Connect with us

ព័ត៌មានអន្ដរជាតិ

ណាតូ ​អះអាង​ពី​ការ​បាញ់​ទម្លាក់​មីស៊ីល​បាលីស្ទិក​​ទី៣ចេញ​ពី​អ៊ីរ៉ង់​​ក្នុង​ដែន​អាកាស​តួកគី

បានផុស

នៅ

ក្រសួងការពារជាតិតួក​គី​ បានឱ្យ​ដឹង​ថា កង​កម្លាំង​ការពារ​ដែន​អាកាស​របស់​អង្គការ​ណាតូ (NATO) ​ភាគខាងកើត​សមុទ្រ​មេឌីទែរ៉ាណេ​ បាន​បាញ់​ទម្លាក់​មីស៊ីលបាលីស្ទិក​​ទី​៣​​​ផ្លោងចេញ​ពីអ៊ីរ៉ង់ឆ្ពោះ​ទៅកាន់​​​​​​​ប្រទេសតួកគី​​​ ខណៈសង្គ្រាម​សហរដ្ឋអាមេរិក-អ៊ីស្រាអែល​លើអ៊ីរ៉ង់​កំពុង​បន្លឺ​ឡើង​នៅ​ភាគខាង​លិច​កាន់​តែ​ខ្លាំង​។​ នេះ​បើយោងតាម Al Jazeera ផ្សាយ​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០២៦ ។​

រដ្ឋមន្រ្តី​ក្រសួង​ការបរទេសតួកគី លោក Hakan Fidan ។ រូបភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្តី​ថ្លែងការណ៍​របស់ក្រសួងការពារ​ជាតិលើក​ឡើង​កាល​ពីថ្ងៃសុក្រ​ថា៖ «គ្រាប់​ផ្លោង​មួយគ្រាប់​ដែលបាញ់​ចេញ​ពី​អ៊ីរ៉ង់ ចូល​ទៅ​ក្នុងដែន​អាកាសតួក​គី​ត្រូវបានបំផ្លាញ​ដោយឧបករណ៍​ការពារ​ដែនអាកាស និង​មីស៊ីល​របស់​អង្គការ​​ណាតូ​ដែល​ដាក់ពង្រាយនៅភាគខាងកើតមេឌីទែរ៉ាណេ»។

អ្នកនាំពាក្យអង្គការ​ណាតូ លោកស្រី Allison Hart និយាយថា៖ «អង្គការ​ណាតូ​នៅតែប្រុងប្រយ័ត្ន និង​ឈរយ៉ាងរឹងមាំក្នុងការការពារសម្ព័ន្ធ​មិត្ត​ទាំងអស់»។

​ប្រព័ន្ធ​ការពារដែនអាកាសរបស់អង្គការណាតូ ​បាន​បាញ់​ទម្លាក់មីស៊ីលបាលីស្ទិក​អ៊ីរ៉ង់​ដំបូងដែលបាញ់ទៅលើប្រទេសតួក​គី​​លើក​ទី​១​នៅ​ថ្ងៃទី០៤ខែមីនា និង​លើក​ទី២​នៅថ្ងៃទី៩ ខែមីនា។

ក្រសួង​​ការ​ពារជាតិ​តួកគី បាន​បន្ត​ថា មីស៊ីល​ដំបូង​ត្រូវបានបាញ់ទម្លាក់តាមផ្លូវ​ឆ្ពោះ​ទៅ​កាន់​ដែន​អាកាសតួក​គី ខណៈ​មីស៊ីលទីពីរ​បាន​ចូលទៅក្នុងដែនអាកាស​ប្រទេស​នេះ​​ដូចគ្នា​ដែរ​​។

មីស៊ីល​ទាំងនោះ​កាន់តែបង្កការសាកល្បង​សម្រាប់សមាជិកណាតូ គឺទី​ក្រុង​អង់​ការ៉ា និង​សម្ព័ន្ធមិត្ត។

​ទោះបីជា​យ៉ាង​ណា ​សេចក្តី​ថ្លែងការណ៍របស់​ក្រសួង​ការពារ​ជាតិ​តួកគី​​នៅ​ថ្ងៃសុក្រ​ បាន​​លើក​ឡើង​​ថា៖ «វិធានការចាំបាច់​ទាំង​អស់​កំពុង​ត្រូវបាន​អនុវត្តយ៉ាង​ម៉ឺង​ម៉ាត់ និង​គ្មានការស្ទាក់ស្ទើរប្រឆាំង​នឹងការគំរាមកំហែង​ណាមួយ​ដែល​តម្រង់មក​លើ​ទឹក​ដី ​និង​ដែនអាកាសរបស់ប្រទេស​យើង​នោះ​ទេ។ ការពិគ្រោះយោបល់​កំពុងត្រូវបានធ្វើឡើង​ជាមួយប្រទេសពាក់ព័ន្ធ ដើម្បី​បញ្ជាក់​គ្រប់ទិដ្ឋភាព​ទាំងអស់​នៃឧប្បត្តិហេតុ»។

អ៊ីរ៉ង់​មិន​ធ្វើ​ការ​អត្ថាធិប្បាយភ្លាមៗលើឧប្បត្តិហេតុចុ​ងក្រោយនេះ​ទេ ប៉ុន្តែក្រុង​តេហេរ៉ង់​បាន​បដិសេធម្តងហើយម្តងទៀតថាមិនបាន​កំណត់​គោល​ដៅដោយចេតនាទៅលើតួកគី​នោះ​ទេ អំឡុង​សង្គ្រាម​​ជាមួយសហរដ្ឋអាមេរិក​ និងអ៊ីស្រាអែលនោះទេ៕

ប្រែសម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម