ព័ត៌មានអន្ដរជាតិ
ជំងឺផ្សិតខ្មៅ បង្ខំឲ្យអ្នកជំងឺឥណ្ឌារាប់ពាន់នាក់ វះយកភ្នែកម្ខាងឬទាំងសងខាងចេញ បើចង់រស់
មនុស្សរាប់ពាន់នាក់ ត្រូវគ្រូពេទ្យវះយកភ្នែកចេញ បន្ទាប់ពីកើតជំងឺ “ផ្សិតខ្មៅ” នៅក្នុងប្រទេសឥណ្ឌា ដែលកំពុងរងការបំផ្លិចបំផ្លាញដោយវិបត្តិ កូវីដ-១៩។

បន្ទាប់ពីកើតមានរលកកូវីដទី២ដ៏មហន្តរាយ ការផ្ទុះឡើងនៃជំងឺ Mucormycosis ឬជំងឺ “ផ្សិតខ្មៅ” កំពុងបង្កភាពភ័យស្លន់ស្លោនៅទូទាំងប្រទេស។
យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា ប្រហែល៦០ភាគរយ នៃអ្នកជំងឺដែលក្រុមគ្រូពេទ្យកំពុងព្យាបាល គឺត្រូវបង្ខំចិត្តវះយកភ្នែកម្ខាងឬភ្នែកទាំងសងខាងចេញ។

បន្ទាប់ពីត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យក្រោយជាសះស្បើយពីជំងឹកូវីដ-១៩ អ្នកជំងឺម្នាក់ឈ្មោះ Anil Wankhede មានអាការឈឺក្បាលនិងហើមភ្នែកខាងស្តាំ។
ក្រុមគ្រួសាររបស់គាត់ បាននាំគាត់ទៅជួបគ្រូពេទ្យជាច្រើននាក់ មុនពេលគាត់ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺផ្សិតខ្មៅ។
១០ថ្ងៃបន្ទាប់ពីភ្នែករបស់គាត់ឈឺ លោក Wankhede បានទៅជួបអ្នកជំនាញ។ អ្នកជំនាញប្រាប់គាត់ថា ជម្រើសតែមួយគត់គឺត្រូវវះកាត់ យកភ្នែកខាងស្តាំរបស់គាត់ចេញ ដើម្បីឲ្យជំងឺឈប់រាលដាល។

លោកវេជ្ជបណ្ឌិត Akshay Nair បានប្រាប់កាសែត The Times ថា “ប្រសិនបើយើងមិនវះកាត់យកភ្នែកចេញ រួមជាមួយជាលិកាសរសៃប្រសាទនិងត្របកភ្នែកទេនោះ ការឆ្លងអាចរាតដាលទៅដល់ខួរក្បាល។ នៅដំណាក់កាលនោះ យើងលែងអាចសង្គ្រោះជីវិតពួកគេបានហើយ”។
រដ្ឋភាគខាងលិច Gujarat ត្រូវបានវាយប្រហារយ៉ាងខ្លាំងដោយសារជំងឺនេះ ហើយរដ្ឋ Rajasthan បានប្រកាសថា ជំងឺផ្សិតខ្មៅគឺជា រោគរាតត្បាត៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Star
ចុចអាន៖ ឥណ្ឌា ផ្ទុះជំងឺមួយប្រភេទទៀត សាហាវជាងមេរោគ “ផ្សិតខ្មៅ”
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២២ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២១ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


