Connect with us

ព័ត៌មានអន្ដរជាតិ

រដ្ឋមន្ត្រីហិរញ្ញវត្ថុថៃ មិនហ៊ានឆ្លើយសំណួរអ្នកកាសែត ជុំវិញការចរចាពន្ធជាមួយអាមេរិក ក្រោយផ្ទុះអាវុធនៅព្រំដែន

បានផុស

នៅ

ជម្លោះប្រដាប់អាវុធនៅព្រំដែនកម្ពុជា-ថៃ បានផ្ទុះឡើងជាថ្មីនៅព្រឹកថ្ងៃចន្ទទី៨ខែធ្នូឆ្នាំ២០២៥ ដោយភាគីថៃ បានបើកការបាញ់មកលើកម្ពុជាមុន ឈានដល់ការប្រើយន្តហោះចម្បាំង F-16 ទៀតផង។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ Ekniti Nitithanprapas (រូបថត៖ បណ្តាញសង្គម)

ជុំវិញស្ថានការណ៍ដ៏ក្តៅគគុកនេះ ក្រុមអ្នកសារព័ត៌មានបានចោទជាសំណួរទៅកាន់រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ Ekniti Nitithanprapas ពាក់ព័ន្ធបញ្ហានៃកិច្ចចរចាពន្ធជាមួយសហរដ្ឋអាមេរិក ប៉ុន្តែរដ្ឋមន្ត្រីរូបនេះមិនហ៊ានឆ្លើយនោះទេ។

តាមការផ្សាយរបស់ Thai Enquirer, ក្រុមអ្នកកាសែតបានចោទសួរថាតើ ការប៉ះទង្គិចនៅព្រំដែនថ្មីនេះ នឹងប៉ះពាល់ដល់កិច្ចចរចាពន្ធជាមួយសហរដ្ឋអាមេរិកដែរឬទេ? យ៉ាងណា មិនមានចម្លើយឡើយ ដោយលោក Ekniti ខំប្រញាប់ដើរចេញពីអ្នកសារព័ត៌មាន។

ទោះបែបនេះ ថ្លែងមុនកិច្ចប្រជុំគណៈកម្មការគោលនយោបាយសេដ្ឋកិច្ចលើកទី៧ ក្នុងវិមានរដ្ឋាភិបាលនៅថ្ងៃទី៨ លោក Ekniti បានលើកឡើងថា លោកចាំបាច់ ត្រូវផ្តោតលើកិច្ចប្រជុំនាពេលខាងមុននេះសិន។

សូមជម្រាបជាថ្មី រដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រើប្រាស់ពន្ធគយអាមេរិក និងការគំរាមកំហែងផ្នែកពាណិជ្ជកម្ម ដើម្បីដាក់សម្ពាធយ៉ាងខ្លាំងឲ្យថៃ ចុះកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា នៅក្នុងប្រទេស ម៉ាឡេស៊ី ដែលមានទាំងប្រមុខសេតវិមាននិងលោក អាន់វ៉ា អ៊ីប្រាហ៊ីម ក្នុងនាមជាប្រធានអាស៊ានប្តូរវេនឆ្នាំ២០២៥ ជាសាក្សី។

ក្នុងអំឡុងការប្រយុទ្ធគ្នាខ្លាំងក្លាកាលពីខែកក្កដា លោកត្រាំព្រមានថា ការចរចាពន្ធគយជាមួយអាមេរិកនឹងត្រូវផ្អាក ឬទីក្រុងវ៉ាស៊ីនតោននឹងបន្តដាក់ពន្ធគយខ្ពស់ ប្រសិនបើការប្រយុទ្ធគ្នាមិនបញ្ឈប់។

ជាលទ្ធផលនៃការចុះកិច្ចព្រមព្រៀងសន្តិភាពនៅថ្ងៃទី២៦ខែតុលាឆ្នាំ២០២៥ អាមេរិកបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីជាមួយកម្ពុជា និងថៃ ដែលមានលក្ខខណ្ឌអំណោយផលជាងមុន ដូចជាការកាត់បន្ថយពន្ធគយជាដើម៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម