ព័ត៌មានជាតិ
សហគមន៍ខ្មែរនៅសាធារណរដ្ឋកូរ៉េជាង ៣០០នាក់ បន្តប្រមូលផ្តុំគ្នាសម្តែងមតិថ្កោលទោសថៃ ដែលបានបើកការបាញ់ប្រហារដ៏ឃោរឃៅមិនរើសគោលដៅឈ្លានពានមកលើដែនអធិបតេយ្យភាពកម្ពុជា
(កូរ៉េខាងត្បូង)៖ សហគមន៍ខ្មែរដែលកំពុងរស់នៅ និងធ្វើការនៅទីក្រុងឆាំងវ៉ុន សាធារណរដ្ឋកូរ៉េខាងត្បូងប្រមាណជាង ៣០០នាក់ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥នេះ បានប្រមូលផ្តុំគ្នាធ្វើបាតុកម្មសម្តែងមតិ ថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះទង្វើអមនុស្សធម៌ដ៏សាហាវយង់ឃ្នងរបស់រដ្ឋាភិបាលក្រុងបាងកក និងយោធាថៃ ដែលបានបើកការបាញ់ប្រហារទាំងកំរោលមិនរើសគោលដៅ ក្នុងបំណងឈ្លានពានយកដែនអធិបតេយ្យភាពកម្ពុជា។
ការប្រមូលផ្តុំរបស់សហគមន៍ខ្មែរនៅសាធារណរដ្ឋកូរ៉េ លើកនេះ អ្នកចូលរួមទាំងអស់បានស្រែក និងកាន់បដាបង្ហាញពីការរងទុក្ខរបស់ជនភៀសសឹកដែលចាកចេញពីផ្ទះសម្បែង និងបង្ហាញពីការគោរពដឹងគុណដល់វីរកងទ័ពកម្ពុជា ដែលបានការពារទឹកដីពីការឈ្លានពានរបស់ខ្មាំង និងគាំទ្រពេញទំហឹងលើរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងថ្កោលទោស ចំពោះអំពើរំលោភបំពានយ៉ាងសាហាវព្រៃផ្សៃបំផុតរបស់យោធាថៃមកលើដែនអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា ដោយបានការបំផ្លាញសាលារៀន វត្តអារាម ផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ព្រមទាំងធ្វើឱ្យបាត់បង់អាយុជីវិតប្រជាជនស៊ីវិល និងធ្វើឱ្យប្រជាជនជាង ៥០ម៉ឺននាក់ចាកចេញពីផ្ទះសម្បែងធ្លាប់រស់នៅក្លាយជាជនភៀសសឹកយ៉ាងលំបាក។

សហគមន៍ខ្មែរនៅសាធារណរដ្ឋកូរ៉េខាងត្បូង បានអំពាវនាវឱ្យប្រទេសមហាអំណាចមានសហរដ្ឋអាម៉េរិក ចិន ជប៉ុនជាដើម ក៏ដូចជា ប្រទេសម៉ាឡេស៊ី និងសហគមន៍អន្តរជាតិ ប្រើប្រាស់បច្ចេកវិទ្យារបស់ខ្លួន ពិនិត្យឱ្យបានច្បាស់ថា អ្នកណាជាអ្នកបើកការបាញ់ប្រហារមុន និងចូលរួមតាមដានស្ថានការណ៍នេះប្រកបដោយភាពយកចិត្តទុកដាក់បំផុត ស្របទៅនឹងការគាំទ្រ និងស្វាគមន៍របស់រាជរដ្ឋាភិបាលកម្ពុជា។
ជាមួយគ្នានោះ សហគមន៍ខ្មែរនៅកូរ៉េខាងត្បូងបានអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យមានការថ្កោលទោស ចំពោះអំពើរំលោភបំពានរបស់ថៃ និងចាត់វិធានការជាបន្ទាន់ និងយ៉ាងម៉ឺងម៉ាត់បំផុត ដើម្បីដាក់សម្ពាធលើប្រទេសនេះឱ្យបញ្ឈប់រាល់សកម្មភាពយ៉ាងគឃ្លើនរបស់ខ្លួន និងងាកមកដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី។
សូមបញ្ជាក់ថា បងប្អូនខ្មែរសាធារណរដ្ឋកូរ៉េ បានប្រមូលផ្តុំគ្នាសម្តែងមតិថ្កោលទោសថៃ នៅទីតាំងជាច្រើន ជាបន្តបន្ទាប់ ចាប់តាំងពីយោធាថៃបានបើកការវាយប្រហារដ៏កំរោលសារជាថ្មី មកលើដែនអធិបតេយ្យភាពកម្ពុជានៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥៕





-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


