ព័ត៌មានអន្ដរជាតិ
រដ្ឋមន្ត្រីការពារជាតិតួកគី ថា ណាតូកំពុងសម្របខ្លួននឹងសន្តិសុខបច្ចុប្បន្ន ហើយអាមេរិកក៏គ្មានផែនការចាកចេញពីណាតូទេ
ក្រោយមានបណ្តាញសារព័ត៌មានអន្តរជាតិធំៗ ចុះផ្សាយថា សហរដ្ឋអាមេរិកមានគម្រោងកាត់បន្ថយជំនួយដល់សម្ព័ន្ធមិត្តយោធាណាតូនៅតំបន់អឺរ៉ុប និងឈានដល់ទុកឱ្យសម្ព័ន្ធមិត្តនេះចេះរៀនរស់ខ្លួនឯងដោយគ្មានអាមេរិក នៅថ្ងៃអង្គារ៍នេះ រដ្ឋមន្ត្រីក្រសួងការពារជាតិតួកគី លោក Yasar Guler បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រនៅថ្ងៃទី៣០ ខែមិថុនា នៅមុនកិច្ចប្រជុំកំពូលណាតូក្នុងទីក្រុងអង់ការ៉ាសប្តាហ៍ក្រោយ ថា អង្គការណាតូកំពុងសម្របខ្លួនទៅនឹងស្ថានភាពសន្តិសុខកំពុងផ្លាស់ប្តូរបច្ចុប្បន្ន ហើយសហរដ្ឋអាមេរិកគ្មានបំណងចាកចេញពីសម្ព័ន្ធភាពនេះទេ។

គួរបញ្ជាក់ថា ប្រទេសតួកគីនឹងធ្វើជាម្ចាស់ផ្ទះទទួលមេដឹកនាំណាតូចំនួន ៣២រូប ក៏ដូចជាមេដឹកនាំមកពីតំបន់ឈូងសមុទ្រ និងអាស៊ីប៉ាស៊ីហ្វិក នៅថ្ងៃទី ៧-៨ ខែកក្កដា ខាងមុខ ចំពេលមានភាពតានតឹងក្នុងសម្ព័ន្ធភាពលើការចែករំលែកបន្ទុក ការចំណាយលើវិស័យការពារជាតិ និងការត្អូញត្អែររបស់សហរដ្ឋអាមេរិក អំពីការខ្វះការចូលរួមរបស់សម្ព័ន្ធមិត្តក្នុងការបើកច្រកសមុទ្រ Hormuz កាលពីថ្មីៗនេះ។
ក្នុងចម្លើយជាលាយលក្ខណ៍អក្សរ លោក Guler និយាយថា កិច្ចប្រជុំកំពូលនេះនឹងផ្តោតលើឯកភាពរបស់ប្លុក[សមាជិកណាតូ] ការវាយតម្លៃលើការចំណាយលើវិស័យការពារជាតិរបស់សម្ព័ន្ធមិត្ត ជំរុញកិច្ចសហប្រតិបត្តិការឧស្សាហកម្មការពារជាតិ និងបង្កើនការគាំទ្រដល់អ៊ុយក្រែន។
លោក បានបន្ថែមថា ទីក្រុងអង់ការ៉ាគួរតែចូលរួមក្នុងគំនិតផ្តួចផ្តើមការពារជាតិរបស់អឺរ៉ុប។
លោក Guler ថា៖ « អង្គការណាតូនៅតែជាសម្ព័ន្ធភាពមួយមិនអាចប្រៀបផ្ទឹមបាន ជាមូលដ្ឋានសម្រាប់សន្តិសុខ និងការពារជាតិអឺរ៉ុប-អាត្លង់ទិក។ យើងវាយតម្លៃរយៈពេលដែលយើងកំពុងឆ្លងកាត់មិនមែនជាវិបត្តិទេ ប៉ុន្តែជាដំណើរការនៃការសម្របខ្លួនទៅនឹងបរិយាកាសសន្តិសុខដែលកំពុងផ្លាស់ប្តូរ»។
លោក បន្តថា សហរដ្ឋអាមេរិកមិនមានបំណងដកខ្លួនចេញពីអង្គការណាតូទេ ប៉ុន្តែគ្រាន់តែចង់ឱ្យសម្ព័ន្ធមិត្តអឺរ៉ុបនិងកាណាដាទទួលខុសត្រូវបន្ថែមទៀត ចំពោះសន្តិសុខរបស់អឺរ៉ុប ហើយក៏ត្រូវរួមបញ្ចូលទីក្រុងអង់ការ៉ានៅក្នុងផែនការ និងគំនិតផ្តួចផ្តើមការពារជាតិផងដែរ៕
សម្រួល៖ ណឺ មិនា
-
សន្តិសុខសង្គម១ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៦ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


