោះក៏មានតារាកំប្លែងអ្នកនាង គ្រត បង្ហាញវត្តមានចូលរួមផងដែរ។
នៅក្នុងការជួបជុំខាងលើនេះ ក៏មានការស្នើសុំផងដែរដល់លោក ដូណាល់ ត្រាំ ប្រធានាធិបតីរបស់សហរដ្ឋអាមេរិកក្នុងការបន្តជួយអន្តរាគមន៍ជួយដល់ប្រទេសកម្ពុជា ពីការឈ្លានពានរបស់ទាហានសៀមមកលើប្រទេសកម្ពុជា ពិសេសគឺសុំឱ្យដោះលែងវីរ:កងទ័ពកម្ពុជាទាំង ១៨នាក់ មកវិញ៕ ចាន់រ៉ា

-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


