ព័ត៌មានអន្ដរជាតិ
ក្តីសង្ឃឹមរបស់ពិភពលោក! ថ្នាំផ្តាសាយមួយប្រភេទ អាចសម្លាប់កូវីដក្នុងរយៈពេលត្រឹមប៉ុន្មានថ្ងៃ, អង់គ្លេសកំពុងពិនិត្យមើល
ថ្នាំព្យាបាលជំងឺផ្តាសាយមួយប្រភេទ ត្រូវបានគេបង្ហើបថា ជាក្តីសង្ឃឹមរបស់ពិភពលោកក្នុងការបញ្ចប់វិបត្តិជំងឺកូវីដ-១៩។

អ្នកវិទ្យាសាស្ត្រអះអាងថា ថ្នាំផ្តាសាយ Favipiravir មានសក្តានុពលក្នុងការសម្លាប់មេរោគ SARS-CoV-2 ក្នុងរយៈពេលត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ។
ការសាកល្បងដំណាក់កាលដំបូងនៅអង់គ្លេស ចំពោះថ្នាំប្រឆាំងវីរុសមួយនេះ ត្រូវបានគេជឿជាក់ថា បានទទួលជោគជ័យ ខណៈលទ្ធផលនឹងបញ្ចេញក្នុងរយៈពេល៦ខែទៀត។

កាសែត The Mirror បានរាយការណ៍ថា ថ្នាំ Favipiravir ដែលត្រូវបានអភិវឌ្ឍនៅក្នុងប្រទេសជប៉ុនកាលពីឆ្នាំ២០១៤ កំពុងត្រូវបានគេសិក្សាយ៉ាងយកចិត្តទុកដាក់ថាតើ វាបញ្ឈប់អ្នកជំងឺកូវីដពីការធ្លាក់ខ្លួនឈឺធ្ងន់ដែរឬទេ។
លោកសាស្រ្តាចារ្យ Kevin Blyth ប្រធានសិក្សានៃការសាកល្បងមកពីសកលវិទ្យាល័យ Glasgow បាននិយាយថា “វានឹងក្លាយជាជំហានដ៏ធំមួយឆ្ពោះទៅមុខ ប្រសិនបើថ្នាំប្រឆាំងវីរុសនេះ មានប្រសិទ្ធភាព។ អ្នកនឹងមិនមានសេវាមន្ទីរពេទ្យណាត្រូវរងសម្ពាធខ្លាំងទៀតនោះទេ ព្រោះតែអ្នកជំងឺលែងមកមន្ទីរពេទ្យទៀតហើយក្រោយលេបថ្នាំនេះ”។

ប្រសិនបើការសាកល្បងបង្ហាញពីភាពជោគជ័យ ថ្នាំរាប់លានដូស នឹងត្រូវប្រគល់ទៅឲ្យសេវាសុខភាពជាតិអង់គ្លេស (NHS)។
ប្រសិនបើការសាកល្បង GETAFIX ដំណាក់កាលទី២និងទី៣ បង្ហាញថា ថ្នាំ Favipiravir ដំណើរការមែននោះ វាអាចជាថ្នាំព្យាបាលប្រឆាំងវីរុសកូវីដ-១៩ អាការស្រាលដំបូងគេបំផុត។

អ្នកក្រុង Glasgow អាចស្ម័គ្រចិត្តសម្រាប់ការសាកល្បងនេះ ភ្លាមៗនៅពេលពួកគេបញ្ចេញរោគសញ្ញា។ ការសាកល្បងដាច់ដោយឡែកមួយទៀត ក៏កំពុងធ្វើឡើងដោយប្រើថ្នាំដូចគ្នានេះដែ នៅក្នុងទីក្រុងឡុងដ៍៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Star
ចុចអាន៖ ក្តៅៗ ជប៉ុន អនុញ្ញាតឲ្យប្រើប្រាស់ថ្នាំ Baricitinib ព្យាបាលអ្នកជំងឺកូវីដ-១៩
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា១៦ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


