ព័ត៌មានអន្ដរជាតិ
ច្បាស់ការហើយ កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ នឹងត្រូវចុះហត្ថលេខាភ្លាមៗ ពេលត្រាំទៅដល់ម៉ាឡេស៊ី
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហោះសារលើបណ្តាញសង្គមផ្ទាល់ខ្លួនរបស់លោក ដោយអះអាងថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ នឹងត្រូវធ្វើឡើងភ្លាមៗ ពេលលោកទៅដល់ចុះចតនៅប្រទេសម៉ាឡេស៊ីសម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និងកិច្ចប្រជុំពាក់ព័ន្ធ។

ការបង្ហោះសាររបស់ប្រធានាធិបតីសហរដ្ឋអាមេរិក បានធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះមុនលោកចុះចតនៅអាកាសយានដ្ឋានទីក្រុងកូឡាឡាំពូនៅព្រឹកថ្ងៃអាទិត្យទី២៦ខែតុលានេះ។ លោក ដូណាល់ ត្រាំ បានសរសេររៀបរាប់ប្រកបដោយមោទនភាពចំពោះកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ដែលលោកនឹងចុះហត្ថលេខាផងដែរ។
លោក បានសរសេរថា៖«ខ្ញុំកំពុងធ្វើដំណើរទៅកាន់ប្រទេសម៉ាឡេស៊ី ជាទីដែលខ្ញុំនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពដ៏អស្ចារ្យ ដែលខ្ញុំសម្រុះសម្រួលប្រកបដោយមោទនភាពរវាងកម្ពុជានិងថៃ»។
ដោយការរៀបរាប់អំពីហេតុការណ៍នៃការសោយទិវង្គតរបស់អតីតមហាក្សត្រយានីថៃ សិរីគិត ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ ត្រាំ បានសម្តែងសមានទុក្ខចំពោះប្រជាជនថៃ និង បានហៅនាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល ថា អស្ចារ្យ ដែលលោកនឹងជួបត្រូវជួប។
នៅចុងក្រោយនៃសាររបស់លោក ត្រាំ សរសេរថា៖«ដើម្បីសម្រួលដល់អ្នកទាំងអស់គ្នាសម្រាប់ព្រឹត្តិការណ៍ដ៏ធំនេះ យើងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពភ្លាមៗពេលទៅដល់។ ជួបគ្នាឆាប់ៗ»៕

រ៉ាន់ រើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


