Connect with us

ព័ត៌មានអន្ដរជាតិ

លោក Rubio ចេញមុខការពារ ត្រាំ បន្ទាប់ពីច្រឡំ Greenland ថាជា Iceland ជាច្រើនដង

បានផុស

នៅ

រដ្ឋមន្ត្រីការបរទេស លោក Marco Rubio បានលើកឡើងកាលពីថ្ងៃពុធទី២៨មករាថា ប្រធានាធិបតី ដូណាល់ ត្រាំ និយាយច្រឡំទៅលើ Greenland ថាជា Iceland ជាច្រើនដងក្នុងអំឡុងពេលថ្លែងសុន្ទរកថានៅឯវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុង Davos ប្រទេសស្វីស ក្នុងខែនេះ ប៉ុន្តែ វាក៏មិនមែនជារឿងចម្លែកនោះទេ។

រូបភាព៖Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមភ្នាក់ងារ Yahoo លោក Rubio បានប្រាប់សមាជិកសភានៅក្នុងគណៈកម្មាធិការទំនាក់ទំនងការបរទេសព្រឹទ្ធសភាក្នុងអំឡុងពេលសវនាការស្តីពីប្រតិបត្តិការរបស់រដ្ឋបាលត្រាំ ក្នុងប្រទេសវ៉េណេស៊ុយអេឡាថា លោកត្រាំចង់និយាយថា Greenland ទេ។

លើសពីនេះទៀត រដ្ឋមន្ត្រីការបរទេសបានវាយប្រហារដោយប្រយោលទៅលើអតីតប្រធានាធិបតី Joe Biden ដែលជាអ្នកកាន់តំណែងមុនដោយអះអាងថា «ខ្ញុំគិតថាយើងទាំងអស់គ្នាស៊ាំនឹងប្រធានាធិបតីដែលមានការរអាក់រអួលពាក្យសំដីបែបនេះហើយ។ អ្នកខ្លះបានធ្វើរឿងទាំងនេះ ច្រើនរាប់មិនអស់ទៅទៀត»។

ប្រធានាធិបតីត្រាំ កាលថ្ងៃទី ២១ ខែមករា បានចូលរួមកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅទីក្រុង Davos ដោយបានថ្លែងសុន្ទរកថាមួយនៅក្នុងព្រឹត្តិការណ៍មួយនោះ។ លោកបានលើកឡើងពីប្រទេស Iceland ចំនួន ៤ ដងក្នុងមតិយោបល់លើភាពតានតឹងនៃទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងសមាជិកណាតូ។

លោកត្រាំបាននិយាយថា «ខ្ញុំកំពុងជួយអឺរ៉ុប! ខ្ញុំកំពុងជួយណាតូ រហូតដល់ប៉ុន្មានថ្ងៃមុន មុនពេលខ្ញុំប្រាប់ពួកគេអំពីប្រទេស Iceland ពួកគេស្រឡាញ់ខ្ញុំ។ Iceland គឺជាប្រទេសកោះមួយនៅក្នុងមហាសមុទ្រអាត្លង់ទិក ដែលមានទីតាំងនៅចន្លោះ Greenland និងអង់គ្លេស»។

ទោះជាយ៉ាងណាក៏ដោយ ផ្ទុយពីលោកលោក Rubio ចេញមុខការពារត្រាំ លេខាធិការសារព័ត៌មានសេតវិមាន លោកស្រី Karoline Leavitt បែរជាអះអាងថា ប្រធានាធិបតីសហរដ្ឋអាមេរិកមិនបាននិយាយច្រឡំទេ។ ប៉ុន្តែបន្ទាប់ពីរដ្ឋមន្ត្រីការបរទេស Rubio បញ្ជាក់ច្បាស់ៗ អ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនហាក់យល់ស្របថា លោកស្រីនិយាយមិនពិតទៅវិញ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានខាងក្រោមនេះ៖

ត្រាំ និយាយ​លេង​បន្លំមែន ប្រដូចកោះ Greenland ទៅ Iceland

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម