ព័ត៌មានអន្ដរជាតិ
ក្តៅៗ ជប៉ុន អនុញ្ញាតឲ្យប្រើប្រាស់ថ្នាំ Baricitinib ព្យាបាលអ្នកជំងឺកូវីដ-១៩
ក្រសួងសុខាភិបាលជប៉ុន បានយល់ព្រមឲ្យប្រើប្រាស់ថ្នាំព្យាបាលជំងឺរលាកសន្លាក់រ៉ាំរ៉ៃឈ្មោះ Baricitinib ដើម្បីព្យាបាលអ្នកកើតជំងឺកូវីដ-១៩ នៅក្នុងប្រទេសជប៉ុន។

Baricitinib គឺជាថ្នាំទីបីហើយ ដែលត្រូវបានអនុម័តឲ្យប្រើប្រាស់ សម្រាប់ការព្យាបាលជំងឺកូវីដ-១៩ នៅក្នុងប្រទេសជប៉ុន បន្ទាប់ពីថ្នាំ Remdesivir និង Dexamethasone។
សាខានៅប្រទេសជប៉ុនរបស់ក្រុមហ៊ុន Eli Lilly & Co បានដាក់ពាក្យស្នើសុំការអនុញ្ញាតឲ្យប្រើប្រាស់ថ្នាំ Baricitinib នេះ លើអ្នកជំងឺកូវីដ នៅក្នុងប្រទេសជប៉ុន កាលពីខែធ្នូឆ្នាំមុន។

ក្នុងកិច្ចប្រជុំអនុគណៈកម្មាធិការមួយកាលពីថ្ងៃពុធ ក្រុមប្រឹក្សាកិច្ចការផ្នែកឱសថ និងអនាម័យចំណីអាហារ បានផ្តល់ការយល់ព្រមចំពោះថ្នាំនេះ ដែលត្រូវបានលក់ក្រោមម៉ាកយីហោ Olumiant។
ថ្នាំ Baricitinib នឹងត្រូវបានផ្តល់ឲ្យអ្នកជំងឺកូវីដដែលមានរោគសញ្ញាកម្រិតមធ្យម និងអ្នកជំងឺធ្ងន់ធ្ងរដែលត្រូវការអុកស៊ីសែន ប៉ុន្តែត្រូវផ្សំជាមួយថ្នាំ Remdesivir៕
ប្រែសម្រួលដោយ៖ Vann Vann
ចុចអាន៖ អ្នកវិទ្យាសាស្រ្តរុស្ស៊ីជំនាញខាងសារធាតុគីមីបំផ្លាញសរសៃប្រសាទដ៏សាហាវ កំពុងផលិតថ្នាំកម្ចាត់កូវីដ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


