ព័ត៌មានជាតិ
សហគមន៍ខ្មែរនៅជប៉ុន ប្រកាសធ្វើបាតុកម្មទ្រង់ទ្រាយធំ៦កន្លែង ដើម្បីប្រឆាំងការឈ្លានពានរបស់ថៃមកលើអធិបតេយ្យភាពកម្ពុជា
សហគមន៍ខ្មែរនៅប្រទេសជប៉ុន នឹងធ្វើមហាបាតុកម្មជួបជុំចំនួន៦ទីតាំងផ្សេងគ្នា នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥នេះ ដើម្បីប្រឆាំងការឈ្លានពានរបស់កងទ័ពថៃមកលើអធិបតេយ្យភាពកម្ពុជាដែលបាននិងកំពុងបង្កឱ្យពលរដ្ឋខ្មែរស្លូតត្រង់ ស្លាប់ រងរបួស និងភៀសសិករាប់សែននាក់។

ក្នុងអត្ថន័យប្រហាក់ប្រហែលគ្នា សហគមន៍ខ្មែរ បានលើកឡើងថា « សូមបងប្អូននៅជប៉ុនចូលរួមឱ្យបានច្រើន ដើម្បីបកស្បែកមុខអាចោរសៀម និងចូលរួមលើកទឹកចិត្តដល់វីរៈកងទ័ពជួរមុខដ៏អង់អាចក្លាហានរបស់យើង»។

តាមរយៈបណ្តាញសង្គម ដែលត្រូវបានផ្សព្វផ្សាយព្រោងព្រាតដោយសហគមន៍ខ្មែរ ទីតាំងទី៦នោះរួមមាន

ទីតាំងទី១. សួន Memorial Peace (Hiroshima) ចាប់ពីម៉ោង 2:30-4:30pmរសៀលដែលភ្ជាប់
ផែនទី https://maps.app.goo.gl/gCEvxW2cesVVdQFi8,
ទីតាំងទី២. សួន Hibiya (Tokyo)ចាប់ពីម៉ោង 11:00am-1:00pmរសៀលដែលភ្ជាប់
ផែនទី https://maps.app.goo.gl/QijH4cAzmNAwPVAd7
ទីតាំងទី៣. ស្ថានីយ៌ Shibuya (Tokyo) ចាប់ពីម៉ោង2:00-4:00pmរសៀល
ផែនទី https://maps.app.goo.gl/sz4b8mFpheCWYWkE7
ទីតាំងទី៤. ស្ពាន Ebisu (Osaka)ចាប់ពីម៉ោង 2:00-4:00pm រសៀល
ផែនទី https://maps.app.goo.gl/yqwWiUzhiF17yotE6
ទីតាំងទី៥. ស្ថានីយ៌ Nagoya (Aichi)ចាប់ពីម៉ោង 1:30-3:30pm រសៀល
ផែនទី https://maps.app.goo.gl/pZvwhaJLWKQe5f9x5 និង
ទីតាំងទី៦. ស្ថានីយ៌ Hashimoto (Fukuoka)ចាប់ពីម៉ោង 11:00am-1:00pmរសៀល
ផែនទី https://maps.app.goo.gl/L32auuGdXkCAcmzn7
ការជួបជុំសម្ដែងមតិ ដើម្បីថ្កោលទោសនេះ គឺបន្ទាប់ពីយោធាថៃ បានធ្វើការឈ្លានពានសារជាថ្មី មកលើដែនអធិបតេយ្យរបស់កម្ពុជា ចាប់ពីរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥មក ដោយបានប្រើប្រាស់អាវុធគ្រប់ប្រភេទដោយកំរោល និងមិនរើសគោលដៅយ៉ាងសាហាវព្រៃផ្សៃសម្លាប់ជនស៊ីវិល និងបានបង្ខំឱ្យមានជនភៀសសិករាប់សែននាក់ និងបំផ្លាញប្រាសាទបូរាណរបស់ខ្មែរ ដែលជាការឈឺចាប់បំផុតសម្រាប់ពលរដ្ឋកម្ពុជាក្នុងសម័យទំនើប ខណៈដែលកម្ពុជាស្គាល់សន្តិភាពជិត៣០ឆ្នាំ៕





-
សន្តិសុខសង្គម១៤ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


