Connect with us

ព័ត៌មានអន្ដរជាតិ

ខណៈកូវីដរលកទី ២ បង្ហាញសញ្ញាធ្លាក់ចុះ ឥណ្ឌា កំពុងភ័យខ្លាចជំងឺផ្សិតខ្មៅវិញ ក្រោយរកឃើញជិត ៣ ម៉ឺនករណី

បានផុស

នៅ

ខណៈរលកទី ២ ដ៏អាក្រក់នៃជំងឺកូវីដ ១៩ បង្ហាញសញ្ញាធ្លាក់ចុះ ក្រោយករណីឆ្លងថ្មីមានតិចជាង ១០០,០០០ ករណីកាលពីថ្ងៃអង្គារ ប្រទេសឥណ្ឌាក៏កំពុងប្រយុទ្ធនឹងការភ័យខ្លាចថ្មីមួយទៀត គឺជំងឺ Mucormycosis ដែលជាទូទៅគេហៅថា “ជំងឺផ្សិតខ្មៅ” គឺជាជំងឺផ្សិតដ៏កម្រមួយ ដែលមានអត្រាស្លាប់ខ្ពស់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃអង្គារ រដ្ឋមន្រ្តីក្រសួងសុខាភិបាលឥណ្ឌា លោក Harsh Vardhan បាននិយាយថា ប្រទេសនេះមានករណីឆ្លងជំងឺផ្សិតខ្មៅ ច្រើនជាង ២៨,០០០ ករណី ។

លោក Vardhan បាននិយាយនៅក្នុងកិច្ចប្រជុំ ជាមួយក្រុមរដ្ឋមន្រ្តីសហព័ន្ធថា “មកពីរដ្ឋចំនួន ២៨ រហូតមកដល់ពេលនេះ យើងមានករណីជំងឺផ្សិតខ្មៅចំនួន ២៨,២៥២ ករណី ។ ក្នុងចំណោមនេះ ៨៦ ភាគរយ ឬ ២៤,៣៧០ ករណី មានប្រវតិ្តឆ្លងជំងឺកូវីដ ១៩ និង ៦២.៣ ភាគរយ ឬ ១៧,៦០១ មានប្រវត្តិនៃជំងឺទឹកនោមផ្អែម” ។

លោកបាននិយាយថា “ចំនួនករណីជំងឺផ្សិតខ្មៅ ខ្ពស់បំផុតគឺ ៦,៣២៩ ករណី ត្រូវបានកត់ត្រានៅក្នុងរដ្ឋ Maharashtra បន្ទាប់មកគឺរដ្ឋ Gujarat ដែលមាន ៥,៤៨៦ ករណី ហើយជាបន្តបន្ទាប់មក មានដូចជារដ្ឋ Madhya Pradesh, រដ្ឋ Uttar Pradesh, រដ្ឋ Rajasthan, រដ្ឋ Haryana, រដ្ឋ Karnataka, រដ្ឋ Delhi និងរដ្ឋ Andhra Pradesh” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Al Jazeera

ចុចអាន ៖ រឿងធ្ងន់ធ្ងរ ២ យ៉ាង ដែលអ្នកត្រូវព្រួយបារម្ភបំផុត បើឆ្លងវីរុសបំប្លែងខ្លួន ឥណ្ឌា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម