ព័ត៌មានអន្ដរជាតិ
ឆ្នាំ២០២៥ ចក្រភពអង់គ្លេស ទទួលរងអាកាសធាតុក្តៅបំផុត បំបែកកំណត់ត្រាចាស់
ការិយាល័យអាកាសធាតុជាតិបានឲ្យដឹងកាលពីថ្ងៃសុក្រថា ចក្រភពអង់គ្លេសកាលឆ្នាំ២០២៥ ជាឆ្នាំដែលមានអាកាសធាតុក្តៅខ្លាំង និងមានពន្លឺថ្ងៃច្រើនមិនធ្លាប់មាន ពោលគឺបំបែកកំណត់ត្រាចាស់ឆ្នាំ២០២២។ កត្តានេះគឺដោយសារតែប្រព័ន្ធសម្ពាធខ្ពស់កើនឡើងបន្តជាប់ៗគ្នា ជាពិសេសនៅតំបន់សមុទ្រក្តៅខុសពីធម្មតា។

យោងតាមសារព័ត៌មានរ៉យទ័រ, ការិយាល័យ Met ក្នុងចក្រភពអង់គ្លេសនិយាយថា សីតុណ្ហភាពប្រចាំឆ្នាំនេះជាមធ្យមគឺ ១០.០៩ អង្សាសេ ខ្ពស់ជាងកម្រិតមធ្យមឆ្នាំ២០២២ ដែលឈរត្រឹម ១០.០៣អង្សាសេប៉ុណ្ណោះ។
លោក Mark McCarthy ប្រធានផ្នែកតាមដានអាកាសធាតុនៅ Met Office លើកឡើងថា៖ «ទោះអាកាសធាតុក្តៅរាល់ឆ្នាំ វាមិនមានន័យថាក្តៅរហូតដល់ថ្នាក់ជាប់ក្នុងចំណាត់ថ្នាក់ណាមួយឡើយ តែច្បាស់ណាស់យើងនឹងអង្កេតពីអាកាសធាតុ និងតាមដានពីភាពឡើងចុះរបស់អាកាសធាតុ ថាវាពិតជាការឡើងកម្តៅផែនដីដែលបណ្តាលមកពីសកម្មភាពមនុស្សមែន ហើយបានកំពុងជះឥទ្ធិពលយ៉ាងខ្លាំងដល់បម្រែបម្រួលអាកាសធាតុក្នុងចក្រភពអង់គ្លេស»។
គួរឱ្យដឹងផងដែរថា ក្នុងរយៈពេល២ទសវត្សរ៍ចុងក្រោយ អង់គ្លេសជួបឆ្នាំដែលក្តៅបំផុតចំនួន១០ឆ្នាំ៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


