Connect with us

ព័ត៌មានអន្ដរជាតិ

ឥណ្ឌា ត្រៀមចេញច្បាប់ការពារសត្វគោ

បានផុស

នៅ

Assam បានក្លាយជារដ្ឋកាន់កាប់ដោយគណបក្ស BJP ចុងក្រោយគេបង្អស់ ដែលបានដាក់ចេញសេចក្តីព្រាងច្បាប់ការពារសត្វគោ​ ខណៈអភិបាលរដ្ឋលោក Jagdish Mukhi បានប្រកាសថា រដ្ឋាភិបាលនឹងណែនាំសេចក្តីព្រាងច្បាប់នេះនៅក្នុងអង្គប្រជុំសភា បន្ទាប់។

លោក Mukhi បាននិយាយថា រដ្ឋនឹងអនុវត្តគោលនយោបាយ “មិនអត់ឱន” ពាក់ព័ន្ធច្បាប់ការពារសត្វគោ​ ហើយនឹងដាក់ទណ្ឌកម្មយ៉ាងតឹងរ៉ឹងបំផុតចំពោះជនល្មើស។ សេចក្តីព្រាងច្បាប់នេះ ស្នើឲ្យមានការហាមឃាត់ទាំងស្រុងលើការដឹកជញ្ជូនសត្វគោទៅក្រៅរដ្ឋ។

កាលពីខែមិថុនាឆ្នាំ២០២០ រដ្ឋាភិបាល Uttar Pradesh បានអនុម័តបទបញ្ញត្តិមួយ សម្រាប់ការពារសត្វគោដែលគេហៅថា “បទបញ្ជាការពារការសម្លាប់សត្វគោឆ្នាំ២០២០”។

Assam govt plans to introduce cow protection bill in next assembly session:  Governor

យោងតាមបទប្បញ្ញត្តិនោះ ការដឹកជញ្ជូនខុសច្បាប់និងសម្លាប់សត្វគោ ត្រូវមានទោសជាប់ពន្ធនាគាររយៈពេល១០ឆ្នាំ និងពិន័យជាប្រាក់រហូតដល់៦,៨៥៧ដុល្លារអាមេរិក។

ច្បាប់ការពារសត្វគោប្រហាក់ប្រហែលគ្នានេះ ក៏ត្រូវបានអនុម័តផងដែរនៅក្នុងរដ្ឋ Karnataka និង Madhya Pradesh ដែលគ្រប់គ្រងដោយគណបក្ស BJP។

នៅ Karnataka ច្បាប់បានហាមប្រាមការសម្លាប់ និងលក់ឬទិញគោសម្រាប់ការសម្លាប់។ មានតែការដឹកជញ្ជូនសម្រាប់គោលបំណងកសិកម្មឬការចិញ្ចឹមប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាត។

ក្រៅពីការអនុម័តច្បាប់ការពារសត្វគោស្រដៀងគ្នានេះ រដ្ឋាភិបាល Madhya Pradesh ក៏បានបង្កើតគណៈរដ្ឋមន្រ្តីគោផងដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Republic World

ចុចអាន៖ ជឿពាក្យចចាមអារ៉ាម មិនហ៊ានចាក់វ៉ាក់សាំង ទាល់តែលោកយាយកាស្មៀរអាយុ១២០ឆ្នាំ ចេញមុខទៅចាក់មុនគេ ទើបផ្អើលទៅមួយភូមិ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១០ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១១ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម