ព័ត៌មានជាតិ
លោក ហ្សង់ ហ្វ្រង់ស័រ តាន់៖ យន្តការផ្សះផ្សាដោយចាប់បង្ខំ ជាផ្លូវដំណោះស្រាយដ៏យុត្តិធម៌មួយសម្រាប់ជម្លោះកម្ពុជា-ថៃ
លោក ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ទទួលបន្ទុកកិច្ចការបរទេស បានអះអាងថា ការប្រើប្រាស់យន្តការផ្សះផ្សាដោយចាប់បង្ខំ គឺជាផ្លូវទៅស្វែងរកដំណោះស្រាយដ៏យុត្តិធម៌មួយសម្រាប់ជម្លោះកម្ពុជា-ថៃនៅលើដែនសមុទ្រ។ ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានដាក់លិខិតទៅភាគីថៃ និងអង្គការសហប្រជាជាតិ ដើម្បីចាប់ផ្តើមដំណើរការយន្តការផ្សះផ្សាដោយចាប់បង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS)។

តាមរយៈហ្វេសប៊ុកនៅរសៀលថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៦នេះ លោក ហ្សង់ ហ្វ្រង់ស័រ តាន់ បានអះអាងថា ក្នុងគោលដៅដោះស្រាយជម្លោះពាក់ព័ន្ធនឹងការទាមទារតំបន់ត្រួតស៊ីគ្នាពីសំណាក់កម្ពុជា និងពីសំណាក់ថៃ កម្ពុជាបានផ្តើម និងកំពុងបន្តប្រើប្រាស់ជាផ្លូវការយន្តការនៃការផ្សះផ្សាដោយចាប់បង្ខំ(Compulsory Conciliation) ក្រោមUNCLOS តាំងពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦។ ត្រង់ចំណុចនេះ លោក ហ្សង់ ហ្វ្រង់ស័រ តាន់ បានគូសបញ្ជាក់ជាថ្មីថា៖ «គឺមកពីខាងថៃបានដកខ្លួនជាឯកតោភាគីចេញពីMoU2001 ដែលMoUនេះ គឺជាក្របខណ្ឌទ្វេភាគីតែមួយគត់រវាងកម្ពុជានិងថៃ ក្នុងរយៈពេល២៥ឆ្នាំចុងក្រោយនេះ។ កម្ពុជាជឿជាក់ថា យន្តការនៃការផ្សះផ្សាដោយចាប់បង្ខំនេះ គឺជាមាគ៌ាសន្តិវិធីប្រសើរជាងគេបំផុត ដែលនឹងនាំទៅរកដំណោះស្រាយដ៏យុត្តិធម៌មួយ សម្រាប់ភាគីជម្លោះកម្ពុជា-ថៃ នៅក្នុងបញ្ហាដែនសមុទ្រ»។

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់លិខិតជាផ្លូវការទៅអគ្គលេខាធិការអង្គការសហប្រជាជាតិនៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ ដើម្បីចាប់ផ្ដើមដំណើរការយន្តការផ្សះផ្សាដោយបង្ខំតាមនីតិសមុទ្រលើតំបន់សមុទ្រត្រួតស៊ីគ្នារវាងកម្ពុជានិងថៃ។ លិខិតផ្លូវការនេះ ក៏បានបញ្ជូនទៅឱ្យប្រទេសថៃបានដឹងផងដែរ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ថា ការ អនុវត្តយន្តការផ្សះផ្សាដោយបង្ខំ នឹងអនុញ្ញាតឱ្យប្រទេសទាំងពីរបង្ហាញជំហររបស់ខ្លួននៅចំពោះមុខគណៈកម្មការឯករាជ្យមួយដែលសុទ្ធតែជាអ្នកជំនាញផ្នែកច្បាប់អន្តរជាតិ។ សម្ដេចធិបតីបានបញ្ជាក់បន្ថែមថា អធិបតេយ្យភាពជាតិ និងសិទ្ធិលើដែនសមុទ្រកម្ពុជាត្រូវតែគោរពជាដាច់ខាត។

សម្ដេចធិបតី នាយករដ្ឋមន្រ្តី សង្ឃឹមថា ដំណើរការនេះនឹងបង្ហាញនូវតម្លៃពិតប្រាកដនៃច្បាប់អន្តរជាតិ និងការដោះស្រាយជម្លោះដោយសន្ដិវិធី។ ការប្រើប្រាស់យន្តការនៃការផ្សះផ្សាដោយបង្ខំមិនមែនជាការបង្កើនភាពតានតឹងនោះទេ តែជាការខិតខំដោះស្រាយជម្លោះតាមការចរចារបស់ប្រទេសទាំងពីរក្រោមការសម្របសម្រួលពីអ្នកជំនាញអង្គការសហប្រជាជាតិ។ សម្ដេចបានគូសបញ្ជាក់ថា៖ «ការប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញា UNCLOS មិនមែនមានន័យថាកម្ពុជាងាកចេញពីយន្តការនៃការសន្ទនានោះទេតែផ្ទុយទៅវិញកម្ពុជាកំពុងនាំយកការសន្ទនាចូលទៅក្នុងក្របខ័ណ្ឌអន្តរជាតិដែលមានរចនាសម្ព័ន្ធច្បាស់លាស់និងទទួលស្គាល់ដោយប្រទេសទាំងពីរ»។

រដ្ឋាភិបាលថៃតាមរយៈរដ្ឋមន្រ្តីការបរទេស ភ្លាមៗ បានប្រតិកម្មថា ការសម្រេចរបស់កម្ពុជានេះ នឹងនាំឱ្យមានផលពិបាកក្នុងដំណើរការកសាងទំនុកចិត្តឡើងវិញ និងការចរចាទ្វេភាគីរវាងកម្ពុជា និងថៃ។ ប៉ុន្តែ ក្រោយមក រដ្ឋមន្រ្តីការបរទេសថៃដដែលនេះ ក៏បានប្រកាសតាមរយៈសារព័ត៌មានថៃតៀមខ្លួនអនុវត្តនូវយន្តការផ្សះផ្សាដោយចាប់បង្ខំក្រោមច្បាប់សមុទ្រ UNCLOS របស់អង្គការសហប្រជាជាតិ។ ក្នុងអំឡុងពេលនេះ រដ្ឋាភិបាលថៃ កំពុងស្វះស្វែងរកបេក្ខជន២រូបកូតាខាងថៃ ដើម្បីធ្វើជាសមាជិកគណៈកម្មការសម្របសម្រួលក្នុងយន្តការផ្សះផ្សាដោយចាប់បង្ខំ ខណៈខាងកម្ពុជា បានបញ្ចូនឈ្មោះបេក្ខជន២រូបរួចហើយដែលសុទ្ធតែជាអ្នកជំនាញច្បាប់អន្តរជាតិ និងមានបទពិសោធពេញលេញ៕
អត្ថបទ៖ វណ្ណ សុគន្ធា
-
កីឡា១៧ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
កីឡា១ សប្តាហ៍ agoWorld Cup 2026 រកឃើញវគ្គ ៨ ក្រុម ខណៈ អាហ្សង់ទីន ហាក់ដូចសំណាងជាងគេ


