ព័ត៌មានអន្ដរជាតិ
ត្រាំ និយាយលេងបន្លំមែន ប្រដូចកោះ Greenland ទៅ Iceland
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយម្តងហើយម្តងទៀត ត្រឡប់ត្រឡិននៅក្នុងសុន្ទរកថា ទៅកាន់មេដឹកនាំពិភពលោកក្នុងវេទិកាសេដ្ឋកិច្ចសកល ដោយប្រដូច Iceland ទៅកោះ Greenland ម្តងជាពីរដង។ ថ្លែងក្នុងទីក្រុង Davos, ប្រទេសស្វីស ក្នុងកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោក(WEF) កាលពីថ្ងៃពុធទី២១ខែមករា ប៉ុន្តែសេតវិមានបានច្រានចោលនូវការលើកឡើងដោយភាពស្រពិចស្រពិលមួយនេះ។

យោងតាមសារព័ត៌មាន CNA, ប្រធានាធិបតីអាមេរិកមកពីគណបក្សសាធារណរដ្ឋ វ័យ៧៩ឆ្នាំរូបនេះបានទាមទារ ចង់ទិញយកកោះ Greenland ជាទឹកដីកោះដ៏ធំមួយស្ថិតក្រោមការគ្រប់គ្រងរបស់ប្រទេសដាណឺម៉ាក ដែលលោកតែងយកលេសថា៖«មានការគំរាមកំហែងផ្នែកសន្តិសុខពីរុស្ស៊ី និងចិនក្នុងតំបន់អាកទិក»។
តែយ៉ាងណា កាលពីថ្ងៃពុធ លោកបានប្រកាសពី «ក្របខ័ណ្ឌ» សម្រាប់កិច្ចព្រមព្រៀងនៅពេលអនាគតលើកោះ Greenland និងគ្រោងលុបចោលការយកពន្ធលើបណ្តាប្រទេសនៅអឺរ៉ុប ដែលបានប្រឆាំងនឹងចំណាត់ការរបស់ខ្លួនក្នុងការគ្រប់គ្រងកោះនេះ ហើយលោកក៏មិនបានធ្វើឱ្យសម្ព័ន្ធមិត្តណាតូកាន់តែតានតឹង និងធ្វើឱ្យទំនាក់ទំនងឆ្លងអាត្លង់ទិកកាន់តែតានតឹងនោះដែរ។
លោក ត្រាំ បានឡើងថា៖ «ខ្ញុំកំពុងជួយអង្គការណាតូ ហើយរហូតដល់ប៉ុន្មានថ្ងៃចុងក្រោយនេះ ហើយនៅពេលដែលខ្ញុំប្រាប់ពួកគេអំពី Iceland, ពួកគេស្រឡាញ់ខ្ញុំ។ ពួកគេមិននៅទីនោះជាមួយយើងលើកោះ Iceland ទេ នេះជាអ្វីដែលខ្ញុំអាចប្រាប់អ្នកបាន»។
លោកបន្តទៀតថា៖ «ខ្ញុំមានន័យថា ទីផ្សារភាគហ៊ុនរបស់យើងបានធ្លាក់ចុះជាលើកដំបូងកាលពីម្សិលមិញ ដោយសារតែ Iceland ។ ដូច្នេះ Iceland បានធ្វើឱ្យយើងអស់លុយច្រើនហើយ»។
តែវាហាក់ដូចជា លោកកំពុងសំដៅទៅលើ Greenland ច្រើនជាង មិនមែន Iceland ដែលជាកោះ មានទំហំតូចជាងប្រទេសជិតខាងនោះទេ ហើយកោះនេះស្ថិតនៅអាត្លង់ទិកខាងជើងដ៏ល្បីល្បាញ និងមានទេសភាពភ្នំភ្លើងដ៏អស្ចារ្យផងដែរ។
តែយ៉ាងណា បន្ទាប់ពីការថ្លែងសុន្ទរកថា មន្ត្រីព័ត៌មានប្រចាំសេតវិមាន អ្នកនាង Karoline Leavitt បានច្រានចោល នឹងការបង្ហោះនៅលើបណ្តាញសង្គម X ដោយអ្នកកាសែត លោក Libbey Dean ដែលបានសរសេរថា៖«ប្រធានាធិបតី លោក ដូណាល់ ត្រាំ បាននិយាយរឿង Greenland និង Iceland ប្រហែលពីរបីដង»។
មិនតែប៉ុណ្ណោះ អំឡុងពេលសុន្ទរកថានៅឯក្រុង Davos លោក ដូណាល់ ត្រាំ តែងតែវង្វេងពីអ្វីដែលសរសេរនៅលើក្រដាស់ព្រាងរបស់លោក៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


