Connect with us

ព័ត៌មានអន្ដរជាតិ

មេដឹក​នាំ​កំពូល​អ៊ីរ៉ង់​ថា ប្រទេស​ឈូង​សមុទ្រ​នឹង​លែង​ជា​ខែល​សម្រាប់​មូល​ដ្ឋាន​ទ័ព​អាមេរិកទៀតហើយ​​

បានផុស

នៅ

មេដឹកនាំ​កំពូលអ៊ីរ៉ង់ លោក Ayatollah Mojtaba Khamenei លើក​ឡើង​នៅ​លើ​​បណ្តាញសង្គម​​​ Telegram ផ្ទាល់​​​ខ្លួន​ថា មហាអំណាច​ឈូង​សមុទ្រ​នឹង​លែងជាខែល​សម្រាប់មូលដ្ឋាន​ទ័ពអាមេរិកទៀតហើយ ហើយ​សហរដ្ឋអាមេរិកនឹង​លែងមានជម្រកសុវត្ថិភាពនៅ​ទីនោះ​​​ទៀត​ដែរ​ ខណៈទីក្រុងតេហេរ៉ង់និងទីក្រុងវ៉ាស៊ីនតោន​កំពុង​ពិភាក្សា​ពី​ក្របខ័ណ្ឌមួយ​ ដើម្បីបញ្ចប់សង្គ្រាមរយៈពេលជិតបីខែ​​មក​នេះ​។

យោងតាម​សារព័ត៌មានមជ្ឈិម​បូព៌ាមាន Al Jazeera ជា​ដើម ផ្សាយ​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០២៦ មូលដ្ឋានទ័ពអាមេរិកជាច្រើននៅ​មជ្ឈិមបូព៌ា​ត្រូវបានវាយប្រហារដោយ​អ៊ីរ៉ង់​ អំឡុងសង្គ្រាម។

មេដឹកនាំ​កំពូលអ៊ីរ៉ង់ លោក Ayatollah Mojtaba Khamenei ។ រូបភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មេដឹក​នាំ​កំពូល​​ វ័យ ​៥៦ឆ្នាំរូបនេះ​មិន​បាន​បង្ហាញខ្លួនជាសាធារណៈ​ទេ​ ចាប់តាំង​ពីលោក​ត្រូវបានតែងតាំងជាមេដឹកនាំកំពូលរបស់អ៊ីរ៉ង់នៅថ្ងៃទី៨ ខែមីនា ដោយគ្រាន់​តែ​ចេញសេចក្តីថ្លែងការណ៍​ជាលាយលក្ខណ៍​អក្សរ​ប៉ុណ្ណោះ ជំរុញឱ្យមានការសង្ស័យ​អំពីសុខភាពរបស់​លោក​ បន្ទាប់ពី​រងរបួស​ក្នុងការវាយប្រហារ​របស់​អាមេរិក-អ៊ីស្រាអែល​។

សេចក្តីថ្លែងការណ៍របស់​លោកកើតឡើង​ប៉ុន្មានម៉ោង​ បន្ទាប់ពី​កង​កម្លាំងអាមេរិកបានវាយប្រហារទីតាំងមីស៊ីល​ភាគខាងត្បូងអ៊ីរ៉ង់ និង​ទូកដែល​ព្យាយាមដាក់​គ្រាប់មីន។

ការវាយប្រហារទាំងនោះ​បាន​គំរាមកំហែងដល់បទឈប់បាញ់​ផុយ​ស្រួយចាប់ផ្តើមនៅថ្ងៃទី៨ ខែមេសា ខណៈសហរដ្ឋអាមេរិកនិង​អ៊ីរ៉ង់​កំពុង​តស៊ូ​ឈានដល់កិច្ចព្រមព្រៀងមួយ​ ដើម្បីបញ្ចប់សង្គ្រាម​ដែល​បាន​ធ្វើឱ្យសេដ្ឋកិច្ចពិភពលោករង្គោះរង្គើ​ជាមួយនឹងការរំខានយ៉ាង​ធ្ងន់ធ្ងរដល់លំហូរ​ថាមពល។

ទីក្រុងវ៉ាស៊ីនតោននិងទីក្រុងតេហេរ៉ង់បាន​​ទម្លាក់​​ក្តីសង្ឃឹម​​ជា​បន្ត​បន្ទាប់​ដែល​​ជិតមក​ដល់ សម្រាប់​សន្តិភាព​យូរ​អង្វែង​និង​ស្ថេរភាព​ថាម​ពល​សកល៕

សម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម