កូវីដ-១៩
ឥណ្ឌា ផ្ទុះជំងឺមួយប្រភេទទៀត សាហាវជាងមេរោគ “ផ្សិតខ្មៅ”
បន្ទាប់ពីជំងឺផ្សិតខ្មៅនិងផ្សិតស ករណីនៃការឆ្លងមេរោគផ្សិតលឿង ត្រូវបានគេរាយការណ៍នៅក្នុងទីក្រុង ដែលី ចំពេលមានការរីករាលដាលនៃវីរុសកូវីដ-១៩។

ជំងឺផ្សិតលឿង ត្រូវបានគេនិយាយថា មានគ្រោះថ្នាក់ជាងប្រភេទជំងឺទាំងពីរខាងលើទៅទៀត ហើយវាត្រូវបានគេណែនាំ ឲ្យស្វែងរកការព្យាបាលឲ្យបានឆាប់ ក្នុងករណីរោគសញ្ញាចាប់ផ្តើមលេចឡើង។
ភាពល្ហិតល្ហៃ ស្រកទម្ងន់ លែងសូវឃ្លានឬមិនឃ្លានអ្វីទាំងអស់ ត្រូវបានគេនិយាយថា ជារោគសញ្ញាទូទៅនៃជំងឺផ្សិតលឿង។ ចំណែករោគសញ្ញាធ្ងន់ធ្ងរបន្ថែមទៀតនៃជំងឺនេះ អាចមានដូចជាខូងភ្នែក ឬធ្លាយខ្ទុះ។

ជំងឺផ្សិតលឿងនេះ ត្រូវបានគេនិយាយថា រារាំងដល់ការសះមុខរបួស ធ្វើឲ្យរបួសឈឺយូរ និងអាចបណ្តាលឲ្យខូចសរីរាង្គ កង្វះអាហារូបត្ថម្ភហើយនៅទីបំផុត អាចបណ្តាលឲ្យមានជំងឺសរសៃប្រសាទធ្ងន់ធ្ងរ ឬឈានដល់ស្លាប់។
មូលហេតុនៃជំងឺផ្សិតលឿងអាចបណ្តាលមកពីការទទួលទានអាហារមានសំណើមខ្ពស់ ឬអាហារទុកចោលយូរ។ ទោះបីជាយ៉ាងណាក៏ដោយ មូលហេតុចម្បង ត្រូវបានគេនិយាយថា បណ្តាលមកពីភាពគ្មានអនាម័យ។

ប្រសិនបើដឹងខ្លួនទាន់ពេលវេលា ជំងឺផ្សិតលឿងអាចព្យាបាលបាន។ ការចាក់ថ្នាំ Amphotericin B ត្រូវបានប្រើក្នុងការព្យាបាលជំងឺផ្សិតលឿងនេះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Republic World
ចុចអាន៖ ឥណ្ឌា ជួបគ្រោះអាសន្នធំមួយទៀត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


